» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2662 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098429 នាក់

ផ្អើល​ទាំងយប់​! សមត្ថកិច្ច ចុះ​ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល ៤​នាក់​


​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះ​ត្រួតពិនិត្យ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល ដែលមាន​ទីតាំង ស្ថិតនៅក្នុង​តំបន់​បឹងកក់ ផ្លូវ​លេខ R8 សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​ធ្វើការ​ឃាត់ខ្លួន​ពេទ្យ និង​ជំនួយការ​ទាំង​៤​នាក់ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះដែលត្រូវបានគេរាយការណ៍ថាជាឧកញ៉ា ដែល​បាន​ទៅ​កែ​សម្ផស្ស​នៅទីនោះកន្លងមក​។​a clinic dourl4 

​ប្រតិបត្តិការ​នេះ គេ​ឃើញ​មាន​វត្តមាន មេធាវី​ជាច្រើនរូប ចុះមក​ដល់ទី​តាំង​បង្ក្រាប និង​ត្រួតពិនិត្យ ដើម្បី​ធានា​ខ្លួន​បុគ្គលិក​ទាំងអស់​នៅក្នុង​ទីតាំង មជ្ឈមណ្ឌល​កែ​សម្ផស្ស យីហោ ផ្ការំដួល ដោយមាន​ការមិន​ឯកភាពគ្នា ទើប​ពន្យារពេល​ក្នុង​ការបន្ត​នីតិវិធី​។ លុះដល់​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ដដែល ទើប​មានការ​សម្របសម្រួល​គ្នា រវាង​កម្លាំង​នគរបាល​គណៈកម្មាធិកា​រ ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ និង​មេធាវី ដោយ​ឃាត់ខ្លួន​តែ​មនុស្ស​ប្រុស​ស្រី​ចំនួន​០៤​នាក់​(​ប្រុស​០២​នាក់​) ប៉ុណ្ណោះ​ដែលជា ពេទ្យ​និង​ជំនួយការ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ក្រសួងមហាផ្ទៃ​ធ្វើការ​សាកសួរ​។​

​ចំពោះ​បុគ្គលិក​នារីៗ​ជាង​១០​នាក់​បន្ថែមទៀត ត្រូវបាន​ក្រុម​មេធាវី​ធ្វើការ​ធានា​ខ្លួន​ឲ្យ​ស្នាក់នៅ​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស យីហោ ផ្ការំដួល ជា​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​។​សូមបញ្ជាក់ថាគ្លីនិកផ្ការំដួលជាកន្លែងកែសម្ផស្សល្បីល្បាញហើយស៊ីថ្លៃបំផុតដោយសំអាងថាគេមានដុកទរ័មកពីស្រុកចិន។a clinic dourl a clinic dourl2 

​