» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3371 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099138 នាក់

បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បង្ហើប​ពី​បំណង​គាំទ្រ​ឲ្យ​ឥណ្ឌា​ធ្វើ​ម្ចាស់ផ្ទះ​ប្រជុំ​សន្តិភាព​អ៊ុយ​ក្រែ​ន​លើក​ទី​២

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា​កិច្ចចរចា​កំពុង​ធ្វើឡើង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត កាតា តួ​ក​គី និង​ស្វី​ស ពាក់ព័ន្ធ​នឹង​ការរៀបចំ កិច្ចប្រជុំ​កំពូល​ស្ដីពី​សន្តិភាព​អ៊ុយ​ក្រែ​ន​លើក​ទី​២ ហើយ​ថា​រូបលោក​នឹង​គាំទ្រ​ឱ្យ​ឥណ្ឌា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​ឲ្យ​ដឹងថា​លោក ហ្សេ​លេន​ស្គី ធ្វើការ​កត់សម្គាល់​បែបនេះ នៅក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​ក្រុមអ្នកកាសែត​ឥណ្ឌា ដែល​ត្រូវបាន​ចែករំលែក​បន្ត​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់លោក កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែសីហា​។ លោក ហ្សេ​លេន​ស្គី ក៏បាន​អះអាង​ផងដែរ​ថា​លោក​ផ្ទាល់​បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី​ថា​លោក​នឹង​គាំទ្រ​ឱ្យ​ឥណ្ឌា​ធ្វើជា ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្ដីពី​សន្តិភាព​អ៊ុយ​ក្រែ​ន​លើក​ទី​២ ខណៈ​ទីក្រុង​កៀវ​ចង់ឱ្យ​ប្រទេសមួយ​ក្នុងចំណោម​ក្រុម​ប្រទេស Global South ទទួល​រៀបចំ​កិច្ចប្រជុំ​នេះ​។​a india poland3 

​នៅក្នុង​កិច្ចសន្ទនា​ជាមួយ​ក្រុមអ្នកកាសែត​ឥណ្ឌា លោក ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ក៏ប៉ុន្តែ ខ្ញុំ​សូម​និយាយ​ដោយស្មោះ ពោលគឺ​មិនមែន​មានតែ​ឥណ្ឌា​ទេ តែ​គឺ​គ្រប់​ប្រទេស ដែល​បង្ហាញ​ភាព​វិជ្ជមាន​អំពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២​។ យើង​នឹង​មិនអាច​រៀបចំ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ក្នុង​ប្រទេសមួយ ដែល​មិនទាន់បាន​ចូលរួម​ក្នុង​សេចក្ដីថ្លែងការណ៍ នៃ​កិច្ចប្រជុំ​សន្តិភាព​បាន​នោះឡើយ​»​។​
​គួរ​បញ្ជាក់ថា បើតាម​លោក ហ្សេ​លេន​ស្គី លោក​ផ្ទាល់​ក៏បាន​ពិភាក្សា​ផងដែរ អំពី​គ្រប់​ចំណុច​ទាំងអស់​នៅក្នុង​សេចក្ដីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព នៅ​ប្រទេស​ស្វី​ស កាលពី ខែមិថុនា នៅក្នុង​ជំនួប​ជាមួយ​លោក ម៉ូ​ឌី ក្នុង​ទីក្រុង​កៀវ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន្ទ្រ ម៉ូ​ឌី (Narendra Modi) បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ អាន់​ហ្សេ​ច ឌូ​ដា (Andrzej Duda) នា​ថ្ងៃ​ចុងក្រោយ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​ឥណ្ឌា នៅឯ​ទីក្រុង​វ៉ា​ស៊ី​វី (Warsaw) ។ នៅ​ព្រឹក​ថ្ងៃ​ដដែល លោក​ម៉ូ​ឌី បាន​ជួប​ជាមួយ​សម​ភាគី​ប៉ូឡូញ លោក ដូ​ណា​ល់ ថាស់ (Donald Tusk) ថែម​ទៀតផង ។​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅឯ​រដ្ឋធានី​របស់​ប្រទេស​ប៉ូឡូញ លោក ម៉ូ​ឌី នឹង​បន្តដំណើរ​ឆ្ពោះទៅកាន់​រដ្ឋធានី​គី​វ (Kyiv) ហើយ​លោក​បាន​បញ្ជាក់ថា លោក​នឹង​ចែករំលែក​ទស្សនៈ​ជុំវិញ​ដំណោះស្រាយ​សន្តិភាព​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ។

