» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3569 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099336 នាក់

ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​

 

​ប្រទេស​កូរ៉េ​៖​ជំទាវ​ទីមួយ​របស់​ប្រទេស​កូរ៉េ​អ្នកស្រី​គីម​គឺ​ន​ហ៊ី​( Kim Keon Hee) ត្រូវគេ​រាយការណ៍​ថា​ត្រូវបាន​ទុកចោល​តែម្នាក់ឯង​ក្នុង​គេហដ្ឋាន​ប្រធានាធិបតី​នៅ Hannam-dong ទីក្រុង​សេ​អ៊ូ​ល មាន​សុខភាព​មិនសូវ​ល្អ ឡើយ ។ ករណី​យ៍​នេះ​កើតឡើង​បន្ទាប់ពី​ស្វាមី​គឺ​ប្រធានាធិបតី​យូ​ន​សុខ​យ៉ឹ​ល​( Yoon Suk Yeol) ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​អ្នកស៊ើប​អង្កេត​កាលពី​ថ្ងៃ​ពុធ​ទី​១១៥​មករា ពាក់ព័ន្ធ​នឹង​ការដាក់​ច្បាប់អាជ្ញាសឹក​កាលពី​ថ្ងៃទី ០៣ ខែធ្នូ ។​នេះ​បើ​យោងតាម​មន្ត្រី​គណបក្សកាន់អំណាច​ប្រាប់​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​ម​រា​។​a yoon wife 

​សមាជិកសភា​គណបក្ស​អំណាច​ប្រជាជន (PPP) កំពុងកាន់​អំណាច​ក្វុ​ន​យូ​ង​ជីន​( Kwon Young-jin )​ដែល​បាន​ទៅលេង​គេហដ្ឋាន​លោក​យូ​នី​( Yoon) មុនពេល​ឃុំខ្លួន​បាន​ប្រាប់​អ្នកកាសែត​ថា «​ខ្ញុំ​បានឃើញ​ស្ត្រី​ទីមួយ មុខ​របស់​នាង​មើលទៅ​គួរ​ឲ្យ​ភ័យខ្លាច​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​បារម្ភ​ចំពោះ​នាង​» ។​​លោក Kwon Young-jin គឺជា​សមាជិកសភា​ម្នាក់​ក្នុងចំណោម​សមាជិកសភា​បក្ស​កាន់អំណាច​ប្រហែល​៣០​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​គេហដ្ឋាន​របស់​ប្រធានាធិបតី ដើម្បី​រារាំង​ការអនុវត្ត​ដីកាឃុំខ្លួន​គាត់ យកទៅ​សាកសួរ​លើ​ការចោទប្រកាន់​ពីបទ​បះបោរ​។ គាត់​បាន​ជួប​ជាមួយ​លោក Yoon មុនពេល​ត្រូវ​ចាប់ខ្លួន​ក្នុង​មន្ទីរឃុំឃាំង​បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​អស់​រយៈពេល​មួយ​ម៉ោង​។​

​មន្ត្រី​ម្នា​ក់នៅ​ការិយាល័យ​ប្រធានាធិបតី​បាន​ប្រាប់ JoongAng Ilbo ថា ជំទាវ​ទី​១ មាន​រាងកាយ​ស្គម​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពួកគេ​ព្រួយបារម្ភ​។ គ្រប់គ្នា​សុទ្ធតែ​គិតថា គាត់​គួរតែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ជាបន្ទាន់​។​​ដីកាឃុំខ្លួន​ប្រធានាធិបតី ត្រូវបាន​គេ​សម្រេច​កាលពី​ថ្ងៃ​ពុធ ដោយ​ទុក​ឲ្យ​លោកស្រី Kim នៅ​ម្នាក់ឯង​ក្នុង​ឯ​គេហដ្ឋាន​ផ្លូវការ​។ នាង​នឹង​បន្ត​នៅ​ទីនោះ រហូតដល់​ការបញ្ចប់​ការកាត់ក្តី​ចោទប្រកាន់​របស់ Yoon នៅ​តុលាការ​ធម្មនុញ្ញ​។​

​មិនតែប៉ុណ្ណោះ ឥស្សរជន​គណបក្សកាន់អំណាច​ជាច្រើន​ក៏បាន​រាយការណ៍​ថា ម្នាក់ៗ​ជួប​លោកស្រី Kim នៅឯ​គេហដ្ឋាន​ផ្លូវការ បន្ទាប់ពី​ជម្លោះ​ច្បាប់អាជ្ញាសឹក គ្រប់គ្នា​ក៏​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​នាង​។ ពួកគេ​បាន​ពន្យល់ថា នាង​ស្ទើរតែ​មិនអាច​ញ៉ាំ​បាន ហើយ​បាន​គ្រប់គ្រង​ស្ថានភាព​ផ្ទាល់ខ្លួន​ដោយ​ប្រើ​ថ្នាំ​ផ្សេងៗ​។​​នាពេល​កន្លងមក​អ្នកស្រី​គីម​គឺ​ន​ហ៊ី​( Kim Keon Hee) កម្រ​ត្រូវគេ​ឃើញ​ជា​សាធារណៈ​ណាស់ ចាប់តាំងពី​គាត់​ត្រូវគេ​ស៊ើបអង្កេត​ដោយ​ព្រះរាជអាជ្ញា​កាលពី​ខែកក្កដា​ឆ្នាំមុន លើ​ការចោទប្រកាន់ថា បាន​ទទួលយក​កាបូប​ប្រណីត និង​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​រៀបចំ​ភាគហ៊ុន​។

