» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1349 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121025 នាក់

ប្រធានរដ្ឋសភា​ប្រកាស​គាំទ្រ ការកែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់


​ភ្នំពេញ​៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប​គ្រង់​ភាគច្រើន​លើសលប់ បានបង្ហាញ​សុទិដ្ឋិនិយម​និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដោយ​ឈ្លាសវៃ ប៉ិនប្រសប់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ក្រសួង​មុខងារសាធារណៈ​ជា​សេនាធិការ​នោះ កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នឹង​សម្រេចបាន​ជោគជ័យ នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​។a sodary1

​សម្តេច​ប្រធានរដ្ឋសភា បានលើកឡើង​ដូច្នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បើក​សិក្ខាសាលា​រៀបចំឡើង​ដោយ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ​នៃ​រដ្ឋសភា សហការ​ជាមួយ ក្រសួង​មុខងារសាធារណៈ​ស្តីពី «​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ​និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន របស់​រាជរដ្ឋាភិបាល​» នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៥​។​សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បាន​គូសបញ្ជាក់ថា ការធ្វើកំណែទម្រង់​នេះ ជា​បេសកកម្ម​បន្ត​ជំនាន់ ដែល​ចាប់ផ្តើម​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី បាន​អនុវត្ត​រៀង​រហូតមក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​និង​មិន​ងាករេ ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា «​កែទម្រង់ គឺ​យើង​រស់ បើ​មិន​កែទម្រង់ គឺ​យើង​ស្លាប់​»​។

​សម្តេច​រដ្ឋសភាធិបតី បាន​គូសបញ្ជាក់ថា សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានសម្រេច​សមិទ្ធផល​ធំធេង​នៅក្នុង​រយៈពេល​២០​ខែ​មកនេះ សបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​មោះមុត របស់ រាជរដ្ឋាភិបាល ក្នុងការ​ធ្វើកំណែទម្រង់​សាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិ​ភាព​។​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​មានប្រសាសន៍ថា ឈរលើ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែលជា​មរតក​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ភាពស្វាហាប់​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្លា ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ការកែទម្រង់​សំខាន់ៗ ក្នុង​គោលដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ដោយ​ឆ្លើយតប​ឱ្យបាន​ទាន់ ពេលវេលា ទៅនឹង​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​។ យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ត្រូវ​បានដាក់ ឱ្យ​អនុវត្ត និង​ប្រើប្រាស់​ជា​ត្រីវិស័យ ក្នុងការ​តម្រង់ទិស និង​ជំរុញ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ក្រសួង​មុខងារសាធារណៈ​ដែលជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល លើ​ការដឹកនាំ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​មុខងារសាធារណៈ និង​ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ ត្រូវបាន​ប្រគល់​តួនាទី​បន្ថែម ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា (​ហៅ​កាត់​ថា​៖ គ​.​វ​.​រ​.) ដើម្បី​ដឹកនាំ សម្របសម្រួល ជំរុញ និង​តាមដាន​ការអនុវត្ត​វិធានការ​គន្លឹះ​ចំនួន​៣ ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ មានការ​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ឱ្យចូល​បម្រើ​ការងារ​ប្រកបដោយ គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យាប​ន្ន និង​ប្រសិទ្ធភាព​។ ការពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព ការងារ​ប្រកបដោយ​វិន័យ សីលធម៌​វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព និង ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម ប្រកបដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា សម្តេច​ធិបតី បាន​គូសបញ្ជាក់​ក្នុងឱកាស​នៃ​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០២៥ របស់​ក្រសួង​មុខងារសាធារណៈ នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៥ ថា “​កំណែទម្រង់រដ្ឋបាល​សាធារណៈ គឺជា​បេះដូង​នៃ​ការធ្វើកំណែទម្រង់ និង​ប្រសិទ្ធភាព​របស់ រាជរដ្ឋាភិបាល​”​។ ក្នុង​ស្មារតី​នេះ ក្រសួង​មុខងារសាធារណៈ ក្នុងនាម​ជា​សេនាធិការ របស់​រាជរដ្ឋាភិបាល បាន និង​បន្ត​ប្តេជ្ញា ខិតខំ​ប្រឹង​ប្រឹង ក្នុងការ​ដឹកនាំ សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទាំងអស់គ្នា ធ្វើដំណើរ​ព្រម​គ្នា ប្រកបដោយ​ភាព​សុខដុម ឈរលើ​អភិក្រម​ការងារ​នៃ​ការជំរុញ “​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​” ឱ្យសម្រេចបាន​នូវ​លទ្ធផល​កែលម្អ ជាក់ស្តែង​ជា​បណ្តើរៗ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​ការងារ ដោយ​គោរព យ៉ាង​ម៉ឺងម៉ាត់​នូវ​អភិក្រម «​រៀបចំផ្ទះ​ឱ្យ​រៀបរយ​» និង «​ពង្រឹង ជាជាង​ពង្រីក​» ព្រមទាំង​បោះជំហាន​រួមគ្នា​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​ធិបតី គឺ “​ការកសាង​រដ្ឋបាល​សាធារណៈ មួយ​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ​”​។​

