» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3704 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123380 នាក់

ក្រសួងបរិស្ថាន​ថា​ការកាប់​រំលំ​ប្រមូល​ផ្លែ​សំ​រ៉ង​វា​ជា​អំពើ​ខុសច្បាប់​និង​ធ្វើឱ្យ​សំ​រ៉ង​ប្រឈម​ផុត​ពូជ


​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​អំពាវនាវ​ឱ្យ​ឈប់​កាប់​ដើម​សំ​រ៉ង ដើម្បី​ប្រមូលយក​ផ្លែ​សំ​រ៉ង ព្រោះ​វា​ធ្វើឱ្យ​ដាច់​ពូជ​រុក្ខជាតិ​សំ​រ៉ង​!​។​​តាម​សេចក្តីប្រកាស​ក្រសួងបរិស្ថានបានញ្ជា​ក់ថា​បន្ទាប់ពី​ក្រសួង​ពិនិត្យឃើញ​មានការ​កើនឡើង​សកម្មភាព​កាប់​ផ្ដួលរំលំ​ដើម​សំ​រ៉ង ដើម្បី​ប្រមូល​ផល​នៅតាម​សហគមន៍ និង​នៅតាម​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​ឧទ្យាន​ជាតិ​ផងដែរ​។​a somrong 

​ក្រសួងបរិស្ថាន ចាត់ទុក​សកម្មភាព​កាប់​ដើម​សំ​រ៉ង គឺជា​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ មាន​សភាព​ធ្ងន់ធ្ងរ​បំផុត ឈានទៅរក​ការផ្តាច់​ពូជ​រុក្ខជាតិ​សំ​រ៉ង​របស់​ជាតិ​ទាំងស្រុង និង​ជា​សកម្មភាព​ល្មើ​សនឹង ច្បាប់​ដែលមាន​ចែង​ក្នុង​មាត្រា​៣៨៤ និង​មាត្រា​៣៨៦ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។​​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៥​នេះ ក្រសួងបរិស្ថាន ស្នើ​ដល់​អង្គភាព​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ចូលរួម​សហការ ជាមួយ​មន្ទីរ​បរិស្ថាន ដើម្បី​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឹងម៉ាត់​បំផុត​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​កាប់​ផ្តួល​ដើម​សំ​រ៉ង​ដោយ​ល្មើសច្បាប់​គ្រប់​រូបភាព​។​​ក្រសួង ក៏បាន​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​សហការ​ផ្តល់ព័ត៌មាន​អំពី សកម្មភាព​ល្មើស​នេះ មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​។​

​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រួមគ្នា​ថែរក្សា ការពារ​ដើម​សំ​រ៉ង ដែលជា​ធនធានធម្មជាតិ​ឱ្យ​គង់វង្ស និង​ដើម្បី​ជា​ផលប្រយោជន៍​បច្ចុប្បន្ន និង​តទៅ​អនាគត សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​
​សូមបញ្ជាក់ថា សំ​រ៉ង ជា​រុក្ខជាតិ​ដើម​ធំៗ ដុះ​ក្នុងព្រៃ​ជ្រៅ នៃ​ប្រទេស​កម្ពុជា​។ សំ​រ៉ង​ដែល​យកមក​លក់​ធ្វើ​អាជីវកម្ម​បាន​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ពី​២​ទៅ​៤​ម៉ឺន​រៀល​អាច​ច្នៃ​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​។ បច្ចុប្បន្ន​សំ​រ៉ង ត្រូវបាន​គេ​យក​ផលិត​ជា​ថ្នាំ​គ្រាប់ ជា​ភេសជ្ជៈ ជា​សាច់​សំ​រ៉ង​ក្រៀម​ជាដើម​៕a somrong1 
​