» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2858 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098625 នាក់

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​សម្ភារៈ សម្លាប់​ស្ត្រី​ម្នាក់ នៅតាម​ផ្លូវ​វេ​ង​ស្រេង​!


​ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លក់​សម្ភារ​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​តែ​ជា​អកុសល​ក្រៅពី​បំផ្លាញ​សម្ភារៈ​ស្ត្រី​ម្នាក់​បាន​ស្លាប់​។​a fire sreng1 

​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន ដឹងថា ដោយមាន​ការអនុវត្ត​តាម បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​បាន​ដឹកនាំ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ​។​
​

នៅក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២១​គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​១៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤៥​ឡាន ស្មើរ​នឹង​១៨០​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មកពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើរ​នឹង​០៨​ម៉ែត្រគូប , រថយន្តទ័ព​ពិសេស​៩១១ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើរ​នឹង​០៨​ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើរ​នឹង​១២​ម៉ែត្រគូប និង​រថយន្ត​សួន​ឧ​ស្សហកម្ម​កាណាឌីយ៉ា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើរ​នឹង​០៤​ម៉ែត្រគូប​។​

​ចំពោះ​ប្រភេទ​សំណង់​ដែល​រង​ការឆាបឆេះ​ខាងលើនេះ គឺ ថ្ម​ប្រក់​ស័ង្កសី ទំហំ (១០​ម៉ែត្រ គុណ​១៦​ម៉ែត្រ​)​។​លទ្ធផល ឆេះ​ផ្ទះថ្ម​ប្រក់​ស័ង្កសី​ចំនួន ០១​ខ្នង​, រថយន្ត​ម៉ាក Lexus NX200T ចំនួន ០១​គ្រឿង រួមទាំង​សម្ភារៈ​សម្រាប់​លក់ដូរ​អស់ទាំង​ស្រុង នឹង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​នៅវេលា​ម៉ោង​១១៖២០​នាទី​ព្រឹក នា​ថ្ងៃ​ដដែល​។​
​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​បញ្ជាក់ថា ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ ដោយ​បញ្ជាក់ថា ករណីនេះ​គឺ​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី​បង្ក​ជា​អគ្គិភ័យ​។ ដោយឡែក នៅក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ៕a fire kill a fire kill1 a fire kill2 
​