​នៅ​ប៉ូឡូញ​ក្រុមមន្ត្រី បាន​និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ (​ប៉ូឡូញ​-​ឥណ្ឌា​) ស្ថិតនៅក្នុង​របៀបវារៈ​កម្រិត​ខ្ពស់ អំឡុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ទៅកាន់​ទីក្រុង​វ៉ា​ស៊ី​វី (Warsaw) មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៤៥ ឆ្នាំ​។ប្រទេស​ប៉ូឡូញ គឺជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​បំផុត​មួយ​របស់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី ចាប់ផ្តើម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០២២ ខណៈ​ឥណ្ឌា​នៅតែ​ព្យាយាម​រក្សា​ភាព​អព្យាក្រឹត ។ ដោយឡែក រដ្ឋធានី​ញូវដែល្លី បាន​ពឹងផ្អែក​យ៉ាងខ្លាំង​ជា​ប្រវត្តិសាស្ត្រ លើ​ទីក្រុង​មូ​ស្គូ សម្រាប់​ការផ្គត់ផ្គង់​គ្រឿងយុទ្ធោបករណ៍​ការពារ​ជាតិ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា ក៏​ហាក់​ផ្លាស់ប្តូរ​ទៅរក​ប្រទេស​ផ្សេងទៀត ចាប់តាំងពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន ។

លោក​ម៉ូ​ឌី មានប្រសាសន៍ថា ឥណ្ឌា​មាន​ឆន្ទៈ​ក្នុងការ​ផ្តល់ជំនួយ​រប​ស់​ខ្លួន ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​អាស៊ី​ខាងលិច ស្របពេល​លោក​ថាស់ (Tusk) បានធ្វើការ​កោតសរសើ​រ ចំពោះ​ការចូលរួម​របស់លោក​ម៉ូ​ឌី ដោយ​និយាយថា លោក​ជឿជាក់ថា ឥណ្ឌា​អាច​ដើរតួ​ជា​វិជ្ជមាន​ជុំវិញ​បញ្ហា​ទាំងអស់នេះ ។​គួរ​រំ​ឮ​កថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ម៉ូ​ឌី នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​៨ និង​ទី​៩ ខែកក្កដា ទទួលរង​នូវ​ការរិះគន់​ពី​សហរដ្ឋ​អាម៉េរិក និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ្លូ​ឌី​មៀរ ហ្សេ​លែ​ន​ស្គី (Volodymyr Zelenskiy) ស្របពេល​រុស្ស៊ី វាយប្រហារ​យ៉ាង​សាហាវ​លើ​មន្ទីរពេទ្យ​ថែទាំ​កុមារ​ក្នុង​ទីក្រុង​គី​វ ។

