» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1408 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121084 នាក់

ប្រធាន​អាជ្ញាធរ​គ្រឿងញៀន​ឲ្យ បន្ដ​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ទន្ទឹម​ការអនុវត្តន៍​ច្បាប់


​ភ្នំពេញ​៖ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​គូសបញ្ជាក់​ជាថ្មី អំពី​ការផ្ដល់​អាទិភាព​ខ្ពស់​លើ​ការងារ ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន បូក​ជាមួយ​វិធានការ​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ សំដៅ​ឈានទៅ​លុបបំបាត់​គ្រឿងញៀន​ពី​កម្ពុជា​។​a drug net 

​លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៤​បាន​ដឹកនាំ​កិច្ចប្រជុំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​វិមាន​សន្ដិភាព​នៃ​ទីស្តីការ​នាយករដ្ឋមន្ត្រី ដើម្បី​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រយៈពេល​១​ឆ្នាំ ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​, ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ និង​បណ្ដា​រដ្ឋមន្ដ្រី ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ណែនាំ​ថា វិធានការ​ផ្សព្វផ្សាយ​អប់រំ​នេះ ត្រូវធ្វើ​ការផ្លាស់ប្ដូរ និង​ធ្វើ​បច្ចុប្បន្នភាព​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​សង្គម ពោល​ត្រូវធ្វើ​តាមរបៀប​ទំនើប ដើម្បី​ជំរុញ​ឲ្យ​មានការ​ទាក់ទាញ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ចង់​ស្ដាប់ ចង់​ទស្សនា សំដៅ​បញ្ជ្រាប​ការយល់​អំពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ទៅកាន់​មូលដ្ឋាន​គ្រួសារ​នីមួយៗ​។​
​បន្ថែម​ពីនេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ណែនាំ​ឲ្យ​ពង្រឹង​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ដោយ​ក្នុងនោះ មាន​ទាំង​ផ្នែក​បច្ចេកទេស និង​មធ្យោបាយ ដើម្បី​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព ខ្ពស់​បន្ថែមទៀត​។ ដោយឡែក ការស្ដារ​នីតិសម្បទា ត្រូវ​រៀបចំ​ស្ដង់ដារ SOP ដើម្បី​គ្រប់គ្រង​ដំណើរការ​មណ្ឌល​បន្សាប់ ស្ដារនីតិសម្បទា និង​សមាហរណកម្ម​អ្នកញៀន​គ្រឿងញៀន​។​

​ចំពោះ​ការងារ​សហប្រតិបត្តិកា​រ​អន្ដរជាតិ​វិញ ត្រូវ​បន្ដ​សហការ​ជាមួយ​បណ្ដា​ប្រទេសជិតខាង អង្គការ​អន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក បណ្ដា​ស្ថានទូត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បណ្ដា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ យល់ច្បាស់​អំពី​ឆន្ទៈ​ដ៏​មុះ​មុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ បន្ថែម​ពីនេះ ក៏​អាច​ចែករំលែក​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញទៅមក​។​
​លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក៏បាន​ជំរុញ​ឲ្យ​មានការ​ចូលរួម​របស់​វិស័យ​ឯកជន សាសនា ក្នុងការ​ផ្សព្វផ្សាយ​អប់រំ ដើម្បី​កសាង​បង្កើត​មជ្ឈមណ្ឌល​បន្សាប ស្ដារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​ផងដែរ​។​
​

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ចំនួន ១០,០០៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៧,៨១៧​នាក់ (​ស្រី​២,១៣០​នាក់​) ចាប់​យកបាន​គ្រឿង​ញៀ​ចំនួន​៧​តោន ៥១៨​គីឡូក្រាម​, កញ្ញា​ស្រស់ ចំនួន​២៦,២៦៧​ដើម​, កញ្ញា​ស្ងួត ចំនួន​៧២​គីឡូក្រាម និង​រឹបអូស​បាន​សារធាតុ​គីមី​ផ្សំ​ចំនួន ១​តោន ៩២​គីឡូក្រាម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​បញ្ជាក់ថា ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ដុតបំផ្លាញ​គ្រឿងញៀន និង​សារ​ធាតុគីមី ចំនួន​៧​តោន និង​ជាង​៨១៤​គីឡូក្រាម រួម​នឹង​កញ្ញា​ក្រៀម​៥​គីឡូក្រាម​។ ជាមួយគ្នានេះ មាន​សារ​ធាតុគីមី​ផ្សំ​ចំនួន ៣​តោន ២៥៤​គីឡូក្រាម​ផ្សេងទៀត ដែល​នឹងត្រូវ​ធ្វើការ​បន្សាប​តាម​លក្ខណៈ​បច្ចេកទេស​ក្នុង​ពេលវេលា​សមស្រប​នៅពេល​ក្រោយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គលេខាធិការ​បន្ដថា តាមរយៈ App NoDrug មហាជន​បាន​ចូលរួម​រាយការណ៍​ពី​បញ្ហា​ផ្សេងៗ និង​បទល្មើស​គ្រឿងញៀន នៅតាម​មូលដ្ឋានចំនួន​៤៣៨​ករណី ដែល​ក្នុងនោះ​ក្រុមការងារ និង​សមត្ថកិច្ច​បាន​ឆ្លើយតប និង ដោះស្រាយបាន​២៣៨​ករណី កំពុងដំណើរការ​ដោះស្រាយ​៧០​ករណី ហើយ​១៣០​ករណី​ទៀត គឺជា​ចម្ងល់​ផ្សេងៗ​។​​ចំពោះ​ការងារ​ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និង​បដិសេធ​គ្រឿងញៀន បានធ្វើ​សកម្មភាព​ផ្សព្វផ្សាយ អប់រំ ដោយផ្ទាល់​និង​ប្រយោល​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ គឺ​បានផ្ដល់​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២៤​លាន​អង្គ​/​នាក់ ក្នុង​ម្នាក់​អាច​ចូលរួម​ទទួល​សារ​អប់រំ​លើសពី​១​ដង​។​​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ App Nodrug មាន​មហាជន​ជាង ៣​ម៉ឺន​៥​ពាន់​នាក់ បាន​ទាញយក និង​ប្រើប្រាស់​ដើម្បី​ទទួលបាន​ព័ត៌មាន ការអប់រំ​ស្តីពី​បញ្ហា​គ្រឿងញៀន និង​រាយការណ៍​៕a drug china a drug net1 a drug net3 a drug net4 

​