» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4962 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100729 នាក់

កូរ៉េខាងត្បូង​ថា រុ​ស្ស៉ី​ផ្តល់​ប្រព័ន្ធ​មី​ស៉ី​ល​ការពារ​ដែនអាកាស​ឱ្យ​ទីក្រុង​ព្យុងយ៉ាង


​កូរ៉េខាងត្បូង​៖​លោក​ស្សិន​វ៉ុ​ង​ស៊ិ​ក​( Shin Won-sik )​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង បាន​និយាយថា រុ​ស្ស៉ី​បានផ្តល់​ប្រព័ន្ធ​មី​ស៉ី​ល​ការពារ​ដែនអាកាស ឱ្យទៅ​កូរ៉េខាងជើង ជាការ​ដោះដូរ សម្រាប់​ការបញ្ជូន​ទ័ព​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ជួយ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន​។a pUTin kim

ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង SBS ដែល​ចាក់ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ លោក​ស្សិន​( Shin) បាន​និយាយថា រុ​ស្ស៉ី​បានផ្តល់​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​យោធា ដល់​កូរ៉េខាងជើង​។ នៅពេល ត្រូវបាន​សាកសួរ​ថា តើ​ទីក្រុង​ព្យុងយ៉ាង ទទួលបាន​អត្ថប្រយោជន៍​អ្វី ពី​ការបញ្ជូន​ទាហាន​របស់​ខ្លួន ទៅកាន់​ប្រទេស​រុ​ស្ស៉ី​?​។ លោក Shin បាន​និយាយ​ដូច្នេះ​ថា «​បើតាម​យើង​ដឹង កូរ៉េខាងជើង​ត្រូវបាន​ផ្តល់ឱ្យ នូវ​មី​ស៉ី​ល​ការពារ​ដែនអាកាស និង​សម្ភារៈ​ពាក់ព័ន្ធ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ការពារ​អាកាស ដែលមាន​ភាពទន់ខ្សោយ​របស់ ទីក្រុង​ព្យុងយ៉ាង​»​។ បើតាម​លោក Shin ទីក្រុង​ព្យុងយ៉ាង ក៏​អាចទទួលបាន បច្ចេកវិទ្យា​យោធា​ពី​រុ​ស្ស៉ី ដើម្បី​គាំទ្រ​ដល់​កម្មវិធី​ផ្កាយរណប​របស់ខ្លួន ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្នុង​សប្តាហ៍​នេះ ក្រុម​សមាជិកសភា​កូរ៉េខាងត្បូង បាន​អះអាងថា កងទ័ព​កូរ៉េខាងជើង​ប្រហែល ១០ ៩០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់ Kursk ដើម្បី​ចូលរួម​ក្នុងនាម​ជា​កង​ឆត្រយោង និង​កង​ម៉ា​រី​ន​របស់​រុ​ស្ស៉ី ដែល​ប្រឈមមុខ​ជាមួយ​អ៊ុយ​ក្រែ​ន ខណៈ​ទាហាន​កូរ៉េខាងជើង​មួយចំនួន គឺ​បាន​ចូលរួម​ប្រយុទ្ធ ក្នុង​សមរភូមិ​រួចហើយ​។​ជាមួយគ្នា​នោះដែរ​សារ​ពត៍​មាន​Sky​ក៏បាន​ឲ្យ​ដឹងថា​ការបាញ់​កាំជ្រួច​ស្ត​ម​ស្សា​ដូ​របស់​ព្រ​ទេស​អង់គ្លេស​ចូលក្នុង​ទីតាំង​យោធា​ក្នុងប្រទេស​រុស្ស៊ី​បានធ្វើ​ឲ្យ​ទា​ហ៊ាន​កូរ៉េ​ជាច្រើន​បាន​ស្លាប់​និង​រងរបួស​។​

​ដោយឡែក​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ ខាងជើង​(KCNA) បាន​ដកស្រង់​សម្តី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ថា ស្ថានការណ៍​ដ៏​ស្មុគស្មាញ​នៅលើ​ឧបទ្វីប​កូរ៉េ​អាច​នាំឱ្យមាន «​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​»​។​​លោក គីម ជុង​អ៊ុន បាន​និយាយ​នៅក្នុង​ពិធី​បើក​ការតាំង​ពិ​ពណ៌​ការពារជាតិ​មួយ​នៅ​ទីក្រុង​ព្យុងយ៉ាង​ថា​៖«​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ មាន​ភាគី​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ ប្រឈមមុខ​ដាក់គ្នា​ដ៏​គ្រោះថ្នាក់ និង​ខ្លាំង​បែបនេះ​ទេ នៅពេលដែល​ស្ថានការណ៍​អាច​ប្រែ​ទៅជា​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​នៅពេល​ណាមួយ​»​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កើនឡើង​ខ្លាំង​នៅពេលដែល លោក គឺ​ម ជុង​អ៊ុន បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ចូលរួម​ប្រយុទ្ធ​ជួយ​កងទ័ព​រុស្ស៊ី​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​កូរ៉េខាងត្បូង​ក៏​បង្ហាញ​ផែន​ការជួយ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន​តាមរយៈ​សម្ព័ន្ធមិត្ត​លោក​សេរី​។​​លោក គឹម ជុង​អ៊ុន បាន​កត់សម្គាល់ថា សហរដ្ឋអាមេរិក​កំពុង​បង្កើន​សម្ពាធ និង​កម្រិត​នៃ​ការ​បង្កហេតុ​ដោយ​ការដាក់​ពង្រាយ​នូវ​«​សម្ភារៈ​យោធា​ដ៏​សម្បើម​» និង​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន ពង្រីក​ប្រព័ន្ធ​សម្ព័ន្ធមិត្ត​យោធា​របស់ខ្លួន​ជាមួយនឹង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​រួមគ្នា ដើម្បី​រក្សា និង​ពង្រឹង​ការគ្រប់គ្រង​របស់ខ្លួន​លើ​បណ្តា​ប្រទេស​រណប និង​ដើម្បី​រារាំង​អំណាច​ដែល​កំពុង​កើនឡើង​របស់​កូរ៉េខាងជើង ដែល​កំពុង​ក្លាយជា «​បញ្ហា​ប្រឈម​ដ៏​លើសលប់​ចំពោះ​គោលនយោបាយ​អនុត្ត​រ​ភាព​របស់​ពួកគេ​»​។​a russy sistem 


​