» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3772 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099539 នាក់

ចោរប្លន់​លុយ​មិន​ប៉ុន្មាន​ទេ​តែ​សាំ​អា​រឿង​ចាប់​បុគ្គ​លឹក​ហាង​បឺត​មាត់​ទើប​ជាប​ញ្ហា​!

 

​ថៃ​៖​ចោរ​ស្ទាវ​ពីរ​នាក់​បាន​ចូល​ប្លន់​ហាង 7-Eleven មួយ​នៅក្នុង​ស្រុក​ថា​ម៉ៃ​យ៉ា​( Tha Maia )​ខេត្ត​កាន់​ចា​ណា​ប៊ូ​រី​( KANCHANABURI) ប្រទេស​ថៃ​។​តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចា់​អារម្មណ៍​គឺថា​ក្នុងនោះ​មាន​ចោរ​ម្នាក់​បាន​បង្ខាំង​បុគ្គលិក​ស្រី​ម្នាក់​ប្លន់​លុយ​និង​បាន​ចាប់​ថើប​មាត់​ហើយ​បាន បង្ខំ​នាង​អោយទៅ​តាម​គេ​នៅពេល​ពួកគេ​បាន​រត់គេច​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កក្កដា​២០២០​។​​តែ​ក្រោយ​ស្ត្រី​ជា​ចំណាប់ខ្មាំង​រូបនេះ​ត្រូវបាន​ចោរ​ដោះ​លែងអោយ​ត្រឡប់មកវិញ ​នាង​ថាមិនមាន​បញ្ហា​អ្វី​ទេ​?​។​a kiss thief 

​ចោរប្លន់​ទាំង ២ នាក់ មាន​ម្នាក់​មានកាំបិត​ក្នុង​ដៃ បាន​ជិះ​ម៉ូតូ​ទៅ​ប្លន់​ប្រហែល​ម៉ោង ៣ ព្រឹក​។ ពួកគេ​ទាមទារ​ឱ្យ​បុគ្គលិក​បញ្ជរ​ប្រគល់​ប្រាក់​ក្នុង​ថតតុ​អោយគេ ។​ចោរប្លន់​ម្នាក់​ក្នុងចំណោម​នោះបាន​បើក​ម៉ាស​របស់​បុគ្គលិក​ស្រី​ហើយ​ចាប់​ចាប់​ថើប​មាត់​នាង​ដោយ​បង្ខំ មុនពេល​ចាកចេញ​ទៅជា​មួយ​ពួកគេ​ខណៈ​ពួកគេ​បាន​រត់គេចខ្លួន​ជាមួយ​ប្រាក់​ចំនួន​ជាង ១ ម៉ឺន​បាត​។​

​ប៉ូលីស​បាន​និយាយថា​នាង​មិនមាន​របួស​ទេ​ប៉ុន្តែ​នាង​តូចចិត្ត​ណាស់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា​ស្ត្រី​វ័យក្មេង​រូបនេះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​
​ភ្លាមៗ​ដើម្បី​ធ្វើការ​ពិនិត្យ​ខ្លាច​ឆ្លង covid19 ពេល​ចោរ​ចាប់​បឺត​មាត់​។​​ប៉ូលីស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Anont Mangnoi អាយុ ២១ ឆ្នាំ​នៅផ្ទះ​របស់គាត់​នៅក្នុង​ស្រុក Tha Maia នៅ​ម៉ោង​ប្រហែល ៤ រសៀល​ថ្ងៃ​ព្រហស្បតិ៍​។​ចំណែក​ចោរ​ម្នាក់ទៀត​វ័យ​17​ឆ្នាំ ត្រូវបាន​ម្តាយ​នាំខ្លួន​ទៅ​ប្រគល់អោយ​ប៉ូលីស​ផងដែរ​។​a kiss thief1 

​