​ការណ៍​នេះ​បានធ្វើឱ្យ​មានការ​ខឹងសម្បា​រ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បង្កើន​ការយកចិត្ត ទុកដាក់​របស់លោក​ខាងលិច ក្នុងការ​ឃ្លាំមើល​ការបន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​បស់​ទីក្រុង​ញូ​វ​ដេលី​ជាមួយ​ទីក្រុង​មូ​ស្គូ ចំពោះមុខ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការបដិសេធ​ថ្កោលទោស​រុ​ស្ស៉ី​ជុំវិញ​ការឈ្លានពាន អ៊ុយ​ក្រែ​ន​។​​ទោះ​ជាមាន​សម្ពាធ​ពី​លោកខាងលិច​ក៏ដោយ ក៏​ឥណ្ឌា​នៅតែ​បដិសេធ​ថ្កោលទោស​រុស្ស៊ី​។ តែ​បានបង្ហាញ​ការគាំទ្រ​ដល់​ដំណោះស្រាយ​ការទូត​ដើម្បី​បញ្ចប់សង្គ្រាម​។ ឥណ្ឌា​ក៏បាន​បំផ្លាញ​កិច្ចប្រឹងប្រែង​ដាក់ទណ្ឌកម្ម របស់លោក​ខាងលិច​ប្រឆាំងនឹង​រុស្ស៊ី​ផងដែរ តាមរយៈ​ការបន្ត​បង្កើន​ការទិញ​ប្រេង និង​ឧស្ម័ន​ពី​រុ​ស្ស៉ី​។ ក្រុម​អ្នកជំនាញ​ជឿថា​កិច្ចពិភាក្សា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់ លោក ម៉ូ​ឌី នឹង​ផ្ដោតជាសំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ហើយ​អាច​ឈានដល់​ការស្ដារ​ឡើងវិញ​នូវ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​អ៊ុយ​ក្រែ​ន ដែល​បាន​ធ្លាក់ចុះ​ពី ៣.៣៨​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២១ មក​នៅ ២.៥៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២ ជា​ឆ្នាំ​ដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​។​

​ក្រុមមន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា បាន​បង្ហើប​ឱ្យដឹង​រួចហើយ​ដែរ​ថា​កិច្ចពិភាក្សា​រវាង​លោក ម៉ូ​ឌី និង​លោក ហ្សេ​លេន​ស្គី នឹង​គ្របដណ្ដប់​លើ​វិស័យ​កសិកម្ម សេដ្ឋកិច្ច ការពារជាតិ វេជ្ជសាស្ត្រ ក៏ដូចជា​ទំនាក់ទំនង​រវាង ប្រជាជន និង​ប្រជាជន ដោយ​ទីក្រុង​កៀវ និង​ទីក្រុង​ញូ​វ​ដេលី​ត្រូវបាន​រំពឹងថា​នឹង​ចុះហត្ថលេខា​ង​លើ​កិច្ចព្រមព្រៀង​ជាច្រើន​។ ឥណ្ឌា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេសមួយ​ដែល​ស័​ក្ត​សម​ធ្វើជា​អ្នកសម្របសម្រួល ស្វែងរក​កិច្ចព្រមព្រៀង​បិទ​បញ្ចប់សង្គ្រាម​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន​។

ការយល់ឃើញ​បែបនេះ​គឺ​ផ្អែកលើ​ទំនាក់ទំនង​ល្អ​របស់​ឥណ្ឌា​ជាមួយ​រុស្ស៊ី​ផង និង​ជាមួយ​បណ្ដា​ប្រទេស Global South សំខាន់ៗ​ផង​។ មិនតែប៉ុណ្ណោះ ការរក្សា​តុល្យភាព​ទំនាក់ទំនង​របស់លោក ម៉ូ​ឌី ទាំង​ជាមួយ​លោក ពូ​ទីន និង​លោក ហ្សេ​លេន​ស្គី កាន់តែ​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​រូបនេះ​មាន​សក្តានុពល​ធ្វើជា អ្នកសម្របសម្រួល ខណៈ​អ៊ុយ​ក្រែ​ន​សង្ឃឹមថា​ការពង្រឹង​ទំនាក់ទំនង​ស៊ីជម្រៅ​របស់​រុ​ស្ស៉ី​ជាមួយ​ចិន អាច​នឹង​រុញឱ្យ​ឥណ្ឌា​កាន់តែ​ស្និទ្ធ​ជាមួយ​ទីក្រុង​កៀវ និង​លោកខាងលិច​។​ប្រភព​៖ Reuters Connecta india poland2 

​