» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3138 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098905 នាក់

ការបោះឆ្នោត​បង្ហាញថា​ប្រជាជន​អង់គ្លេស ចង់​ដើរ​ចេញពី​សហគមន៍​អឺរ៉ុប​ហើយ​អាមេរិក​គាំទ្រ​!


​អង់គ្លេស​៖​លទ្ធផល​នៃ​ការបោះឆ្នោត​មុន​កាលកំណត់​នៅ​អង់គ្លេស​ដែល បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ បង្ហាញថា​ប្រជាជន​អង់គ្លេស​ភាគច្រើន​ចង់​ដើ​ចេញពី​សហគមន៍​អឺរ៉ុប​ដោយសារ​គណបក្ស​អភិរក្សនិយម​របស់លោក​នាយករដ្ឋមន្ត្រី​បូរី​សចន​សុន​( Boris Johnson)​ដែល​ដាក់ចេញ​គោលដៅ​ចាក​ចេញពី​អឺរ៉ុប Brexit​នៅ​ខែមករា ឆ្នាំ​២០២០​ទទួលបាន​ជោគជ័យ​។​a englisha1 

​ជាមួយនឹង​ការទទួលបាន​អាសនៈ​ដ៏​ច្រើន គឺ​កើន​រហូតដល់​ចំនួន ៣៦៤ ក្នុងចំណោម​អាសនៈ​សរុប​ទាំងអស់ ៦៥០ គណបក្ស​អភិ​ក្ស​និយម​របស់លោក​បូរី​ស ច​ន​សុន មាន​ភាគរយ​ច្រើន និង​គ្មាន​ឧបសគ្គ​ច្រើន​ដូច​មុន​ទៀត​នោះទេ ក្នុងការ​ផ្តាច់​អង់គ្លេស​ចេញ ពី​សហភាព​អឺរ៉ុប​តាម​គោលបំណង​។​មានន័យថា​រដ្ឋាភិបាល​របស់លោក ក៏​មិន​ពិបាក​អី ក្នុងការ​ស្វែងរក​សំឡេងគាំទ្រ​ពីស​ភា​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​អនុម័ត​លើ​កិច្ចព្រមព្រៀង Brexit ដែល​លោក​សម្រេចបាន​ជាមួយនឹង​សហភាព​អឺរ៉ុប​ទៀត​នោះដែរ​។

​លោក​បូរី​ស ច​ន​សុន បាន​ចេញមុខ​និយាយ​ដោយ​ក្តី​សង្ឃឹមថា នេះ​គឺជា​ជោគជ័យ​មួយ ដែល​អាចជួយ​បញ្ចប់​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ចាស់​របស់​អង់គ្លេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង Brexit​។ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ ក៏បាន​និយាយ​ដោយ​មុតមាំ​ដែរ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ លោក​នឹង​ប្រឹងប្រែង​ធ្វើការ​ទាំងថ្ងៃទាំងយប់​។ គឺ​ខំប្រឹង ដើម្បី​ដឹកនាំ​ប្រទេស​អង់គ្លេស ឲ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ឲ្យ​ខាន​តែ​បាន ទៅតាម​កាលកំណត់ ពោលគឺ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ​។​​ឯ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ឆា​ឡេស មី​ឆែ​ល (Charles Michel) បាន​និយាយថា សហភាព​អឺរ៉ុប​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អង់គ្លេស​ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​អង់គ្លេស​ធ្វើការ​ដោយស្មោះ​ត្រង់​។

​គួរ​បញ្ជាក់ថា មេដឹកនាំ​ប្រទេស​ចំនួន​២៧​នៅក្នុង​សហភាព​អឺរ៉ុប​កំពុង​ស្ថិតក្នុង​កិច្ចប្រជុំ​កំពូល​ថ្ងៃទី​២​នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ដែល​គេ​រំពឹងថា​នឹងធ្វើ​ការពិភាក្សា​ជ្រើសរើស​បេក្ខភាព​ម្នាក់​សម្រាប់​គណៈកម្មកា​រ​អឺរ៉ុប​ដើម្បី​ចរចា​អំពី​ទំនាក់ទំនង​នាពេល​អនាគត​ជាមួយ​អង់គ្លេស​បន្ទាប់ពី​មានការ​រំពឹងថា​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នឹង​កើតឡើង​នៅ​ចុងខែ​មករា​រួមជាមួយ​រយៈពេល​អន្តរ​កាល​ដល់​ចុងឆ្នាំ​២០២០​។​