​សូមបញ្ជាក់ថា​នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា​។​ក្នុង​កិច្ចប្រជុំ សម្តេច​ធិបតី បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែលជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត ក្នុង​ការកសាង​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ប្រកបដោយ​សមិទ្ធកម្ម មាន​ជវភាព និង​មាន​ភាព​ធន់​។ ការអនុវត្ត​វិធានការ​គន្លឹះ​នេះ ក៏​ជា​បុ​រេ​លក្ខខណ្ឌ នៃ​ការសម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដែល​ត្រូវ​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាងមុខ កម្ពុជា​ជា​សង្គមជាតិ​មួយ​ដ៏​រស់​រវើក ដោយមាន​រដ្ឋ​រឹងប៉ឹង មាន​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​រឹងមាំ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ហើយ​បម្រើ​ជាតិ និង​ប្រជាជន ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ (Dynamics of Stakeholder System)​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ (​គ​.​វ​.​រ​.) បានធ្វើ​របាយការណ៍​ស​ង្ខេ​ប​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ និង​ការដាក់ឱ្យ​អនុវត្ត​វិធានការ​គន្លឹះ ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ដោយ​ផ្តោតលើ​៖ (១) ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកបដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ និង​ប្រសិទ្ធភាព​, (២) ការពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ​វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព និង (៣) ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម​ក្នុង​រដ្ឋបាល​សាធារណៈ ប្រកបដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​។​

​នៅក្នុង​កិច្ចប្រជុំ សម្តេច​ធិបតី ក៏បាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ផែនការ​សកម្មភាព ២០២៤-២០២៨ ដើម្បី​អនុវត្ត​វិធានការ​គន្លឹះ ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់ រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា​។ ទន្ទឹម​នោះ សម្តេច​ធិបតី ក៏បានផ្តល់​អនុសាសន៍​មួយចំនួន ដូចខាងក្រោម​៖(១) ទោះបី​ផែនការ​សកម្មភាព​២០២៤-២០២៨ ត្រូវបាន​ដាក់ឱ្យអនុវត្ត​ក៏ពិតមែន ប៉ុន្តែ​សូម​ចាត់ទុក​ផែនការ​សកម្មភាព​នេះ​គឺជា «​ឯកសារ​រស់​» ដែល​ត្រូវ​បន្ត​អនុវត្ត​បណ្ដើរ ដក​បទពិសោធ​បណ្ដើរ ក្នុង​ស្មារតី​ទន់ភ្លន់ និង​វៃឆ្លាត ដើម្បី​កែសម្រួល​ទៅតាម​ស្ថានភាព​ជាក់ស្ដែង ក្នុង​គោលដៅ​បង្កើន​ជាប្រចាំ​នូវ​ស័​ក្កិ​សិទ្ធិ​ភាព និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​គន្លឹះ​។​

