» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 772 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095687 នាក់

អ៊ូ​សា​ឡង់​បូម​ខ្សាច់​នៅ​សង្កាត់​បាក់​ខែង​ខ្លះ​គ្មាន​ការអនុញ្ញាត​ខ្លះ​មានច្បាប់​របស់​ក្រសួងការពារជាតិ​ទៅវិញ​?


​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖ ក្នុង​សង្កាត់​បាក់​ខែង​សំបូរ​ណាស់ ការដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់ លាន់ឮ​កងរំពង​ពេញ​ភូមិ .​។ គ្រាន់តែ​ក្នុង​មូលដ្ឋាន​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មានការ​ដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់ មាន​ប្រមាណ​៥-៦​កន្លែង ។​a bak kheng3 

ក្នុងនោះ​ទីតាំង​របស់ ឧកញ៉ា លឹម ស្រូ​យ ២​កន្លែង ធ្វើ​អា​ជី​កម្ម​បូម​ខ្សាច់​យ៉ាង​ចាស់វស្សា​នៅ​ទីនោះ និង​ជា​បុគ្គល​ម្នាក់ ខាង​បូម​ខ្សាច់​លោតឆ័ត្រ​ដ៏​ល្បី​ផងដែរ​កន្លងទៅគឺ​ធ្លាប់​បូម​ខ្សាច់​ពី​ទន្លេសាប ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ទម្លុះ​ផ្លូវជាតិ​លេខ​៥ បូម​ខ្សាច់​ដាក់ចូល​បឹង​សំរោង​។

នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ តំណាង​អភិបាល នៃ​គណៈ​អភិបាល និង​ជា​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ គឺ​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង សាលា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ មានការ​សហការ​ចូល​រួម​ពី​អាជ្ញាធរ​សង្កាត់ ខណ្ឌ ចុះ​ត្រួតពិនិត្យ​ទទួលស្គាល់ថា ការដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់ គ្មាន​លិខិតអនុញ្ញាត ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មែន ។ ករ​ណិ​យ៍​នេះ​ប្រជាពលរដ្ឋ​សួរថា ៖ ការដាក់​អ៊ូ​បូម​ខ្សាច់​រាប់សិប​ឆ្នាំ​មកហើយ ហេតុ​អី​ក៏​អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ខណ្ឌ មិនដឹង ..? 

​លោក គង់ ប៊ុនលី ចៅសង្កាត់​បាក់​ខែង បានឱ្យ​កាសែត​ដឹង តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ថា​៖ អាជ្ញាធរ​ក្រុង​ពិតជា បាន​ចុះមក​ពិនិត្យមើល​មែន​នៅ​កន្លែង​ទីតាំង​ដាក់​អ៊ូ​បូម​ខ្សាច់ ក្នុង​សង្កាត់​បាក់​ខែង ប៉ុន្តែ​លោក​មិនទាន់​ដឹង​ពី​គោលការណ៍​ថ្នាក់លើ​មាន​ចំណាត់ការ​បែបណា ពីព្រោះ​ចៅសង្កាត់រង​ម្នាក់​បាន​ទៅ​ចូលរួម នឹង​មិនទាន់​រាយការណ៍​ជូន​មក​លោក​នៅឡើយ​។​​ទាក់ទង​និង​សកម្មភាព​បូម​ខ្សាច​អត់​ច្បា​ប់លក់​យកលុយ​ចាយ​នេះ​លោក គង់ ប៊ុនលី ចៅសង្កាត់​បាក់​ខែង បាន​បន្តថា​៖ ឋានៈ​ត្រឹម​ខ្ញុំ​ថ្នាក់មូលដ្ឋាន​គេ​មិន​ស្តាប់​ទេ អាង​អី​ពី​ថ្នាក់លើៗ ដល់ពេលនេះ​ថ្នាក់​លើក​ចុះមក​ដឹង​ហើយ​ថា​យ៉ាង​មេច​. !

​សូម​រំ​ឮ​កថា​៖ ទីតាំង​ដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់​នៅ​សង្កាត់​បាក់​ខែង មិន​ត្រឹមតែ​ឧកញ៉ា លឹម ស្រូ​យ ជា​ជើង​ខ្លាំង​មានឱកាស​បូម​ខ្សាច់​រាប់​ឆ្នាំ​នៅ​ទីនោះ​ទេ គាត់​មាន​ទីតាំង​ដល់​២​កន្លែង បូម​យ៉ាង​អនាធិបតេយ្យ និង​ជា​មេក្លោង​ខាង​ចេញមុខ​កាង រត់​ការឱ្យ​ទីតាំង​ដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់​ជាច្រើន​កន្លែង​នៅ​មូលដ្ឋាន​សង្កាត់​បាក់​ខែង ហើយ​មានឈ្មោះ​«​ជាតិ​» ។​មាន​ពាក្យ​ច​ចាម​រ៉ា​ម​ខ្លះ​ថា ឈ្មោះ «​ជាតិ​» មាន​ដាក់​ហ៊ុន​ខ្លះ​ដែរ​ជាមួយ​ឧកញ៉ា លឹម ស្រូ​យ​។​