​សម្រាប់​ជោគជ័យ​នេះ​លោក ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​ងា​ម​រិ​ក ក៏បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់លោក ច​ន​សុន​(Johnson) «​អបអរសាទរ​លោក Boris Johnson សម្រាប់​ជ័យជម្នះ​ដ៏​ធំ​របស់លោក​។ នាពេល​ខាងក្រោយ អាមេរិក និង​ចក្រភព​អង់គ្លេស នឹង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំថ្មី​មួយ​ជាមួយគ្នា ក្រោយ​ដំណើរការ​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប (Brexit) ទីបំផុត​បញ្ចប់​ទៅជា​ស្ថាពរ​»​។ លោក ត្រាំ បាន​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ នឹងមាន​សក្តានុពល​ធំធេង​ឆ្ងាយ​ជាង កិច្ចព្រមព្រៀង​នានា ដែល​ចក្រភព​អង់គ្លេស​អាច​សម្រេចបាន​ជាមួយ EU​។​

​មានការ​ពិចារណា​ថា​៖​ក្នុងករណី​ដែល​អង់គ្លេស​របស់លោក​បូរី​ស ច​ន​សុន លែងលះ​ដាច់ស្រេច និង​លែងមាន​សម្ព័ន្ធភាព​អ្វី​ពិសេស​ជាមួយ​សហភាព​អឺរ៉ុប​ទៀត​នោះ រឿង​បន្ទាប់​ដែល​អង់គ្លេស​ត្រូវធ្វើ​នោះ​គឺ ចាប់ផ្តើម​ភ្លាមៗ​នូវ ដំណើរ​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយគ្នា​។

​កាលពី​ថ្ងៃទី​១២ ខែធ្នូ ពលរដ្ឋ​អង់គ្លេស​បាន​ទៅ​បោះឆ្នោត មុន​កំណត់ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ជាថ្មី ហើយ​នេះ​ក៏​ជា​លើកទីមួយ ក្នុង​រយៈពេល​១០០​ឆ្នាំកន្លងមក​។ មណ្ឌលបោះឆ្នោត នៅ​៤​ពាន់​កន្លែង ក្នុង​ចក្រ​អង់គ្លេស និង​អៀក​ឡង់​ខាងជើង ស្កូ​តឡែ​ន វ៉ែល បាន​បើកទ្វារ​ទទួល​ពលរដ្ឋ ចូលទៅ​បោះឆ្នោត ដែលជា​ការបោះឆ្នោត​ដ៏​សំខាន់បំផុត ដើម្បី​សម្រេច Brexit ជា​លើកចុងក្រោយ​។​

​តាម​លទ្ធផល​ស្ទង់​មតិ ក្នុងពេល​កំពុង​បោះឆ្នោត បានបង្ហាញ​ឲ្យ​ឃើញថា គណបក្សកាន់អំណាចរ​ប​ស់លោក Boris Johnson ទទួលបាន​៣៦៨ កៅអី កើនឡើង​៥០ កៅអី បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៧ ។ ចំណែក គណបក្ស ប្រឆាំង ទទួល​បានតែ ១៩១​កៅអី​ប៉ុណ្ណោះ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ទទួលបាន​១៣ កៅអី និង​គណបក្ស SNP ទទួលបាន​៥៥ កៅអី​។​

