» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3612 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123288 នាក់

ក្រសួង​សាធារណការ និង ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ របស់​អ្នកឧកញ៉ា គិត ម៉េង ចុះ​កិច្ចព្រមព្រៀង​បើក​ច្រក​សម្រាប់​ការជំរុញ​ការអភិវឌ្ឍ​ផ្លូវដែក​

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន រ៉ូ​យា​ល់ រេល​វេ បាន​ចុះ​កិច្ចព្រមព្រៀង ក្របខណ្ឌ ស្តីពី​គម្រោង​ផ្លូវដែក ដើម្បី​រួមគ្នា ក្នុងការ​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​ផ្លូវដែក​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​ប្រកបទៅដោយ​ចីរភាព ភាព​ធន់ និង​បរិ​យា​ប័ន្ន​។​a railway 

​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ ស្តីពី​គម្រោង​ផ្លូវដែក រវាង​រាជរដ្ឋាភិបាល​កម្ពុជា នេះ ជាការ​បោះជំហាន​ដ៏​សំខាន់​មួយ ដើម្បី​ឆ្ពោះទៅកាន់​ការបង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង ឯកជន (PPP) ថ្មី ក្រោម​រូបមន្ត​សាងសង់ ធ្វើ​ប្រតិបត្តិការ និង​ផ្ទេរ (BOT) ស្របតាម​គោលការណ៍​សម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៥ ដែល​បានផ្តល់​គោលការណ៍​អនុញ្ញាត ដូចខាងក្រោម​៖

១៖ រៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement-FA) ដែលជា​មូលដ្ឋាន ក្នុង​ការចរចា ដើម្បី​បង្កើត​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ថ្មី តាម​រូបមន្ត សាងសង់ ធ្វើ​ប្រតិបត្តិការ និង​ផ្ទេរ (BOT) ជំនួស​ម៉ូ​ដែល​នៃ​ទម្រង់​កិច្ចសន្យា Landlord បច្ចុប្បន្ន​ដែល​ក្នុងនោះ​តម្រូវឱ្យមាន​ការចរចា​ផ្ទា ល់ ជាមួយ​ក្រុមហ៊ុន រ៉ូ​យា​ល់ រេល​វេ ដោយ​បើក​លទ្ធភាព​ឱ្យមាន​ការចូលរួម​ពី​រាជរដ្ឋាភិបាល និង​ដៃគូ​យុទ្ធសាស្ត្រ ផ្សេងទៀត ដែលមាន​ចំណេះ​ជំនាញ និង​បទពិសោធន៍​លើ​វិស័យ​ផ្លូវដែក​។​

២៖ ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​ប្រតិបត្តិការ​ផ្លូវដែក ដោយ​គ្មាន​ការបង្អាក់​នៅក្នុង​អំឡុង ពេល​ចរចា​ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន រ៉ូ​យា​ល់ រេល​វេ បន្តធ្វើ​ប្រតិបត្តិការ​នៅក្នុង​រយៈពេល​អន្តរកាល រហូតដល់​ការ ចរចា​ត្រូវ​បានបញ្ចប់​។​

៣៖ នៅពេលដែល​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី ត្រូវបាន​ជ្រើសរើស​រួច​រាល់ រាជរដ្ឋាភិបាល​, ក្រុមហ៊ុន រ៉ូ​យា​ល់ រេល​វេ​, និង​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី នឹងចូលរួម​ពិភាក្សា​រួមគ្នា​ក្នុងការ​បង្កើត​ក្រុមហ៊ុន សហ​អាជីវកម្ម (JV) ដើម្បី​អាច​ចរចា​ជំហាន​បន្ទាប់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត កិច្ចព្រមព្រៀង​សម្បទាន​ថ្មី ក្រោម​ទម្រង់ PPP Contract​។​

៤៖ រៀបចំ​សវនកម្ម​ទៅលើ​ក្រុមហ៊ុន រ៉ូ​យា​ល់ រេល​វេ រួមមាន​ដូចជា​៖ សវនកម្ម​លើ​ទ្រព្យ សកម្ម​, សវនកម្ម​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​, សវនកម្ម​លើ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​សវនកម្ម​លើ​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ចាំបាច់​។​

