» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 824 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120500 នាក់

គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​ការចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ២០២៣​។​កម្មវិធី​ចាប់ឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៣​នេះ​ព្រះ​វត្តមាន​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​គណៈមហានិកាយ និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែឧសភា ឆ្នាំ​២០២៣​។​a nec electa 

លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ប្រាប់ថា ការរៀបចំ​ពិធី​ចាប់ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​នៅលើ​សន្លឹកឆ្នោត ដែល​នឹងត្រូវ​ដាក់​លើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។​​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​២០២៣​នេះ​មាន គណបក្សនយោបាយ​ចំនួន​១៨ ចូលរួម​ប្រកួតប្រជែង ។ គណបក្ស​ទាំង​១៨ បាន​ចាប់បាន​លេខ​រៀង​ដូចខាងក្រោម ៖

​គណបក្ស​សំបុក​ឃ្មុំ​ដើម្បី​ប្រជាធិបតេយ្យ លេខ​រៀង​លើ​គេ​គឺ​ទី​១ ។​​ទី​២ គណបក្ស​ខ្មែរ​តែមួយ​​ទី​៣ គណបក្ស​សញ្ជាតិ​កម្ពុជា​​ទី​៤ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​​ទី​៥ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​​ទី​៦ គណបក្ស​កសិករ​​ទី​៧ គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​​ទី​៨ គណបក្ស​ខ្មែរ​ឈប់​ក្រ​​ទី​៩ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​​ទី​១០ គណបក្ស​ធម្មាធិបតេយ្យ​​ទី​១១ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ទី​១២ គណបក្ស​បំណង​ពលរដ្ឋ​​ទី​១៣ គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​ទី​១៤ គណបក្ស​ឯកភាព​ជាតិខ្មែរ​​ទី​១៥ គណបក្ស​ខ្មែរ​អភិរក្ស​​ទី​១៦ គណបក្ស​យុវជន​កម្ពុជា​​ទី​១៧ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​​ទី​១៨ គណបក្ស​ប្រជាជន​កម្ពុជា​។​​កន្លងមក​នៅពេល​ចាប់បាន​លេខ​រៀង​គណបក្សនយោបាយ​តែងតែ​បកស្រាយ​ពី​អត្ថន័យ​លេខ​រៀង​ដែល​ទទួលបាន​តាម​ការ​យល់ឃើញ និង​ជំនឿ​របស់គេ​រៀងៗ​ខ្លួន​ដើម្បី​អូសទាញ​រក​អ្នកគាំទ្រ ។

​សម្រាប់​គណបក្ស​ដែល​អវត្តមាន​ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ទាំង​មតិ​ជាតិ​និង​អន្តរជាតិ​នោះ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្រោយ​បញ្ចប់​ការ​ពិធី​ចាប់ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត បាន​ប្រាប់​កាសែត​ថា គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ជា​អ្នក​បង្កកំហុស​ផ្នែក​ច្បាប់​ដោយ​ខ្លួនឯង ទើប​មិនអាច​ចូលរួម​ការបោះឆ្នោត និង​មិនមែនជា កំហុស​របស់ គ​.​ជ​.​ប នោះទេ​។​​លោក ហង្ស ពុទ្ធា ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់ថា ការមិន​បាន​ចូលរួម​របស់​គណបក្ស​ពីរ​ទៀត គឺ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ មិនមែនជា​កំហុស​របស់ គ​.​ជ​.​ប ទេ គឺជា​កំហុស​របស់​សាមី​គណបក្ស​ផ្ទាល់ ដែល​យើង​អាច​បញ្ជាក់​ពី​មូល​ល​ហេតុ​បន្តិច​ថា យោងទៅលើ​មាត្រា​២៧ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​...»​។​

​លោក ហង្ស ពុទ្ធា បាន​លើក​ពី​ទិដ្ឋភាព​ច្បាប់​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​បានចែង​យ៉ាងច្បាស់​ថា «​សេចក្តីចម្លង លិខិតបញ្ជាក់​ការ​ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ មួយច្បាប់​» ចំណុច​នេះហើយ​ដែល​គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ មិនមាន​ឯកសារ​គ្រប់គ្រាន់​តាមច្បាប់​។​​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា​៖ «​ការដែល​មិន​ឯកសារ​ច្បាប់ដើម​នេះហើយ ដែលជា​មូលហេតុ ហើយក៏​មិនមែនជា​បញ្ហា​របស់​អ្នកដទៃ​ដែរ គឺ​សាមី​គណ​របស់​បក្ស​ផ្ទាល់​ជា​អ្នកទទួលខុសត្រូវ​ដោយ​ខ្លួនឯង ដោយសារ​មិនមាន​ច្បាប់ដើម​ទុក​ទៅធ្វើ​នីត្យានុកូលកម្ម​»​។​

​លោក ហង្ស ពុទ្ធា បាន​លើកឡើងថា សាមី​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ភ្លើងទៀន មិនបាន​បំពេញ​នូវ​ឯកសារ​សំខាន់​ទីមួយ​ដែល​មានចែង​នៅក្នុង​ច្បាប់បោះឆ្នោត​នោះទេ​។​​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​កន្លងមក គឺ​គណបក្ស​ភ្លើងទៀន បាន​យក​ឯកសារ​ថតចម្លង យកទៅ​ស្នើសុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ និង​ដាក់​បេក្ខជន​ប្រកួតប្រជែង នៅពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​លោក ហង្ស ពុទ្ធា បាន​គូសបញ្ជាក់ថា កន្លងមក​ទាំង គ​.​ជ​.​ប និង​ក្រសួងមហាផ្ទៃ ធ្លាប់​ណែនាំ​ទៅ​គណបក្ស​ភ្លើងទៀន នៅក្នុង​ខែមីនា រួចទៅហើយ​ចំពោះ​ឯកសារ​ច្បាប់ដើម​។​​លោក ហង្ស ពុទ្ធា​៖«​សម្រាប់​ការបោះឆ្នោត​នៅ​ថ្នាក់ជាតិ​មិនមែន​ទើប​ធ្វើ​អី​ឡូ​វ​ទេ តាំងពី​ឆ្នាំ​២០១៨​មក ប៉ុន្តែ​ដោយសារ​គណបក្ស​ភ្លើងទៀន មិនបាន​ចូលរួម​បោះឆ្នោត​នាពេលនោះ ហាក់ដូច​ឆកល្វែង ក្តាប់​មិនបាន មិនដឹងថា​ត្រូវយក​ប្រកាស​នោះ​ទៅ​ថតចម្លង​ហើយ ហើយ​ធ្វើ​នីត្យានុកូលកម្ម ហើយ​មក​ដាក់​ស្នើសុំ​បាន អ៊ឹ​ចឹ​ង​សម្រាប់​ការស្នើ​ចុះបញ្ជី​ឈ្មោះ​ថ្នាក់ជាតិ​នេះ តម្រូវការ​តែមួយ​សន្លឹក​ទេ​»​។a nec electa1
​