» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3551 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099318 នាក់

ធ្វើ​អី​អាមេរិក​មិនបាន​ចិន​កៀប​អូស្ត្រាលី​រឿង​រកស៊ី​

 


​អូស្ត្រាលី​៖​នៅ​ថ្ងៃ​សុក្រ ទី​២៧ វិច្ឆិកា ប្រទេស​ចិន​ដែល​រង​ការកៀបសង្កត់​ពី​អាមេរិក​បាន​បង្កើន​គំនាប​ដាក់​ប្រទេស​អូ​ស្រា្ត​លី​ដែលជា​សម្ព​ន្ធ័​មិត្ត​អាមេរិក​វិញ​ដោយ​ប្រកាស​ពី​ការដំឡើង​ពន្ធ​ចាស់ដៃ​លើ​ស្រា​អូ​ស្រា្ត​លី​នាំចូល​ចិន​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អូ​ស្រា្ត​លី​បាន​ឆ្លើយ​បក​វិញ​ភ្លាមៗ​ដោយ​ចាត់ទុក​វិធានការ​របស់​ចិន​ថា មិន​យុត្តិធម៌ គ្មាន​សម​ហេតុផល និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។ a australy china 

​ចាប់​ពីថ្ងៃ​សៅរ៍ ទី​២៨ វិច្ឆិកា​ទៅ ពន្ធ​លើ​ការនាំ​ស្រា​អូ​ស្រា្ត​លី​ចូល​ចិន​នឹងត្រូវ​ដំឡើង​ក្នុង​ចន្លោះ ១០៧,១% និង ២១២,១% សម្រាប់​ដប​ដែលមាន​ចំណុះ ២​លីត្រ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការសម្រេច​ដំឡើង​ពន្ធ​លើ​ការនាំ​ចូល​ស្រា​អូ​ស្រា្ត​លី​ក៏​ដោយសារ​លទ្ធផល​អង្កេត​បឋម​មួយ​បាន​បញ្ជាក់ថា ឧស្សាហកម្ម​ស្រា​ចិន​បាន​រងគ្រោះ​ខ្លាំង​ដោយ​ការនាំ​ចូល​ស្រា​អូស្ត្រាលី​។ ការដំឡើង​ពន្ធ​លើ​ការ​នាំចូល​ស្រា​អូ​ស្រា្ត​លី​បានធ្វើ​ឲ្យ​អូ​ស្រា្ត​លី​ឈឺ​ចុកចាប់​ខ្លាំងណាស់​។

ព្រោះ​ស្រា​ជា​ផលិតផល​ដែល​អូ​ស្រា្ត​លី​បាន​នាំ​ចេញទៅ​ចិន​យ៉ាងច្រើន​សម្បើម​។ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ ២០២០ អូស្ត្រាលី​ជា​ប្រទេស​ទី​១ នាំ​ស្រា​ចេញ​ក្នុង​បរិមាណ​ច្រើន​ទៅកាន់​ប្រទេស​ចិន ។ ក្នុង​ឆ្នាំ ២០១៩ កន្លងទៅ ទឹក​លុយ​បាន​ពី​ការនាំ​ស្រា​អូស្ត្រាលី​ទៅ​ចិន​មាន​ដល់​ទៅ ៧៦០​លាន​អឺរ៉ូ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​អូ​ស្រា្ត​លី​។​

​រដ្ឋមន្ត្រី​កសិកម្ម​អូ​ស្រា្ត​លី​បាន​ធានាថា អូ​ស្រា្ត​លី​នឹង​ការពារ​ឧស្សាហកម្ម​ស្រា​របស់ខ្លួន​ប្រឈម​នឹង​ការដំឡើង​ពន្ធ​របស់​ចិន និង​ថា អូ​ស្រា្ត​លី​ចង់​លើកយក​រឿងនេះ​ទៅប្តឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ក្រៅពី​រឿង​ពន្ធ​ស្រា​នាវា​ដឹក​ធ្យូងថ្ម​ដល់​ទៅ​៦០​គ្រឿង មានតម្លៃ​ជាង​៥០០​លាន​ដុល្លារ​អូស្ត្រាលី ជាប់គាំង​នៅ​កំពង់ផែ​ប្រទេស​ចិន​។​​ការប្រឈមមុខ​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​ទាំងពីរ ក្រោយ​ពេលដែល​ចិន​អនុម័ត​ដំឡើង​ពន្ធ​នាំចូល​ស្រូវ​សាឡី និង​ផ្អាក​នាំចូល​សាច់គោ​ពី​អូស្ត្រាលី​។​

ឮ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា «​នឹង​តែងតាំង​បុគ្គល​ល្អ​បំផុត​ដើម្បី​បំបែក​ភាពជាប់គាំង ជាមួយ​ចិន
​ទំនាក់ទំនង​អូស្ត្រាលី​នឹង​ចិន​កាន់តែ​តានតឹង​ចាប់តាំងពី​ខែមេសា​កន្លងមក ដែល​អូស្ត្រាលី​បាន​គាំទ្រ​ដល់​ការស្រាវជ្រាវ​ពី​ប្រភព​កូ​វីដ​-១៩ រ​និង​ការដែល​អូស្ត្រាលី​បានសម្រេច​មិន​យក​ក្រុមហ៊ុន​ចិន Huawei ដើម្បី​បំពាក់​បណ្តាញទូរស័ព្ទ ៥G ។

ក្រៅពីនេះ​ប្រទេស​អូស្ត្រាលី​ក៏បាន​ចូលរួម​ក្នុង​សម្ពន្ធភាព​ឥណ្ឌូ​ប៉ា​ស៊ី​ហ​ហ្វិ​ក​ដែលមាន​អាមេរិក​ឥណ្ឌា​ជប៉ុន​ដើម្បី​ប្រឆាំង​ចិន​ផងដែរ​។​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អូស្ត្រាលី ហើយ​ចិន​ក៏បាន​តបត​ភ្លាមៗ តាមរយៈ​ការដំឡើង​ពន្ធ និង​ផ្អាក​ទិញ​ទំនិញ​ពី​អូស្ត្រាលី​។ មិនតែប៉ុណ្ណោះ​ចិន​ក៏បាន​ព្រមាន​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​ទៅ​កម្សាន្ត​ក្នុងប្រទេស​អូស្ត្រាលី​និង​បាន​ណែនាំ​និស្សិត​ចិន​កុំ​ឲ្យ​ទៅ​សិក្សា រៀនសូត្រ​នៅ​អូស្ត្រាលី​៕a australy china1 

​