» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 915 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095830 នាក់

អ្នករកស៊ី​នាំ​សត្វ​ចូល​ពី​សៀម​តាម​ច្រក​អូរ​ស្មាច់​ត្រូវ​បង់​សេ​វ៉ា​ជូន​លោកតា​ញ់​បុត្តា​ដោយ​គ្មាន​វិ​ក័យ​ប​ត្រ័​

 

​ខេត្តឧត្ដរមានជ័យ​៖ បែកធ្លាយ​រឿងអាស្រូវ អំពើពុករលួយ​ធ្ងន់ធ្ងរ ជាច្រើន ឆ្នាំ​បង្កឡើង​ដោយ​លោកតា​ញ់ បុត្តា ប្រធាន ការិយាល័យ ផលិតកម្ម​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រមូលប្រាក់​របៀប​ពុករលួយ រាប់សិប​លាន​រៀល ក្នុង​មួយ ខែៗ ពី​អាជីវករ ធ្វើ​អាជីវកម្ម សត្វ អត់​ច្បាប់​។​a chiken jey1 

ប៉ុន្តែ​អ្ន​ដឹង​រឿង​និយាយថា​សកម្មភាព​ចឹ​ងៗ​បើ លោក​មន្ទី​កសិកម្ម​ខេត្តឧត្ដរមានជ័យ លោក​សូត​ស៊ី សុក​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​ឧត្ដរមានជ័យ មិន​បើកដៃ​ក៏​មិនអាច​ធ្វើកើត​ដែរ​។​
​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ អាជីវករ​រកស៊ី សត្វ​មាន់​រស់ ដឹកជញ្ជូន​មាន់​រស់​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ ខេត្ត​ឧ​ត្ត​មានជ័យ បានបញ្ជាក់​យ៉ាងច្បាស់​ថា ពួកគាត់ ដឹកជញ្ជូន​សត្វ​មាន់ រស់​អត់​ច្បាប់ ក្នុង​មួយ​រថយន្ត​តូច បាន​បង់ប្រាក់​ឲ្យ​មក​ខាង​ពេទ្យសត្វ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៦​ម៉ឺន​រៀល ហើយ ការទាមទារ​ប្រាក់​មិនមាន​ដែន​កំណត់​នោះទេ តាមតិច តាមច្រើន​តែ​មិន​ចេញ​វិ​ក័យ​ប​ត្រ័​ឲ្យ​ទេ ។​

​ប្រភព​ច្បាស់ការ​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក សូត​ស៊ី​សុឃាង បាន​ប្រើប្រាស់ ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល ដើរតួរ​យ៉ាងសំខាន់ ក្នុងការ​ប្រមូល​លុយ​ពុករលួយ​គ្រប់​ទឹ​ស​ទី ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន ។​​ប្រភព​បាន​បន្ត​រថា ការ ប្រមូលប្រាក់​ពី​អាជីវករ​សត្វ​មាន់ ក្នុង​មួយ ខែៗ​រាប់សិប​លាន​រៀល យកទៅ​ចែក​បក្ខពួក​របស់ខ្លួន ទៅ​ដេក​សោយសុខ​យ៉ាង​ស្រួល ដោយ​មិន​ខ្វល់​អំពី​ការបាត់បង់​ចំណូល​ថវិការដ្ឋ​ឡើយ ។​

​រហូតមកទល់​ពេលនេះ មិនទាន់​ដឹងថា ថ្នាក់ដឹកនាំ​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ ដឹង​រឿង​ខាង​នេះហើយ ឬ​នៅទេ បើ​ថ្នាក់លើ​ដឹង​ហើយ គួរតែមាន​ចំណាត់ការ​យ៉ាងណាដែរ ចំពោះ​មន្ដ្រី​គ្រាប់​ល្ពៅ​ទាំងនេះ ដែល​មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​អនុវត្ត​ច្បាប់ បែរជា​នាំគ្នា​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ទៅវិញ ។​​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​បានទេ ពី​លោក តា​ញ់​បុត្តា ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល  ។​a chiken jey a chiken o 

​