» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5009 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100776 នាក់

បន្ទាប់ពីចិនបានស្រួលតិចអឺរ៉ុប​ប្រឈម​ពន្ធ ៥០​ភាគរយ លើ​ទំនិញ​នាំ​ចូលទៅ​សហរដ្ឋ​អាម៉េរិក

 


​អាមេរិក​៖​សហរដ្ឋ​អាម៉េរិក​៖ នៅក្នុង​សារ​បង្ហោះ​តាមរយៈ​បណ្ដាញ​សង្គម​ទ្រូ​ស​សូ​សល (Truth Social) កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និយាយថា លោក​កំពុងតែ​ស្នើឱ្យ​មានការ​ដំឡើង​ពន្ធ ៥០% លើ​ទំនិញ​ទាំងអស់​ដែល​នាំចូល​ពី​សហភាព​អឺរ៉ុប ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដោយ​លោក​និយាយថា កិច្ចចរចា​ស្វែងរក​ដំណោះស្រាយ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប មិន​ដំណើរការ​ឡើយ ។a trum eu 

​លោក​ត្រាំ (Trump) រៀបរាប់​ទៀតថា «​សហភាព​អ៊ឺរ៉ុប បាន​ចងក្រង​ប្រព័ន្ធ​និង​ច្បាប់ពាណិជ្ជកម្ម​ដើម្បី​តែ​ស្រូប​ទាញ​ផលប្រយោជន៍​ពី​សហរដ្ឋ​អាម៉េរិក​តែប៉ុណ្ណោះ ខណៈ​កិច្ចពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ពាណិជ្ជកម្ម​ឯណោះ​វិញ គឺ​ត្រូវ​បរាជ័យ​ដោយ​មិនមាន​វឌ្ឍនភាព​អ្វី​ទាល់តែសោះ​» ។​មេដឹកនាំ​សហរដ្ឋ​អាម៉េរិក​រូបនេះ លើកឡើង​បន្ថែម​ក្នុង​សន្និសីទកាសែត​ថា វា​អយុត្តិធម៌​ណាស់​សម្រាប់​ក្រុមហ៊ុន​របស់​អាម៉េរិក ខណៈ​ឱនភាព​ពាណិជ្ជកម្ម​មាន​តម្លៃ​ច្រើនជាង ២៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែលជា​ចំនួន​ពិបាក​នឹង​ទទួលយក​ខ្លាំងណាស់ ។

​ការប្រកាស​ដំឡើង​ពន្ធ ៥០% សម្រាប់​ទំនិញ​អឺរ៉ុប​នាំចូល​ទឹកដី​អាមេរិក របស់លោក​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន កាលពី​ថ្ងៃ​សុក្រ ទី​២៣ ឧសភា ម្សិលមិញ ប៉ុន្មាន​ម៉ោង​ក្រោយពី​បាន​បង្ហោះ​សារ នៅលើ​បណ្តាញ​សង្គម Truth Social របស់លោក​។ អត្រាពន្ធ ៥០% លើ​សហភាព​អឺរ៉ុប​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃអាទិត្យ​ទី ១ មិថុនា ខាងមុខ​។ លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​បន្តទៀតថា ប្រសិនជា​ក្រុមហ៊ុន​អឺរ៉ុប​សាងសង់​រោងចក្រ​លើ​ទឹកដី​អាមេរិក អាមេរិក​នឹងមិន​យកពន្ធ​ឡើយ​។ ហើយ​អំឡុងពេល​កំពុង​សាងសង់​រោងចក្រ លោក​នឹង​អាច​ពន្យា​ពេល ឬ ផ្អាក​ការយកពន្ធ​លើ​ក្រុមហ៊ុន​នោះ​។ លោក​ដូ​ណា​ល់ ត្រាំ ក៏បាន​អះអាងថា អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង អង់គ្លេស​និង​ចិន​រួចរាល់​ហើយ​។ ក្រោយពី​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ តម្លៃ​ភាគហ៊ុន​នៅ​ផ្សារ​មូលប័ត្រ​នៅ​អាមេរិក និង​ជាពិសេស​នៅ​អឺរ៉ុប បាន​ធ្លា​ក់ដាំ​ក្បាល​ចុះ​។​

