» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 621 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120297 នាក់

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ​ថវិកា និង​គ្រឿង​ឧ​ភោគ​បរិភោគ ដល់​តារា​សម្ដែង​នាយ​ឆាង និង​ម្ដាយ​ជា​ស្ដ្រី​មេម៉ាយ


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ និង​លោក យូ ឡា​ណា អគ្គលេខាធិការរង​ទី​២ និង​សហការី​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​តារា​សម្តែង ជុន ឆាង ហៅ​នាយ​ឆាង អាយុ ២៤​ឆ្នាំ មាន​ទម្ងន់ ២១០​គីឡូក្រាម ដែល​កំពុងមាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ជាមួយ​ម្តាយ​ឈ្មោះ ជុន ញ៉ា​ញ់ អាយុ ៦៣​ឆ្នាំ ស្ថិតក្នុង​សហគមន៍​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​a chhang 

​កន្លងមកគ្រួសារនេះ សម្ដេច​តេ​ជោ បានផ្ដល់​ផ្ទះមួយ​ខ្នង ដែល​កំពុងស្នាក់នៅ​នេះ រួមទាំង​ថវិកា ស្បៀង​ឧ​ភោគ​បរិភោគ និង​សម្ភារៈ​មួយចំនួនទៀត​ដែរ​។ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​បន្ដ​ផ្ដល់​អំណោយ​ជូន​ស្ដ្រី​មេម៉ាយ​ដ៏​កំសត់​រូបនេះ ជាមួយនឹង​កូន​ដែលមាន​ជំងឺ​ធាត់​ប្រចាំកាយ​តាំងពី​កុមារ គឺ ជុន ឆាង ជា​តារា​សម្ដែង​ដែល​ប្រជាជន​មួយចំនួន តាម​បណ្ដា​សង្គម តែងតែ​ស្គាល់ និង​ហៅថា នាយ​ឆាង​។​ស្ដ្រី​មេម៉ាយ​រូបនេះ​បាន​ថ្លែងថា «​ប្ដី​ខ្ញុំ​ស្លាប់ចោល​ខ្ញុំ តាំងពី​នាយ​ឆាង​នៅ​តូច​ម្លេះ ដូច្នេះ​កូន​៦​នាក់​បាន​ធ្លាក់​នៅក្នុង​បន្ទុក ខ្ញុំ​បាន​ដើរ​រើស​អេតចាយ ចិញ្ចឹម​កូន ។​បច្ចុប្បន្នេះ​កូនៗ​បែក​មានគ្រួសារ​ខ្លះ​ហើយ នៅ​កូន​ពីរ​នាក់ កូន​មួយ​ដើរ​ធ្វើ​សំណង់​ឱ្យគេ និង​ម្នាក់ទៀត​គឺ​នាយ​ឆាង មាន​ជំងឺ​ធាត់​តាំងពី​នៅ​តូច ហើយក៏​ធ្លាប់​នាំទៅ​ព្យាបាល​នៅ​ពេទ្យ​ដែរ​តែ​ហាក់​មិនជា​សោះ​»​។​

«​បច្ចុប្បន្ន​នាយ​ឆាង មាន​អាយុ ២៤​ឆ្នាំ​ហើយ ទម្ងន់​ជាង​២០០​គីឡូ មិនអាច​ដើរ​បាន​ច្រើន​ទេ ហើយ​ខ្ញុំ​ក៏​ចាស់​ហើយ​ដែរ មួយថ្ងៃ​កាត់ មួយថ្ងៃ​កោរ ខ្សោយកម្លាំង​មិន​ដូច​មុន​ទេ ហើយ​ត្រូវ​ជាប់​មើលថែ​គាត់ មិនអាច​ដើរចោល ចឹ​ង​អា​លូវ​ខ្ញុំ​មិនអាច​ដើរទៅ​រើស​អេតចាយ​ដូច​មុន និង​រកមុខ​របរ​ផ្សេងៗ​បានឡើយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​ណាស់ ខ្វះខាត​ច្រើន តែ​នៅថ្ងៃនេះ អ្នក​ម្ដាយ​មនុស្សធម៌ បានផ្ដល់​អំណោយ​មកដល់​គ្រួសារ​ខ្ញុំ ខ្ញុំ​ពិតជា​សប្បាយ​ត្រេកអរ​ក្នុង​ចិ​ត្ដ​ណាស់ សូម​អរគុណ​អ្នក​ម្ដាយ​ខ្លាំងណាស់ ដែល​បាន​ជួយ​កូនចៅ​ពេល​ខ្វះខាត​នេះ បានធ្វើឱ្យ​កូនៗ​មាន​អាហារ​ហូបចុក និង​ថវិកា​ទុក​សម្រាប់​ការប្រើប្រាស់​ផ្សេងៗ​»​។​

​ចំណែក​នាង ឆាង វិញ បានឃើញ​ម្ដាយ​ថ្លែង​ដូច្នេះ​ក៏បាន​សម្ដែង​នូវ​ការ​អារម្មណ៍​អាណិតម្ដាយ​ជាខ្លាំង ហើយ​ក៏មាន​សេចក្ដី​រីករាយ​ផងដែរ ដោយ​ថ្ងៃនេះ​ម្ដាយ និង​រូប​នាយ​ឆាង​ផ្ទាល់ ទទួលបាន​ការជួយឧបត្ថម្ភ​ជា​ស្បៀង សម្ភារៈ​ផ្សេងៗ រួមទាំង​ថវិកា​ចំនួន ១០​លាន​រៀល ពីស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​​សូមបញ្ជាក់ថា អំណោយ​ផ្តល់ជូន​គ្រួសារ​នាយ​ឆាង រួមមាន​៖ អង្ករ ២៥​គីឡូក្រាម​, មី ១​កេស​, ត្រីខ ១០​កំប៉ុង​, ទឹកស៊ីអ៊ីវ ៦​ដប​, ឃី​ត (​មុង ភួយ សារុង ក្រមា​) ១​កញ្ចប់ និង​ថវិកា ១០​លាន​រៀល​៕

​