» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3430 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123106 នាក់

កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​!


​ភ្នំពេញ​៖ ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ចេញ​ណ​ត់​ហេតុ​មួយ ដែល​ធ្វើ​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២៥​កន្លងទៅ ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ឈ្មោះ ហន ភា ដែល​បាន​តាំងខ្លួន​ជា​ឥសី គ្រោង​សាងសង់​អាស្រម វង្ស ច​ក្រា​យុ​ត្តិ នៅ​ជើងភ្នំ​ត្រែង ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​a ey sey2 

​តាម​កំណត់ហេតុ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៥​នេះ ក្រោយ​ផ្ទុះ​រឿង​ឡើងវិញ​នៅលើ​បណ្ដាញ​សង្គម Facebook ពាក់ព័ន្ធ​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ជឿ​នូវ​ជំនឿ ដែល​មិន​សម​ហេតុផល​ពី​សំណាក់​បុគ្គល​ឈ្មោះ ហន ភា ដើម្បី​ទទួលបាន​នូវ​លាភសក្ការៈ​អ្វីមួយ ពិសេស​ពាក់ព័ន្ធ​ជាមួយ​តារាចម្រៀង​ល្បីឈ្មោះ អ្នកនាង មាស សុខ​សោភា​។​​កិច្ចប្រជុំ​ដោះស្រាយបាន​ជជែក​ដោះស្រាយ​គ្នា​ក្រោម​ព្រះ​វត្តមាន សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែម សមាជិក​ថេរ​សភា នៃ​ព្រះពុទ្ធសាសនា​កម្ពុជា និង​មានការ​ចូលរួម​ពី​លោក ចាយ បូ​រិ​ន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដោយ បានសម្រេច​ឲ្យ​បុគ្គល​ឈ្មោះ ហន ភា លុប​រាល់​នូវ​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​នានា​។​

​ករណី​យ៍​នេះ​លោក ហួត គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តព្រះវិហារ បាន​អះអាងថា ករណី​បុគ្គល​ឈ្មោះ ហន ភា ដែល​បាន​តាំងខ្លួន​ជា​ឥសី នៅ​ជើងភ្នំ​ត្រែង គឺ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្លាប់បាន​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​រួចមកហើយ ពិសេស​ការធ្វើសកម្មភាព​នានា​ដែល​នាំ​ឲ្យ​មានការ​យល់ច្រឡំ ពាក់ព័ន្ធ​ជំនឿ​សាសនា ក្នុង​ចេតនា​ដើម្បី​កេងចំណេញ​លើ​ផលប្រយោជន៍​អ្វីមួយ​។​​លោក​បាន​គូសបញ្ជាក់ថា បុគ្គល ហន ភា មាន​គម្រោង​បង្កើត​អាស្រម វង្ស ច​ក្រា​យុ​ត្តិ ដើម្បី​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​វិបស្សនា តែ​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់ ហើយ​ពេលនេះ​គ្រាន់តែ​ធ្វើ​តូប​ស្នាក់នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ យោងតាម​ការសួរនាំ កន្លងទៅ​បានដឹងថា​៖​តារាចម្រៀង មាស សុខ​សោភា ធ្លាប់បាន​ឧបត្ថម្ភ​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ ទៅកាន់​បុគ្គល​នេះ ដើម្បី​ទិញ​ដី​ប្រមាណ​៥​ហិកតា នៅ​ជើងភ្នំ​ត្រែង​។​

​ដើមហេតុ​ធ្វើ​ឲ្យ​រឿងរ៉ាវ​នេះ​ផ្ទុះ​ឡើងវិញ ក្រោយ​តារាចម្រៀង មាស សុខ​សោភា​ចេញមក​ការពារ​ដោយ រៀបរាប់​នៅលើ​បណ្ដាញ​សង្គម​ចំពោះ​អ្វីដែល​ខ្លួន​បាន​ជឿជាក់​លើ​បុគ្គល​ឈ្មោះ ហន ភា ដែល​បាន​តាំងខ្លួន​ជា​ឥសី​។ ការជឿ​លង់​របស់​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ ដោយសារតែ​នាង​ធ្លាប់មាន​វិបត្តិ​ផ្លូវចិត្ត ហើយ​បុគ្គល​តាំងខ្លួន​ជា​ឥសី ជា​អ្នក​ជួយ​ផ្សះផ្សា​ព្យាបាល​ជំងឺ​ផ្លូវ​របស់​នាង​។​​តារាចម្រៀង មាស សុខ​សោភា​បាន​ឲ្យ​ដឹងថា​នាង បាន​ឧបត្ថម្ភ​ថវិកា​រហូតដល់​២០​ម៉ឺន​ដុល្លារ​ឯណោះ ទៅកាន់​តា​ឥសី​វ័យ​កណ្ដាល​រូបនេះ​។

​ទោះបីយ៉ាងណា​ជំនឿ​ងប់​ង​ល់រ​ហូត​ហ៊ាន​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​អាមេរិក​របស់​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ បានធ្វើ​ឲ្យ​នាង​មាន​បញ្ហា​ជាមួយ​ក្រុមគ្រួសារ ពិសេស​ស្វាមី​រហូត​ចង់​លែងលះ​។ អ្នកនាង​មាស​សុខ​សោភា​បាន​ហៅ​បុរស​ជា​ប្តី​ដែលមាន​ឈ្មោះ​អ៊ិត​រ៉ា​ដា​ដែលជា​ខ្មែរ​កាណាដា​ថា​ជាម​នុស្ស​អត់​ប្រយោជន៍​។​នាង​ថា ស្វាមី​មិន​យល់ចិត្ត​នាង ហើយ​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​អ្វី​បាន ខុសពី​ឥសី ហន ភា ដែល​តែង​ជួយ​ដោះស្រាយ​បញ្ហា​។សូមបញ្ជាក់ថាតាឥសីភ្នំត្បែងធ្លាប់ឲ្យដឹងពីករណីមាសសុខសោភាឲ្យលុយនោះគឺជាការឃុបឃិតគ្នារកស៊ីជួញសម្រឹតដែលជាជំនួញខុសច្បាប់តែត្រូវបានគេបោក?។ថ្មីៗអ្នកលេងបណ្តាញសង្គមក៏បានបង្ហាញឲ្យដឹងថាម្សៀឥសីភ្នំត្បែងនេះក៏មានប្រពន្ធម្នាក់រួចហើយ។អ្នកលេងបណ្តាញសង្គមក៏បង្ហាញថាប្រពន្ធ័ឥសីរូបនេះក៏មានខ្សែករអង្កាំពាក់ដូចមាសសុខសោភានិងឥសីខ្លួនឯងដែរ។បើតាមរយៈរូបភាពនេះចងើ់បង្ហាញថាអ្នកនាងមាសសុខសោភាក៏មានថានៈដូចប្រពន្ធ័ខ្លួនផងដែរ។a ey sey a ey sey1 

​