​ឆ្លើយតប​នឹង​ការ​គំរាម​ដំឡើង​ពន្ធ ៥០% លើ​ទំនិញ​អឺរ៉ុប របស់លោក​ដូ​ណា​ល់ ត្រាំ សហភាព​អឺរ៉ុប​នឹង​ធ្វើការ​ជាមួយនឹង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដោយ​ឈរលើ​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក មិនមែន​មក​គំរាមកំហែង​ឡើយ​។ កិច្ចព្រមព្រៀង​នេះ​ទៀតសោត នឹង​ធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា​សម្រាប់​ប្រទេស​អឺរ៉ុប​ទាំង ២៧​ប្រទេស​។ សហភាព​អឺរ៉ុប​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​អឺរ៉ុប​។ សូម​បញ្ចា​ក់ថា​កាលពីដើម​ខែឧសភា​នេះ អឺរ៉ុប​ក៏បាន​គំរាម​ដំឡើង​ពន្ធ​លើ​រថយន្ត​និង​យន្តហោះ​របស់​អាមេរិក នាំចូល​ទឹកដី​អឺរ៉ុប ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់ ៩៥​ពាន់​លាន​ដុល្លារ បើសិន​ការចរចា​ពន្ធគយ​រវាង​អឺរ៉ុប​និង​អាមេរិក​ទទួល​បរាជ័យ​។​​សូម​រំឭកថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សហភាព​អឺរ៉ុប​ក៏​ធ្លាប់បាន​រងគ្រោះ ដោយសារ​ការដំឡើង​ពន្ធ​របស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ក្នុងនោះ ២៥% លើ​ដែក អាលុយមីញ៉ូម និង​រថយន្ត ព្រមទាំង ២០% លើ​ទំនិញ​ផ្សេងទៀត នាំ​ចូលទៅ​អាមេរិក​។ ក្រោយមក លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស​ផ្អាក​ការអនុវត្ត​ពន្ធគយ​បដិការ​រយៈពេល​៩០​ថ្ងៃ​។​


​ជុំវិញ​ការលើកឡើង​របស់លោក​ត្រាំ​ស្តីពី​ការ​តម្លើង​ពន្ធ​នា​ចូល​អាមេរិក បានធ្វើឱ្យ​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន​សំខាន់ៗ​ចំនួន​៣​របស់​អឺរ៉ុប បាន​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ក្នុងនោះ​រួមមាន ស​ន្ទ​ស្សន៍ DAX របស់​អាឡឺម៉ង់ ធ្លាក់ចុះ ២.៦% ខណៈ ស​ន្ទ​ស្សន៍ CAC របស់​បារាំង ធ្លាក់ ២.៨% ហើយ​ស​ន្ទ​ស្សន៍ FTSE របស់​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​ធ្លាក់ចុះ ១.៣%​។ ក្នុងពេល​ដំណាលគ្នា អនាគត​ភាគហ៊ុន​របស់​អាម៉េរិក ក៏បាន​ធ្លាក់ចុះ​ផងដែរ ដោ​យស​ន្ទ​ស្សន៍ DOW ធ្លាក់ចុះ ១.៧% ឬ​ស្មើនឹង ៦០០ ពិន្ទុ ។​ករណី​យ៍​នេះ អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការ​អឺរ៉ុប បាន​បដិសេធ​មិនទាន់​ធ្វើការ​អត្ថាធិប្បាយ​ភ្លាមៗ​ណាមួយ​នៅឡើយ​ទេ ៕a trum eu1 a trum eu2 a us eu
​