​គោលដៅ នៃ​ការបោះឆ្នោត​មុន​កំណត់​លើក​នេះ​របស់​នាយករដ្ឋមន្ត្រី​Boris Johnson គឺ​ដើម្បី​សម្រេច Brexit ដែល​រដ្ឋាភិបាល​របស់​លោក និង​សហគមន៍​អឺរ៉ុប បាន​ព្រមព្រៀង គឺ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០​។​​គួររម្លឹកថា ថ្ងៃ​ចាកចេញ​ជា​ផ្លូវការ​រវាង​អឺរ៉ុប និង​អង់គ្លេស​ត្រូវបាន​លើក​ពេល​ចំនួន ៣​ដង ហើយ​គេ​នៅ​មិនទាន់​ដឹងថា តើ​ថ្ងៃទី​៣១ មករា ឆ្នាំ ២០២០ ជា​ថ្ងៃ​ចេញ​ពិតប្រាកដ​មែន ឬមួយ​ក៏​អាច​លើក​ពេល​បន្ថែមទៀត​។​

​គូរ​ប្រជែង​របស់លោក​ច​ន​សុន គឺ​លោក​យេ​រេ​មី ករ​ប៊ី​ន​ដែលជា​ប្រធាន​គណបក្ស​ពលករ​ដែល​ប្រឆាំង​ការដើ​ចេញពី​សហគមន៍​អឺរ៉ុប​។ ខុសពី​លោ​កច​ន​សុន លោ​កករ​ប៊ី​ន​បាន​សន្យា​ធ្វើកំណែទម្រង់ និង​ការផ្លាស់ប្តូរ​ជាទូទៅ​មួយ​នៅ​អង់គ្លេស បើ​គណបក្ស​ពលករ​ជាប់ឆ្នោត​។ ទាក់ទង​នឹង​សំណុំរឿង Brexit ដែល​លោក និង​គណបក្ស​ពលករ​តែង​បោះឆ្នោត​ប្រឆាំង​តាំងពី​ជំនាន់​នាយករដ្ឋមន្ត្រី​លោកស្រី​តេ​រ៉េ​ហ្សា មេ​មកដល់​លោក​បូរី​ស ច​ន​សុន លោ​កករ​ប៊ី​ន​បាន​សន្យា​បើក​ការចរចា​ជាមួយ​អឺរ៉ុប​លើ​កិច្ចព្រមព្រៀង​លែងលះ​ថ្មី​មួយ​ដែល​គិតគូរ​ច្រើន​ដល់​សិទ្ធិ​ពលករ​។​តែ​លទ្ធផល​គណបក្ស​លោក​ច​ន​សុន​ឈ្នះ​ការបោះឆ្នោត​ដែល​បង្ហាញថា​ប្រជាជន​អង់គ្លេស​ភាគច្រើន​ចង់​នាំ​អង់គ្លេស​ដើ​ចេញពី​សហគមន៍​អឺរ៉ុប​។

​សូមបញ្ជាក់ថា​ក្នុងករណី ការលែង​លះ​ជា​ផ្លូវការ​រវាង​អង់គ្លេស និង​អឺរ៉ុប​ដែល​កំណត់​យក​ថ្ងៃទី​៣១ មករា​មាន​ដំណើរការ​ដោយ​គ្មាន​ការលើក​ពេល​ជាថ្មី​វា​ក៏​មិនមែន​មានន័យថា នីតិវិធី​លែងលះ​ត្រូវ​ចប់​ត្រឹម​នេះដែរ ព្រោះ​វា​ជាការ​បោះ​មួយ​ជំហាន​ចូលក្នុង​រយៈពេល​អន្តរ​កាល​រហូតដល់​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ ២០២០​ដែល​អឺរ៉ុប និង​អង់គ្លេស​ត្រូវ​បន្ត​ចរចា​លើ​អនាគត​ទំនាក់ទំនង​រវាង​គ្នា​។ បើតាម​មើលទៅ កិច្ចចរចា​ប្រភេទ​នេះ​ក៏​មិន​ច្បា​ស់នឹង​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ ២០២០ ទេ​។a englang trum a englisha a englisha2 a english 


​