» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3426 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123102 នាក់

អុំទូកក្រោមព្រះរាជធិបតីព្រះមហាក្សត្រនិងការរៀបចំរបស់អាជ្ញាធរ

ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ប្រារព្ធ​ឡើង​នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។a baot racing2 

ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ បាន​ចូលរួម​ទស្សនា​កម្សាន្ត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃទី​១ ហើយ​បាន​សម្តែង​ការ​ត្រេកអរ និង​សប្បាយរីករាយ ក្នុងនោះ​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឯទៀត មក​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​។​​ក្នុងចំណោម​ទូក​ចូលរួម​ជាង​៣០០​និង​កម្លាំង​ជាង​២​ម៉ឺន​នាក់​សម​ក្រុម​កីឡាករ​ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» មិន​ត្រឹមតែ​ទទួលបាន​ការឧបត្ថម្ភ​សម្រាប់​ការប្រកួត​នៅ​ឆ្នាំ​២០២៤​នេះ​ប៉ុណ្ណោះ​ទេ នៅពេលនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បានសម្រេច​ធ្វើ​ទូកង​ខ្នាត​វែង​ជូន​មួយគ្រឿង ដើម្បី​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​២០២៥​។ តាមរយៈ​ទូកង​ខ្នាត​វែង នឹងធ្វើ​ឱ្យ​ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍ និង​ស្គាល់​កាន់តែខ្លាំង​ផងដែរ​។​

​លោក សាន សាង ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឋានៈ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា «​សម្តេច​តេ​ជោ បាន​យល់ព្រម​ផ្តល់​ទូកង​ថ្មី​មួយទៀត ជូន​ក្រុម​កីឡាករ​ខ្មែរក្រោម​សម្រាប់​ឆ្នាំក្រោយ គឺ​ខ្នាត​ធំ​សម្រាប់​ការប្រកួត​នៅ​ឆ្នាំក្រោយ​។ សម្តេច​បាន​ចាត់ចែង​ឯកឧត្តម សេង ទៀង ក្នុងការ​សាងសង់​ទូក​នេះ​»​។​​ចាប់តាំងពី​ឆ្នាំ​២០០២​មក បងប្អូន​ខ្មែរក្រោម​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា តាមរយៈ​ទូកង​ឈ្មោះ «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» តែងតែ​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​មិនដែល​ខកខាន​នោះឡើយ ទោះបី​លទ្ធភាព​ខ្សត់ខ្សោយ ឬ​ខ្វះខាត​ក៏ដោយ​។ ទូក​ដែល​ចូលរួម​ប្រណាំង​នេះ ជា​ទូក​ខ្នាត​ខ្លី​ចំណុះ​ត្រឹមតែ​២២​នាក់​ប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ​បានឃើញ​ការរៀបចំ​ស្អាត និង​មាន​បរិយាកាស​ស្រស់ស្រាយ ជាពិសេស អាកាសធាតុ​ក៏​អំណោយផល​។​គេ​ក៏​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ រួមទាំង​កីឡាករ​ប្រណាំងទូក ជាច្រើន​កុះករ​មកពី​គ្រប់ទិសទី​ចូលរួម​កម្សាន្ត​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ផងដែរ​។​​ក្រៅពី​ការ​ទស្សនាការ​ប្រណាំងទូក​ង​នៅ​មាត់ទន្លេ ប្រជាពលរដ្ឋ​ក៏​អាច​ទស្សនា និង​ទិញ​ទំនិញ​តាម​ស្តង់​តាំងពិព័រណ៍​ទំនិញ​ជាច្រើន​នៅតាម​ទីតាំង​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ទស្សនា​ការប្រគំ​តន្ត្រី​តាម​ទម្រង់​សិល្បៈ​បុរាណ និង​សម័យ​ដែលមាន​ប្រគំ​ជូន​នៅតាម​សួន​សាធារណៈ​។​

