» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2255 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083781 នាក់

ជម្ងឺ​ដុំ​ពក​ស្បែក​លើស​ត្វ​គោ​គ្មាន​ថ្នាំ​តែមាន​វិធី​ថែ​វា​ឲ្យ​សះស្បើយ​បាន​!

​ត្បូងឃ្មុំ​៖ សត្វ​គោ​ជាង ១២០០​ក្បាល​ហើយ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​កើត​ជំងឺ​ដុំ​ពក​ស្បែក ហើយ​មាន​៣០​ក្បាល​បាន​ស្លាប់​ត្រូវបាន​អ្នកជំនាញ​ព​ទ្យ​សត្វ​អះអាងថា មិនមាន​ថ្នាំ​ព្យាបាល​ទេ​។ នេះ​បើតាម​ការ​ឱ្យដឹងពី លោក កែន ច​ន្ទ័​សុជាតិ អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១​។​ប៉ុន្តែ​នៅ​សៀមរាប​វិញ​មេ​ពេទ្យសត្វ​ខេត្ត​ថា​គេ​អាច​ព្យាបាល​បាន​ដោយ​មិនបាច់​ប្រើ​ថ្នាំ​?​។​a cow ut 

​លោក កែន ច​ន្ទ័​សុជាតិ បាន​បញ្ជាក់ថា មកទល់​នេះ ជំងឺ​ដុំ​ពក​ស្បែក​សត្វ​គោ មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ មានការ​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពិសេស​នៅ​តំបន់​ជាប់​ដង​ទន្លេមេគង្គ​។ ជំងឺ​នេះ​វា​អាច​ឆ្លង​តាមរយៈ​សត្វ​មូស ខ្សុច សត្វ​របោម ដែល​វា​ខាំ​ពី​សត្វ​គោ​ឈឺ​ទៅ​ខាំ​សត្វ​គោ​ជា ហើយ​សត្វ​ទាំងនេះ ជា​ភ្នាក់ងារចម្លងមេរោគ​ដុំ​ពក​ស្បែក​សត្វ​គោ​យ៉ាងសកម្ម​បំផុត​។​​លោក​បន្តថា ជំងឺ​នេះ​មិនមាន​ថ្នាំ​សម្រាប់​ព្យាបាល​នោះទេ គឺ​មានតែ​វិធី​ចាក់​ថ្នាំ​បង្អាក់ និង​ឧស្សាហ៍​លាង​ទឹក ឬ​អាច បំពកភ្លើង​ជាប្រចាំ ហើយ​ត្រូវ​ច្រូតស្មៅ​មកឱ្យ​គោ​ស៊ី​នៅផ្ទះ ជៀសវាង​យកទៅ​ចង ឬ​ប្រលែង​ឱ្យ​ស៊ី​ស្មៅ​នៅ​ទីវាល​ដែល​ងាយ​ឱ្យ​សត្វ​ដែលជា​ភ្នាក់ងារ​ចម្លង​មក​ខាំ​។

ផ្ទុយ​ទៅ​វី​ញ ព្រំ វិច បាន​ឲ្យ​កាសែត​ដឹង ថា គេ អាច ធ្វើ ការ ព្យាបាល ជំងឺ នេះ ដោយ ការពារ ទប់ ស្កាត់ ជំងឺ ឱកាស និយម និង ដំបៅ រលួយ ផ្សេងៗ និង មាន ប្រភេទ ថ្នាំ​មួយ ចំនួន សម្រាប់ ព្យាបាល ដូចជា Pracetamole Dexametasone Amoxiciline Chlorazone Bactrim និង Methylen blu ផងដែរ​។​​លោក​ព្រុំ​វិច​ថ្លែងថា​៖«​បើ សត្វ វា ក្តៅ ខ្លួន យើង ប្រើ ប្រភេទ Pracetamole បើ​វា ឡើង ស្បែក អា​ឡែក ស៊ី យើង អាច ប្រើ ពពួក Dexametasone ហើយ បើ សិន ជា សត្វ មាន ដំបៅ យើង អាច ប្រើ ពួក​ថ្នាំ Methylen blu ដែល យើង ហៅ ថា ថ្នាំ ខៀវ សម្រាប់ លាប ដែល អាច រក បាន នៅ កន្លែង​ពេទ្យ សត្វ ចែក ជូន ដោយ មិន គិត ថ្លៃ​» ។​

