» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 773 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095688 នាក់

ឈ្មួញ​ជីក​យក​ដី​បាត​បឹង​សាធារណៈ​លក់​យកលុយចាយលេងអភិបាលស្រុក​ពោធិ​រៀង​ថា​ចាំ​ឲ្យ​គេ​ទៅ​មើល​សិន?

 

​ព្រៃវែង​៖​ដី​បាត​បឹង​ជ្រៃ ជា​ដី​សាធារណៈ​សម្រាប់​បម្រើ​ជា​ប្រយោជន៍​រួម​នោះ ឥឡូវនេះ ត្រូវបាន​ឈ្មួញ​ដី​ដែល​គេ​ស្គាល់ ថា «​ឈ្មោះ​ផាត​» បានដាក់​គ្រឿងចក្រ​ជាច្រើន ជីក កកាយ​យក លក់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ដី​បឹង​ជ្រៃ ស្ថិត​ក្នុងភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។​a car pv 

​ប្រជាពលរដ្ឋ ឲ្យ​ដឹងថា ឈ្មោះ​ផាត ដែលជា​ថៅកែ​គ្រឿងចក្រ កំពុង​សម្រុក​ដាក់​គ្រឿងចក្រ ជីក​កាយ គាស់​រំលើង យក​អាចម៍ដី ដោយ​ប្រើប្រាស់​សុទ្ធតែ​រថយន្ត​ប្រភេទ​បែន​កង់​៦​ជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន លក់​។​​គេ​មិនដឹងថា​តើ​អាជ្ញា​ឃុំ​ស្រុក​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការបើក​ឲ្យ​ឈ្មួញ​កាយ​យក​អាចម៍ដី​កម្ម​សិទ្ធ​សាធារណៈ​លក់​នោះទេ​។​ព្រោះ​សកម្មភាព​ជីក កកាយ​អាចម៍ដី​លក់​បែបនេះ ធ្វើ​ឲ្យ​បឹង​ជ្រៃ ខូច​សោ​ភ័​ណ្ឌ​ភាព ក្រហេងក្រហូង មាន​ជម្រៅ​ជ្រៅៗ ជិត​ដល់​ក្បាល​ប្រែ​ត បង្ក​ផលប៉ះពាល់​ដល់​សត្វ​គោក្របី​អ្នកស្រុក​។

ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើសុំ​ដល់​លោក យួ​ស ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង និង លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូមមេត្តា​ជួយ​មាន​វិធាន​ផង ។​​លោក យួ​ស ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ប្រាប់​កាសែត​ថា លោក​បានអោយ​មេឃុំ​ចុះទៅពិនិត្យ លោក​មេឃុំ​ប្រាប់ថា មានច្បាប់​ត្រឹមត្រូវ​? ។​លោក​អភិបាលស្រុក​ពោធិ​រៀង​បាន​បង្ហើ​សម្តី​ថា តំបន់​នោះ​ឧស្សាហ៍​ខ្វះ​ទឹក​ណាស់ ដែល​មានន័យថា​ឈ្មួញ​កាយ​ដី​ល្អ​តើ​?​។​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា​តើ​អាជ្ញាធរ​បាន​លុយ​ប៉ុន្មាន​ពី​ការលក់​អាចម៍​ដើម្បី​យកមក​អភិ​វ​ឌ្ឈ​ន៍​មូលដ្ឋាន​នោះទេ​??​។​ព្រោះ​វា​គ្មាន​ហេតុផល​ឈ្មួញ​ជីក​យក​ទទេៗ​នោះទេ​!៕a car pv1 a car pv2 

​