(២) ក្នុង​គោលដៅ​បង្កើន​ស័​ក្កិ​សិទ្ធិ​ភាព និង​ប្រសិទ្ធភាព​ក្នុងការ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ នៅ​ឆ្នាំ​២០២៥ ឱ្យ​កាន់តែ​ប្រកបដោយ​គុណា​ធិបតេយ្យ​, តម្លាភាព​, យុត្តិធម៌​, បរិ​យា​ប័ន្ន​, និង ប្រសិទ្ធភាព​ខ្ពស់ គឺ​ត្រូវ​អនុវត្តតាម​គោលការណ៍​មួយចំនួន ពោលគឺ​៖– ចំនួន​មន្ត្រី​ដែល​ត្រូវ​ជ្រើសរើស ត្រូវ​គ្រោង​យ៉ាងច្រើន​ស្មើ​ចំនួន​មន្ត្រី​ចូលនិវត្តន៍​ឆ្នាំ​២០២៤ និង​គ្រោង​តែ​ក្នុងករណី​ចាំបាច់​ដែល​អាច​ពន្យល់បាន ដោយមាន​ហេតុផល​ត្រឹមត្រូវ និង​ច្បាស់លាស់​,– រាល់​ការវិភាគ​មុខងារ និង​រាល់​តម្រូវការ​ក្នុងការ​ជ្រើសរើស​មន្ត្រី​ថ្មី​បន្ថែម​ត្រូវតែមាន​ការឯកភាព ពី​ក្រសួង​មុខងារសាធារណៈ​,– លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​អាច​ផ្ទេរ​ថវិកា​ដែល​សល់​ពី​ការ​សន្សំ​លើ​ការ​កត់​បន្ថយ​ក្របខណ្ឌ យកមកប្រើ​ប្រាស់​សម្រាប់​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឬ​/​និង​បង្កើន​ចំណាយ​ក្រៅពី​បន្ទុក​បុគ្គលិក ក្នុងករណី​ចាំបាច់ និង​មាន​មូលដ្ឋាន​ពន្យល់​សមស្រប និង​មាន​ហេតុផល​ត្រឹមត្រូវ​។​

(៣) ក្រសួង​-​ស្ថាប័ន​ទាំងអស់ ត្រូវ​ពិនិត្យឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​វិភាគ​មុខងារ ជា​លក្ខណៈ​រួម​ឱ្យបាន​រួចរាល់ ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៤ ដើម្បី​អនុវត្ត​ការវិភាគ​មុខងារ​នេះ​ឱ្យបាន​ចប់សព្វគ្រប់​នៅ​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​២០២៤​នេះ ស្របតាម​ស្មារតី​នៃ​សេចក្ដីណែនាំ​លេខ ០១ ស​ណន ស្ដីពី​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន ដែល​បាន​ដាក់ចេញ កាលពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០២៤​។ និង​(៤) គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ត្រូវ​ធានា​ឱ្យបាន​នូវ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ឈរលើ​អភិក្រម​ពង្រឹង និង​ការ​រៀបចំផ្ទះ​របស់ខ្លួន​ឱ្យ​រៀបរយ តាមរយៈ​ការអនុវត្ត​វិធានការ​ពាក់ព័ន្ធ​នឹង​ការរៀបចំ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​ក្រសួង​-​ស្ថាប័ន ស្របតាម​សារាចរ​ណែនាំ​លេខ ០៨​សរ ចុះ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២៤ ស្ដីពី​ការរៀបចំ​និង​កែសម្រួល​រចនាសម្ព័ន្ធរ​បស់​ក្រសួង​-​ស្ថាប័ន​។​a sodary a sodary2 a sodary4 

​