​លោក ប៉េង ពោធិ៍​នា ក៏បាន​គូស​បញ្ជាក់ដែរថា ផែនការមេ​គ្រប់​ជ្រុងជ្រោយ ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ២០២៣-២០៣៣ បាន​ព្យាករណ៍​បរិមាណ​ចរាចរណ៍​អ្នកដំណើរ ដែល​ធ្វើដំណើរ តាមផ្លូវ​ដែក មាន​ប្រមាណ​ជា ១,៥​លាន​នាក់​/​ឆ្នាំ រីឯ បរិមាណ​ទំនិញ​មាន​ប្រហែល ៨​លាន​តោន​/​ឆ្នាំ​។​ការព្យាករណ៍​នេះ​ក៏មាន​ការគិត​បញ្ចូល​នូវ​ខ្សែ បណ្តាញ​ផ្លូវដែក​ថ្មី​ភ្នំពេញ និង​បាវិត ដែល​គ្រោង​នឹង​អភិវឌ្ឍ ត្រឹម​ឆ្នាំ​២០៣០​ផងដែរ​។ ជាមួយគ្នានេះ​បរិមាណ​ចរាចរណ៍​ត្រូវបាន​ព្យាករ​សម្រាប់​ឆ្នាំ​២០៣០ តាម​បណ្ដុំ​ដឹកជញ្ជូន​សំខាន់ៗ រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត ដែលជា​រំហូរ​ចេញ និង​ចូល​នៅត្រង់​ទីតាំង​បណ្ដុំ​ដឹកជញ្ជូន​នោះ​ដោយ​គ្របដណ្តប់​លើ​គ្រប់ ប្រភេទ​មធ្យោបាយ​ដឹកជញ្ជូន​រួមមាន​៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវ​ទន្លេ ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស​។​

​ផ្អែកលើ​ការវាយតម្លៃ និង​ស្ថានភាព​ពាក់ព័ន្ធ​នឹង​កត្តា​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្លឹក​នៅ​កម្ពុជា ក៏ដូចជា​ការ​ព្យាករ​ទំហំ​ចរាចរណ៍​ឆ្នាំ​២០៣០ ចក្ខុវិស័យ​នៃ​ផែនការ​មេនេះ គឺ បន្ត​កែលម្អ និង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្លឹក ដោយ​ផ្តោតលើ​ការជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​ទន់ ឆ្ពោះទៅរក​ការ អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ មាន​ការតភ្ជាប់​ខ្ពស់ និង​ភាព​ប្រទាក់ ក្រឡា​ទាំង​ក្នុង​ផ្ទៃ ប្រទេស និង​ជាមួយ​តំបន់ ដែល​នឹង​បន្ត​រួមចំណែក​ជំរុញ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ព្រមទាំង​បំពេញ​សេចក្តីត្រូវការ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​​លោក​រដ្ឋមន្ត្រី​ក៏បាន គូសបញ្ជាក់​ទៀតថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នាពេលនេះ គឺជា​ភាពជោគជ័យ​មួយ​សម្រាប់​វិស័យ​ផ្លូវដែក​កម្ពុជា និង​ជាការ​ចូលរួម​អនុវត្ត​ស្របតាម គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​វិស័យ​ដឹកជញ្ជូន​ផ្លូវដែក និង ឡូ​ជី​ស្លឹក ឱ្យ​កាន់តែ​ប្រសើរឡើង​។

​លោក ប៉េង ពោធិ៍​នា ក៏បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​អន្តរក្រសួង ចរចា​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវដែក និង​ក្រុមហ៊ុន រ៉ូ​យា​ល់ រេល​វេ សូម​បន្ត​សហការគ្នា​ឱ្យបាន​ខ្លាំងក្លា ក្នុងការ​អនុវត្ត​ការងារ ជំហាន បន្ទាប់​ធ្វើយ៉ាងណា សម្រេច ឱ្យបាន​ជោគជ័យ ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា ដៃគូ​រវាង​រដ្ឋ និង​ឯកជន ថ្មី និង​ព្យាយាម​ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ​ដែលមាន​ចំណេះ​ជំនាញ និង បទពិសោធន៍​លើ​វិស័យ​ផ្លូវដែក ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ផ្លូវដែក​ឱ្យមាន​ភាពល្អប្រសើរ និង​មាន ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​៕a railway renew 

​