» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3068 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098835 នាក់

ក្មេងស្ទាវ​អូស​ផ្គាក់​តាមផ្លូវ​គម្រាម​សម្លាប់​ដៃគូ​ត្រូវ​ចាប់ខ្លួន​

 

​ខេត្តក្រចេះ​៖​ក្មេង​ទំនើង​បួន​នាក់​អូស​កាំបិទផ្គាក់​តាម​ថ្នល់​គម្រាម​កាប់​គ្នា​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​ក្រចេះ​ចាប់​ក្របួច​បាន​បន្តបន្ទាប់ នៅ​ថ្ងៃទី​០៨.​វិច្ឆិកា​.២០២១​។​a boy knife 

ជន​ស្ទាវ​ដែល​ប្រើ​ផ្គាក់​ជា​អាវុធ​ដែល​សម​ត្ត​កិច្ច​ឃាត់ខ្លួន​មាន​ចំនួន​០៣​នាក់​មានឈ្មោះ​ដូចខាងក្រោមៈ​១-​ឈ្មោះ យ៉ាន់ រ៉ា​ន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ។២-​ឈ្មោះ ឃុន ណា​រ៉ូ ហៅ​ម៉ុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​មនោ​រម្យ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ​។៣-​ឈ្មោះ ពៅ ឡៃ​អ៊ី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ប៉ៃលិន មក​ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ផ្សា​រវែង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

នគ​បាល​ក្រុង​ក្រចេះ​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ លន់ ឈុន​ហ៊ុយ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​​ស្ទាវ​ទាំងបី​ត្រូវ​ឃាត់ខ្លួន​គឺ​ពាក់​ព​ន្ធ័​ករណី​បទ​ផលិត ឬ ធ្វើចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងទៀត ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៥.១១.២០២១ ចន្លោះ​ម៉ោង​២១,០០​នាទី នៅ​ចំណុច​តូប​លក់​ម្ជូរ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។

​ហេតុការណ៍​កើតឡើង កាលពី​ថ្ងៃទី​០៤​វិច្ឆិកា​.២០២១ ម៉ោងជាង​២១,០០​នាទី​មាន ក្មេងស្ទាវ​ចំនួន​០២​នាក់​: ១.​ឈ្មោះ យ៉ាន់ រ៉ា​ន់ និង ២.​ឈ្មោះ ឃុន ណា​រ៉ូ បាន​ធ្វេ​ី​សកម្មភាព​យក​កាំបិតផ្គាក់​ចំនួន​០១​ដេ​ី​ម​អូស​តាមផ្លូវ​ថ្នល់​គំរាម​ទៅ​លេ​ី​ក្មេងស្ទាវ​១​ក្រុម​ទៀត​ដែល​ធ្លាប់មាន​ជម្លោះ​ពាក្យសំដី​និង​គ្នា​។ នៅ​ថ្ងៃទី​០៥ ខែ​.​ឆ្នាំ​ដដែល ម៉ោងជាង​២១ ក្មេងស្ទាវ​១​ក្រុម​ដដែល​មាន​គ្នា​ចំនួន​០៥​នាក់​: ១.​ឈ្មោះ យ៉ាន់ រ៉ា​ន់​, ២.​ឈ្មោះ ឃុន ណា​រ៉ូ​, ៣.​ឈ្មោះ ពៅ ឡៃ​អ៊ី​, ៤.​ឈ្មោះ ហ៊ាង​, ៥.​ឈ្មោះ ហាប់​(​ពីរ​អ្នក​ត់​គេចខ្លួន​) បាន​យក​កាំបិតផ្គាក់​ចំនួន​០២​ដេ​ី​ម​ដាក់​តាម​ខ្លួន​និង​ធ្វើសកម្មភាព​ចាប់​ក្របួច​កអាវ​ឈ្មោះ លន់ ឈុន​ហ៊ុយ ហេ​ី​យ​យារ​កាំបិត​គំរាមរ​កកាប់​ថែមទៀត និង​បាន​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ប៉ុន្តែ​មិនបាន​បង្កអោយមាន​ហិង្សា​កើត​ឡើង​ឡើយ​។

​ក្រោយមក ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ សមត្ថកិច្ច​បាន​ធ្វើ​ការស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​ចំនួន​០៣​នាក់​ខាង​លេ​ី និង​ដកហូត​បាន​កាំបិតផ្គាក់​ចំនួន​០១​ដើម ។ នៅ​ថ្ងៃទី​០៨​វិច្ឆិកា​២០២១ វេលា​ម៉ោង ១៨:១០​នាទី កម្លាំង​នគរបាល​ក្រុង​ក្រចេះ បាន​ធ្វើការបន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​បន្ថែមទៀត​មានឈ្មោះ ហម ប៊ុន​ហ៊ាង ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​ដកហូត​បាន​កាំបិតផ្គាក់​ចំនួន​០១​ដេ​ី​ម​។​a boy knif1 a boy knif2 

​