» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1229 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120905 នាក់

សម្ដេច ស ខេង ៖ មិនត្រូវ​ប្រើ​មាត់ដោះស្រាយ​ជំនួស​ច្បាប់​ឡើយ !!

​ខេត្តមណ្ឌលគិរី​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនត្រូវ​ប្រើ​មាត់​ជំនួស​ច្បាប់ ឡើយ ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង ត្រូវយក​ច្បាប់​មក​ដោះស្រាយ ព្រោះ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ដោយ​នីតិរដ្ឋ ដូច្នេះ​ត្រូវគោរព​នីតិរដ្ឋ​។​a kheng mondul 

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​ការពង្រឹង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ខេត្ត​មណ្ឌល​គី​រី នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០ ២០ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា នៅ​ប្រទេស​កម្ពុជា​បានធ្វើ​ច្បាប់​យ៉ាងច្រើន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ប្រទេសមួយ​ឲ្យ​ទៅជា​នីតិរដ្ឋ និង​តាម​គោលការណ៍​ប្រជា​ធិ​តេ​យ្យ​។​«​ធ្វើ​ការងារ​ត្រូវ​ផ្អែកទៅលើ​ច្បាប់ ហើយ​កុំ​ផ្អែកទៅលើ​មាត់ ឬ​គេ​ប្រើពាក្យ​ម្យ៉ាង ថា យើង​ត្រូវធ្វើ​ការគ្រប់គ្រង​នេះ​ឲ្យ​ទៅជា​ការគ្រប់គ្រង​នីតិរដ្ឋ ហើយ​យើង​មិនត្រូវ​ធ្វើការ​គ្រប់គ្រង​ប្រទេស​យើង ទៅជា ការគ្រប់គ្រង​នីតិ​មាត់​ទេ​»​។​

ឮ​សម្ដេច​ក្រឡាហោម បន្ដថា ប្រជាពលរដ្ឋ​ធ្វើ​រឿង​ត្រឹមត្រូវ និង​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា មានការ​គាំទ្រ​។ ប៉ុន្ដែ​ប្រ​សិ ន​បើ​ប្រជាពលរដ្ឋ​ណាមួយ​ធ្វើ​ខុសច្បាប់​របស់​ប្រទេស​កម្ពុជា ហើយ​រត់ទៅរក​អ្នកមានអំណាច​មក​ឲ្យ​ជួយ​អន្ដ​រាមន៍ គឺ​មិនត្រូវ​ឡើយ បើ​ធ្វើ​ខុសច្បាប់​ត្រូវ​ទទួលយក​តាមផ្លូវ​ច្បាប់​។​
​សម្ដេច​ក្រឡាហោម បញ្ជាក់ថា «​ខ្ញុំ​សូម​ប្រើពាក្យ​នេះ​ថា យើង​មិនត្រូវ​ប្រើ​មាត់ ជំនួស​ច្បាប់​ទេ ច្បាប់​ថា​ម៉េច ត្រូវ​អនុវត្តតាម​ហ្នឹង​ទៅ ត្រូវ​ប្រើប្រាស់​តាម​នីតិរដ្ឋ និង​គោរព​គោលការណ៍​នីតិរដ្ឋ មិនត្រូវ​គោរព​តាម​នីតិ​មាត់​ទេ​។ ជួនកាល​ចៅហ្វាយខេត្ត ជូន​ចៅហ្វាយស្រុក ច្បាប់​ថា​ម៉េច ថា​ទៅ ខ្ញុំ​ចេះតែធ្វើ អាហ្នឹង​អត់​ត្រូវ​ទេ ខុស​»​។​

​សម្ដេច​ក្រឡាហោម ណែនាំ​ថា​រដ្ឋបាល ស្រុក ខណ្ឌ មាន​សិទ្ធិ​ធ្វើ​របាយការណ៍ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ផ្ញើជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ដោយ​ត្រង់​ផងដែរ​។ ប៉ុន្ដែ​រាល់​លិខិត​របស់​រដ្ឋបាល ស្រុក ខណ្ឌ ដែល បាន​ផ្ញើជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ត្រូវមាន​លិខិត​ចម្លង​មួយច្បាប់ ផ្ញើមក​ក្រសួងមហាផ្ទៃ​។ ព្រោះថា ក្រសួងមហាផ្ទៃ ជា​អ្នកតាមដាន រាជធានី​-​ខេត្ត ទើប​ហៅថា «​ធ្វើ​ការងារ​តាមច្បាប់​»៕

​