» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 724 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095639 នាក់

ក្រុមប្រឹក្សាធម្មនុញ្ញ ថ្កោលទោស​បណ្តាញ​សង្គម  រំលោភបំពាន​រដ្ឋធម្មនុញ្ញ ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រតែមិនឃើញប្រតិកម្មពីអាជ្ញាធរ

 


​ភ្នំពេញ​៖ ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុ​ជា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៤ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ប្រកាស​ថ្កោលទោស​ចំពោះ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី​។a king constitution1 

​បើតាម​សេចក្តីថ្លែងការណ៍​, ក្នុងពេល​កន្លងមក​ថ្មីៗ​នេះ មាន​ជនអនាមិក បាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម នានា​ជាអាទិ៍ មានឈ្មោះ «​ព្រះបរមរាជវាំង Royal Palace of Cambodia» និង «​យុវជន​ក្រោម​ម្លប់​ព្រះមហាក្សត្រ​» ដែល​ចេញផ្សាយ​បន្លំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។

​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​បញ្ជាក់ថា «​ទង្វើ និង​សកម្មភាព​នេះ គឺជា​ការបំពាន​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​»​។​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុ​ជា ជា​ស្ថាប័ន​មាន​សមត្ថ​កិច្ចធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ ប្រកាស​«​ថ្កោលទោស​ចំពោះ​អំពើ​ទាំងឡាយណា​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​កម្ពុជា​»៕​គេ​មិនដឹងថា​តើ​ករណី​យ៍​នេះ​អាជ្ញាធរ​រាជរដ្ឋាភិបាល​ពិសេសក្រសួងយុត្តិធម៍ដែលជាសេនាធិការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលោក​នឹងប្រតិកម្មនិងមាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​នោះទេ​?៕a king constitution2 a king law 

​