​គិត ចាប់ ពី ខែ ឧសភា ដល់ ថ្ងៃទី ២១ ខែសីហា សភាព ជំងឺ ដុំ​ពក ស្បែក គោ នៅ ក្នុង ខេត្ត សៀមរាប ដែល កើត ឡើង រប៉េះរប៉ោះ នៅ តាម តំបន់ មួយចំនួន ក្នុង ខេត្ត សៀមរាប មាន សត្វ ឈឺ សរុប ៦៨៣ ក្បាល ព្យាបាល ជា ចំនួន ៦៦៧ ក្បាល កំពុង ព្យាបាល ចំនួន ៤៧ ក្បាល និង ងាប់ ចំនួន​៦ ក្បាល​។ នេះ បើ តាម ការ បញ្ជាក់ របស់ លោក ព្រំ វិច ។​

​បើ តាម លោក ប្រធាន ការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៅ ខេត្ត សៀមរាប ជំងឺ នេះ មាន សភាព ស្រដៀង ទៅ នឹង ជំងឺ អុដ ស្វាយ ដែល​កើត លើ មនុស្ស ដែល នាំ ឱ្យ មាន កន្ទួល ឡើង ដំបៅ ពេញ ខ្លួន ទាមទារ ការ ថែទាំ អនាម័យ ងូត ទឹក ញឹក ញាប់​។ សត្វ ល្អិត បឺត ជញ្ជក់ ឈាម មូស របោម រុយ ស្រួយ ដង្កែ ជា ភ្នាក់ងារ ចម្លង ជំងឺ ចំណែក ការ ចល័ត សត្វ ឈឺ ពី តំបន់ មួយ ទៅ តំបន់ មួយ និង ការ ស៊ី ចំណី ជុំ គ្នា ជា មូល ហេតុ ធ្វើ ឱ្យ មាន ការ ឆ្លង រាលដាល​។ យ៉ាង ណា ក៏ ដោយ ជំងឺ នេះ មិន ឆ្លង ពី សត្វ គោក្របី មក មនុស្ស ឬ សត្វ ប្រភេទ ផ្សេង ទៀត នោះ ទេ​។​

​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ អ្នកស្រី ផល្លី​ន រស់នៅ​ភូមិ​ផ្កាដូង ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា សត្វ​គោ​របស់គាត់​បាន​ឆ្លង និង​កើត​ជំងឺ​នេះ​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏បាន​ងាប់​អស់ ១​ក្បាល់ ផងដែរ តែ​យ៉ាងណា​សត្វ​គោ​របស់​អ្នកស្រី​ជាង ៤០​ក្បាល ហាក់​បាន​ធូរស្បើយ​បន្តិច​វិញ​ហើយ បន្ទាប់ពី​ចាក់​ថ្នាំ​បង្អាក់ ក៏ដូចជា​បញ្ច្រកថ្នាំ​បូរាណ​។​​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ដែល​ចិញ្ចឹមសត្វ​គោ បាន​រៀបរាប់​ឱ្យដឹង​ដែរ​ថា គោ​របស់​ពួកគាត់​បាន​ឆ្លង និង​កើត​ជំងឺ​នេះ​ជា​បន្តបន្ទាប់ ដោយ​សត្វ​គោ​មាន​អាកា​រៈ កើត​ដុំ​ពក​ពេញ​ខ្លួន ហើយ​មិន​ស៊ី​ស្មៅ ប្រសិនបើ​ខ្លាំង​គឺ សត្វ​គោ​រឹងខ្លួន ដេក​មិនបាន លាមក​មាន​ឈាម​ទៀតផង​៕a cow ut1 

​