​ពាក់ព័ន្ធ​ករណីនេះ ឧកញ៉ា លឹម ស្រូ​យ ប្រាប់​កាសែត​ថា​៖ កន្លែង​បូម​ខ្សាច់​គាត់​មានច្បាប់ តែ​មិនមែន​ចេញ​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល ទេ គឺ​ចេញ​ដោយ​ក្រសួងការពារជាតិ ក្នុង​រុករក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ក្នុង​ទន្លេ​?​។ ។ លោក​ឧកញ៉ា លឹម ស្រូ​យ បន្តថា​៖ ដោយឡែក​កន្លែង​ដាក់​អ៊ូ​មាន​សា​ឡង់​ម៉ាស៊ីន​បូម​ខ្សាច់ មិនមែនជា​របស់គាត់​ទេ ប៉ុន្តែ​គាត់​ជួល​ដី​នោះ​ទៅអោយ​ឧកញ៉ា លាង ឃុន ដើម្បី​បូម​ខ្សាច់​ទៅ​អភិវឌ្ឍន៍​នៅ​ម្តុំ ក្រោ​ន​ភ្នំពេញ ហើយ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ស្រាប់​តែមាន​ខាង​អាជ្ញាធរ​ក្រុង និង​ខណ្ឌ សង្កាត់ តម្រូវឱ្យ​ពួកគាត់​ធ្វើការ​ស្នើសុំ​ច្បាប់​អោយបាន​ត្រឹមត្រូវ ដោយ​ខាង​ក្រុង​ទុកពេល​ឱ្យ​រយៈពេល​១​ខែ​។ លោក​ឧកញ៉ា លឹម ស្រូ​យ បានធ្វើ​ការបដិសេធ ថា​៖ «​ខ្ញុំ​មិនអោយ​អ្នកណា​មក​ដាក់​ហ៊ុន​ជាមួយ​ខ្ញុំ​ទេ បើ​ឈ្មោះ​«​ជាតិ​»​នោះ​កាន់តែ​មិនមែន ខណៈ​«​ជាតិ​» គាត់​មាន​លុយ​ឯណា​មករក​ស៊ី​ជាមួយ​ខ្ញុំ ។​

​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​ប្រាប់ ថា​៖ ថ្ងៃនេះ​ខាង​សាលា​រាជធានី​ភ្នំពេញ​មក​ពិនិត្យ ដោយសារ​ថ្ងៃមុន​មាន​បណ្តឹង​មួយ ខ្ញុំ​ក៏​ចុះទៅ​ធ្វើ ចុះទៅ​បិទ ដល់​ចុះទៅ​បិទ​ខាង​ហ្នឹង​គេ​ខឹង ថា​គាត់​រកស៊ី​មិនបាន គេ​រកស៊ី​បាន តែ​គាត់​ស្តាប់​ខ្ញុំ​មិនបាន …​។​ខ្ញុំ​ប្រាប់​គាត់​ថា ការរក​សុ​ី​ទទួលទាន​ក្នុង​មូលដ្ឋាន​ខ្ញុំ .​ខ្ញុំ​គាំទ្រ​ខាង​អភិវឌ្ឍន៍​ប្រទេសជាតិ ទី​១-​មានច្បាប់ ន​,​ទី​២-​ត្រូវ​បង់ពន្ធ​អោយបាន​ត្រឹមត្រូវ​តាមច្បាប់ និង​ទី​៣ -​កុំអោយ​ប៉ៈ​ពាល់​ប្រជាជន.​រួច​ក៏​បិទ​ទូរស័ព្ទ​។​

​លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ធ្លាប់ ប្រាប់​កាសែត​ថា​៖ ការ​ទម្លុះ​ផ្លូវជាតិ ចាំបាច់​ត្រូវធ្វើ​លិខិតស្នើ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនមែន​ចេះតែ​ទម្លុះ​តាមចិត្ត​ទេ ហើយ​ការស្នើសុំ​នេះ​ទៀតសោត​ខាង​ក្រសួង​ក៏​មិន​សំដៅថា អនុញ្ញាតអោយ​ដែរ សំខាន់​ត្រូវឱ្យ​ខាង​ជំនាញ​បច្ចេកទេស ទៅពិនិត្យ វាយតម្លៃ ថាអោយ​ច្បាប់ ឬ​មិនឱ្យ ។ គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ទើបនឹង​ដឹងថា​ទីតាំង​ដាក់​អ៊ូ​សា​ឡង់​ម៉ា​សុ​ឺ​ន​បូម​ខ្សាច់​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​ធ្វើ​អាជីវ​ម្ម​លោតឆ័ត្រ (​ឯកសារ​មិន​គ្រប់លក្ខណៈ​) នោះទេ​?..៕a bak kheng a bak kheng1 

​