
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 32087 នាក់
ម្សិលមិញ 29590 នាក់
សរុប 21074253 នាក់
ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការប្រកាសដោះលែងរថយន្ត ១០៨គ្រឿង ដែលបានឃាំត់ទុកព្រោះដឹកលើសទម្ងន់កម្រិតកំណត់ ក្រោយពីអនុវត្តទោសដោយឃាត់រក្សាទុកមួយឆ្នាំ និងបានបង់ពិន័យរួចរាល់។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥បញ្ជាក់ថា ជម្រាបជូន ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ដែលមានរថយន្ត ត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងក្រុមការងារ ជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានបង់ប្រាក់ពិន័យរួចរាល់ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ មកចូលរួមដោះស្រាយដូចខាងក្រោម៖១៖ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានរថយន្តត្រូវបានឃាត់ទុក និងបានបង់ប្រាក់ពិន័យរួចរាល់ អាចមកទទួលរថយន្តនៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃជូន ដំណឹងនេះរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយតម្រូវឱ្យមានការធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តទៀត។
២៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តទៅ ដោយបន្ថែមវិធានការចំពោះយានយន្តល្មើស ដែលដឹកលើសទម្ងន់កម្រិតកំណត់ ដោយ ត្រូវពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងការផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗទាំងពីរករណីព្រមគ្នា ស្របតាម មាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់។ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់ រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវ ម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។សូមបញ្ជាក់ថាកករៅពីគុណសម្បត្តិខាងលើក្រុមជញ្ជីងថ្លឹងឡានដឹកលើសទម្ងន់ក៏បង្កការមិនសប្បាយចិត្តពីម្ចាស់ឡានដឹកជញ្ចូនផងដែរករណីយ៍គោះលុយបើទោះបីមិនមានការដឹកលើសទម្នន់ក៏ដោយ។