» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 757 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095672 នាក់

រថយន្ត​ឈ្មួញ​ដឹកឈើ​បុក​បា​រ៉ា​ស់ប៉ះ​រថយន្ត​មេព្រៃ​ដាច់​កង់​

​ក្រចេះ រថយន្ត​សាំ​យុង​កែច្នៃ​ដឹកឈើ​មួយគ្រឿង បាន​បើក​បុក​បា​រ៉ា​ស់​យោធា ការពារ​ព្រំដែន ហើយ​ក៏បាន​ជ្រុល​ប៉ះ​រថយន្ត​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ដែល​បើក​ស្ទាក់​បង្ក្រាប​បណ្ដា​ល​ឱ្យ​ខ្ទេច មួយ​ចំហៀង​កាលពី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី ២៩​ខែមិថុនា​ឆ្នាំ​២០២២​នៅលើ​ផ្លូវ​ក្រួស​ក្រហម ចូលទៅ​ច្រកព្រំដែន អូរ​លាវ ហៅ​ដេ​១ ស្ថិត នៅក្នុង​ភូមិ មានជ័យ ឃុំ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​a car oleav 

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​សាំង​យ៉ុង​កែច្នៃ​ដឹកឈើ​មួយគ្រឿង​បម្រុង នឹង​ដឹកឈើ ទៅ​លក់​នៅ​ព្រំដែន ប្រទេស​វៀតណាម​។​ពេលនោះ​ក៏មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​ក៏បាន​ចុះបង្ក្រាប​។​តែ​រថយន្ត​ដឹកឈើ​នោះ​មិនបាន​ឈប់​ទេ​ដោយ​បើក​ទៅបុក​បា​រ៉ា​ស់​យោធា​ការពារ​ព្រំដែន​និង​បុក​រថយន្ត​របស់​អធិការ​មេគង្គ​នៃ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ដែល​ស្ទាក់​បង្ក្រាប​នៅ​បា​រ៉ា​ស់​យោធា​។​
​រថយន្ត​ដឹកឈើ​បន្ទាប់ពី​បុក​បា​រ៉ា​ស់កៀរ​រថយន្ត​អធិការ​មេគង្គ​ភ្លាម​ក៏​ដាច់​កង់​ក្រោយ​ទៅមុខ​លែងរួច​។​ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ក៏​ច​៕​រត់គេចខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​ជួប​ហេតុការណ៍​នោះ មិនមាន​គ្រោះថ្នាក់​អ្វី​ទេ គឺ​ខូចខាត​តែ​រថយន្ត​។ ចំណែក រថយន្ត​ដឹកឈើ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ខ្សឹ​ម​និង​កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​បច្ចុប្បន្ននេះ​ពួក​ឈ្មួញ​ឈើ​បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង សម្រុក​ដឹក​ចេញ​ទាំងយប់​ទាំង​ថ្ងៃ​តែម្ដង តាម​ដងផ្លូវ​ជាតិ​លេខ ៧៨ គឺ​ចេញពី​ក្នុងភូមិ​សាស្ត្រ​ទឹកដី ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដឹក​កាត់​តាម​ស្នាក់ការ​ប៉េអឹម​៧០៩ ច្រក​១០៧ ស្ពាន​ជ្រៃ​មាំ​ង ទីស្នាក់ការ​បរិស្ថាន គីឡូ​៨៨-​រង្វង់​មូល​ទីរួមស្រុក​ស្នួល នៃ​ខេត្តក្រចេះ យកមក​លក់​ឱ្យ​ឈ្មួញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ការពារ​ព្រំដែន អូរ​លាវ ស្ថិត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត ក្រចេះ គឺ​ចេញ​តាមផ្លូវ​ក្រួស​ក្រហម ហៅ​ដេ​១​។​ក្រៅពី​ឈើ​ច្រក​អូរ​លាវ​នេះ​ក៏មាន​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ដែល​កើតចេញពី​ការកាប់បំផ្លាញ​ព្រៃឈើ​ដឹកចេញទៅ​ស្រុក​យួន​ផងដែរ​។ ការដឹកជញ្ជូន​ឈើ​ឆ្លងដែន តាម​ចំណុច​ខាងលើនេះ ទាំល់តែមានការ​គប់គិត​គ្នា​ជា​ប្រព័ន្ធ ទើប​ក្រុម​ឈ្មួញ​អាច​ដឹកឈើ​តាមរយៈ​រថយន្ត​ស៊ាំ​យ៉ុង​កែច្នៃ​ចេញ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន គ្មាន​ការរំខាន​ដល់​សមត្ថកិច្ច៕a car oleav1 

​