» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 820 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120496 នាក់

អយ្យការ​ក្រុងភ្នំពេញ​ចោទ​លោក​សមរង្ស៊ី​និង​គូ​នក​ន​៨​នាក់​ទៀត​ពីបទ​«​ឧបឃាត​»

 

​ភ្នំពេញ​៖ លោក សម រ​ង្ស៉ី និង​បក្ខពួក​៨​នាក់​ផ្សេងទៀត​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់ ពីបទ «​ឧបឃាត​» ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ។a court cnrp

សេចក្ដីជូនដំណឹង​រប​ស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ចោទប្រកាន់ មនុស្ស​ចំនួន​០៩​នាក់ រួមមាន​ឈ្មោះ សម រ​ង្ស៉ី​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អ៊ូ ច័ន្ទ​ឬ​ទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រឺ​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា និង​ឈ្មោះ នុត រំដួល ព្រមទាំង​គូកន ពីបទ​ឧបឃាត ដោយ​យោងតាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាចមាន​ទោស​ពី ១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​»​។​

​អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ខាងលើនេះ នឹងត្រូវ​ប្រឈមមុខ នឹង​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់ទោស តាមច្បាប់​ពី «​បទ​រួមគំនិត​ក្បត់​» ដែល​អាចមាន​ទោស​ពី ៥​ឆ្នាំ ទៅ​២០​ឆ្នាំ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែង​អ្នកពាក់ព័ន្ធ​ទាំងនោះ បាន​ចូលមក​សារភាព បាន​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​អោយ​រួច​ពី​ទោស​តាម​បញ្ញត្តិ​ពិសេស នៃ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការចោទប្រកាន់​ខាងលើ គឺពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ផ្ដួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា «​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រ​ង្ស៉ី​» ដោយមាន​ការអំពាវនាវ និង​ប្រើប្រាស់​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​៕a court b a court cy a court cy1 

​