» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 834 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120510 នាក់

​​កម្ពុជាប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធមនុស្សអន្តរជាតិលើកទី៥៨ ពីការប្តេជ្ញាចិត្ត​ចំពោះ​សន្តិភាព ការអភិវឌ្ឍ និង​សិទ្ធិមនុស្ស​សកល

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​បទ​អន្តរាគមន៍​នៅក្នុង High Level Segment នៃ​សម័យប្រជុំ​លើក​ទី​៥៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស តាមរយៈ​វីដេអូ​ថត​ទុក​ដោយ​សន្យា​ពី​ការគោរព​សិទ្ធមនុស្ស ។a k humana1 

​តាមរយៈ​បទ​អន្តរាគមន៍ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​ចាំបាច់​នូវ​សន្តិភាព ចំពោះមុខ​ការកើនឡើង​នូវ​ភាពមិនច្បាស់លាស់​នៃ​សកលលោក ការបែងចែក​ភូមិសាស្ត្រ នយោបាយ និង​វិបត្តិ​មនុស្សធម៌​។ លោក រដ្ឋ​ម​ន្ត្រិ​បាន​គូសបញ្ជាក់ថា សន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការការពារ​សិទ្ធិមនុស្ស​។ ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា គឺជា​សក្ខីភាព​មួយ នៃ​ការផ្លាស់ប្តូរ​ពី​ជម្លោះ​ជាង ៣​ទសវត្សរ៍ ទៅជា​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្រោម​ការដឹកនាំ ប្រកបដោយ​ចក្ខុវិស័យ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ការប្តេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​ចំពោះ​សន្តិភាព​ពិភពលោក ត្រូវបាន​ស្តែង​ឱ្យឃើញ​តាមរយៈ​ការរួម ចំណែក​របស់​កម្ពុជា​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ កងកម្លាំង​កម្ពុជា ជិត ១០.០០០ នាក់ ដែល​ក្នុងនោះ​ជាង ៨០០​នាក់ ជា​ស្ត្រី ត្រូវបាន​បញ្ជូន​ឱ្យចូល​រួម​ក្នុង​បេសកកម្ម​ថែរក្សា សន្តិភាព​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) ក្នុង​បេសកកម្ម​ចំនួន​១១ នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​សារជាថ្មី​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ដោយ​សង្កត់ធ្ងន់​អំពី​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា ក្នុង​យន្តការ​សិទ្ធិមនុស្ស អ​.​ស​.​ប​. ដូចជា យន្ត​ការត្រួត​ពិនិត្យឡើងវិញ​ជា​សកល​ជុំ​ទី​៤ (UPR) នៅ​ខែឧសភា ឆ្នាំ​២០២៤ និង​ការបន្ត​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស អ​.​ស​.​ប​. (OHCHR)​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជា​ទទួលយក​អនុសាសន៍ ចំនួន ៨៥% នៃ​អនុសាសន៍ UPR ទាំងអស់នេះ បញ្ជាក់​យ៉ាងច្បាស់​ពី​ការ​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​លើកកម្ពស់​សិទ្ធិមនុស្ស និង​បើកចំហរ​ចំពោះ​ការសន្ទនា​ប្រកបដោយ​ស្ថាបនា​។

​ទោះបីយ៉ាងណា​លោក​ប្រាក់​សុខុន​បាន គូសបញ្ជាក់​អំពី​សារៈសំខាន់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពមិនលម្អៀង និង​យុត្តិធម៌​ក្នុងការ​វាយតម្លៃ​សិទ្ធិមនុស្ស និង​ស្នើឱ្យ​អ្នក​កាន់​អាណត្តិ​អ​.​ស​.​ប ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​ប្រកបដោយ តុល្យភាព និង​កម្មវត្ថុ​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម និង​ស្តង់ដារ​ពីរ​។​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា នៅក្នុង​ការប្តេជ្ញាចិត្ត​ចំពោះ​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ កម្ពុជា​បន្ត​ជំរុញឱ្យមាន​ការ ចូលរួម​របស់​ប្រជាពលរដ្ឋ ដោយ​ពង្រឹង​វិធីសាស្ត្រ​អភិបាលកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន គណនេយ្យភាព និង​គោរព​នីតិរដ្ឋ ដែលជា​សសរស្តម្ភ​សំខាន់​នៃ​ការរីកចម្រើន​លទ្ធិប្រជាធិបតេយ្យ​៕a k human a k human1 a k humana
​