​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ប្រចាំការ​តាម​គោលដៅ ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស មានឱកាស​បាន​សប្បាយ​រីករាយ ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ​។​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ ធ្វើការ​ជួសជុល​តុបតែង កែលម្អ ជួសជុល​ក្រា​នី​ត ការ៉ូឡា សួនច្បារ សាងសង់​បង្គន់​អនាម័យ និង​បន្ទប់ទឹក និង​ពង្រាយ បង្គន់​អនាម័យ​ចល័ត ព្រមទាំង​ការងារ​ផ្សេងៗ​ទៀត​។ ការងារ​ខាងលើ អនុវត្ត​សម្រេចបាន​១០០​ភាគរយ​ហើយ​។ លាបថ្នាំ តាម​ច្រាំងទន្លេ​(​មុខ​ពន្លាជ័យ​) លាប​ក្បាច់​បង់​អង្គុយ​ថ្ម​ម៉ាប លាប​បង់​អង្គុយ លាប​បង្គោល​ភើ​ង​ថ្ម លាប​រូបសំណាក​តោ និង​ហ៊ុម​ព័ន្ធ​របង​សួនច្បារ​វិមានឯករាជ្យ សួនច្បារ​មាត់ទន្លេ (​ចាប់ពី​ផ្សារ​រាត្រី​ដល់​សាលសន្និសីទ​ចតុមុខ​) ការដាក់ ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​សំខាន់ៗ ជាមួយ​ការត្រៀម​កម្លាំង សម្រាប់ បោសសម្អាត​សួនច្បារ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១៤ ១៥ ១៦ និង​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ គឺ​សុទ្ធតែ​បាន​ត្រៀម​រួចរាល់ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​កម្លាំង​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចំនួន ៣៣០​នាក់ សហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ នៅ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៧០០​នាក់ សរុប​ប្រមាណ ១០០០​នាក់ ដើម្បី​បោសសម្អាត កើប​សំរាម នៅតាម​ដងផ្លូវ តាម​សួនច្បារ​នានា និង​តំបន់​ប្រារព្ធ​ពិធី ប្រមូល​វិច​ខ្ចប់​រួច​ដឹក​ចេញ​ដោយ​ព្រឹក​ឡើង បាន​រួចរាល់​ស្អាត​ទាំងអស់​តែម្តង​។​

លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ បានឱ្យដឹងថា ទោះបី​ព្រះរាជ​ពិធីបុណ្យ​បានបញ្ចប់​ទៅដោយ​បា​នប​ន្ស​ល់​នូវ​សំរាម ដែល​ប្រជាពលរដ្ឋ​បាន​ដើរលេង​កម្សាន្ត និង​ហូបចុក តាម​សួនច្បារ​នានា ក្នុង​រាជធានី​ភ្នំពេញ តែ​ត្រូវបាន​ធ្វើការ​បោសសំអាត និង​ប្រមូល​កើប​ចេញ អស់​នៅ​ថ្ងៃ​បន្ទាប់​។​លោក ស៊ូ សាវ៉ន ប្រធានការិយាល័យ សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹងថា កម្លាំង​បោសសម្អាត សំរាម​នៅ​សួនច្បារ​នានា និង​តំបន់​ប្រារព្ធ​ពិធី ដោយ​ធ្វើ​បោស សំអាត កើប​សំរាម​ចេញ​ក្រោយ​ចប់​ពិធី​សប្បាយភាព​ចាប់ពី​ម៉ោង​១២​យប់ ថ្ងៃ​១៤​វិច្ឆិកា រហូតដល់​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ទើប​រួចរាល់​ទាំងស្រុង​។​


ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅតាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​ព្រះរាជ​ពិធីបុណ្យ​អុំទូក ជា​ពិធីបុណ្យ​សម្រាប់​រំឭក​ដល់​ការដឹងគុណ ចំពោះ​កងទ័ពជើងទឹក​របស់​កម្ពុជា ដែល​បាន​ពលី​ជីវិត​បូជា​ចំពោះ​ទឹកដី​ក្នុង​ចម្បាំង​ខ្មែរ​-​ចាម នា​ស​.​វ​.​ទី ១២ ក្នុង​រាជ្យ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ រវាង​ឆ្នាំ​១១៧៧ ដល់​ឆ្នាំ​១១៨១ នៃ​គ​.​ស​.​។ ចំណែកឯ​ការ​បណ្តែតប្រទីប គឺ​ដើម្បី​សម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។ ចំពោះ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រំឭក​ដល់​ព្រះ​ពោធិសត្វ កាល​មាន​ជាតិ​កំណើត​ជា​ទន្សាយ ដោយ​គ្រានោះ​ព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​៕a baot light a baot light1 a baot light2 a baot light3 a baot light5 a baot racing a baot racing1 a baot racing3 

​