​សូមបញ្ជាក់ថា​ការឃុំខ្លួន​លោក Yoon បាន​ឈាន​ចូលដល់​ថ្ងៃទី​៣​នៅ​ថ្ងៃ​សុក្រ​ទី​១៧​មករា​ហើយក៏​ជិត​ផុតកំណត់​ដែរ​សម្រាប់​ការនាំ​ខ្លួន​ទៅ​សាកសួរ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​៣០០០​នាក់​បាន​ទៅ​នាំខ្លួន​ដ៏​ចម្រូងចម្រាស់​កាល​ថ្ងៃ​ពុធ​ទី​១៥​មករា​។​​លោក Seok Dong-hyeon មេធាវី​និង​ជា​មិត្ត​ចាស់​របស់លោក Yoon ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដកស្រង់​សម្តី​ដោយ​និយាយថា​៖«​លោក​ប្រធានាធិបតី​បានបញ្ជាក់​ជំហរ​មូលដ្ឋាន​របស់គាត់​អស់ហើយ អំឡុងពេល​ការសាកសួរ​របស់ CIO នៅ​ថ្ងៃ​ដំបូង និង​មិនឃើញ​នូវ​ហេតុផល​ផ្សេង ឬក៏​សេចក្តីត្រូវការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រភេទ​សំណួរ​និង​ចម្លើយ​នៃ​ការ​ចោទសួរ​នោះទេ​»​។​

​កាលពី​ថ្ងៃ​ពុធ ក្រោយ​ការបញ្ជាក់​ជំហរ​របស់ខ្លួន និង​អះអាងថា ការសាកសួរ​របស់​កា​រិ​យា​ល័យ​ស៊ើបអង្កេត​ពុករលួយ គឺ​ខុសច្បាប់ លោក Yoon បាន​ប្រើប្រាស់​សិទ្ធិ​រក្សា​ភាពស្ងប់ស្ងាត់​មិន​ឆ្លើយតប​សំណួរ​របស់​អ្នក​ចោទសួរ​អស់​រយៈពេល​១០​ម៉ោង​។​​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោគ Yoon បានដាក់​ពាក្យបណ្តឹង​ស្នើ​ទៅ​តុលាការ​មជ្ឈិម​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ពិនិត្យឡើងវិញ​នូវ​ភាពស្របច្បាប់​នៃ​ការឃុំខ្លួន​របស់គាត់ ប៉ុន្តែ​តុលាការ​បាន​ច្រានចោល​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​រក្សា​គាត់​នៅក្នុង​កន្លែង​ឃុំឃាំង​។​

CIO ត្រូវបាន​រំពឹងថា នឹងដាក់​ពាក្យបណ្តឹង​ថ្មី​មួយ​ស្នើសុំ​ដីកាចាប់ខ្លួន​លោក Yoon ជា​ផ្លូវការ មុន​ផុតកំណត់​នីតិវិធី​ឃុំខ្លួន​៤៨​ម៉ោង ដែល​នឹង​ផុតកំណត់​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​។ ក្នុងករណី​ដែល​តុលា​ការចេញ​ដីកាចាប់ខ្លួន នោះ​នីតិវិធី​ឃុំខ្លួន​នឹង​បន្ត​រហូតដល់​២០​ថ្ងៃ​បន្ថែមទៀត​។​​តាម​អ្នកជំនាញ​ផ្លូវច្បាប់​នៅ​ប្រទេស​កូរ៉េខាងត្បូង ក្នុងករណី​លោក Yoon ត្រូវ​បានចេញ​ដីកាចាប់ខ្លួន​ជា​ផ្លូវការ នោះ​ការស៊ើបអង្កេត​លើ​នីតិវិធី​ព្រហ្មទណ្ឌ​នឹងត្រូវ​ធ្វើ​ឡើយ ហើយ បើ​រកឃើញ​ពិរុទ្ធភាព ប្រធានាធិបតី Yoon Suk Yeol អាចមាន​ទោស​ធ្ងន់​រហូតដល់​ប្រហារជីវិត​ឬក៏​ត្រូវ​ជាប់ពន្ធនាគារ​ពេញ​១​ជីវិត​៕


​