» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1147 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120823 នាក់

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​អភិបាលខេត្ត​ត្រូវ​ផ្ដល់​ដី​សម្រាប់​កសាង​ស្នាក់ការ​សមាគម​អតីតយុទ្ធជន ដែល​មិនទាន់មាន​និង​បន្ត​សង់ផ្ទះ


​ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៧ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា​រៀបចំ​នៅ​សាកលវិទ្យាល័យ​ការពារជាតិ នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​នៃ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ណែនាំ​ដល់​អភិបាលខេត្ត​ត្រូវ​ផ្ដល់​ដី​សម្រាប់​កសាង​ស្នាក់ការ​សមាគម​អតីតយុទ្ធជន​កម្ពុជា សម្រាប់​ខេត្ត​ណា​ដែល​មិនទាន់មាន​ស្នាក់ការ ព្រមទាំង​សូមជួយ​ធ្វើ​ចលនា​សប្បុរសជន​តាម​មូលដ្ឋាន​ដើម្បី​បន្ត​ជួយ​ដល់​សមាគម​អតីតយុទ្ធជន​បន្ថែមទៀត​។​a manet veterance 

លោក​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានឱ្យដឹងថា ចំពោះ​ការសាងសង់​ស្នាក់ការ​សមាគម​អតីតយុទ្ធជន​កម្ពុជា គឺ​បានទទួល​ជំនួយ​សាងសង់ ហើយក៏​កំពុង​សាងសង់​នៅតាម​ខេត្ត​មួយចំនួន​ហើយ រួមមាន​៖ បាត់ដំបង បន្ទាយមានជ័យ (​សាងសង់​រួចរាល់​) កំពង់ចាម កំពង់ឆ្នាំង (​កំពុង​សាស​សង់​) ព្រះវិហារ សៀមរាប ត្បូងឃ្មុំ កំពង់ធំ ស្វាយរៀង កំពង់ស្ពឺ និង​កំពត​។ ក្រៅពីនេះ នៅសល់​១២​ខេត្ត​ទៀត​ដែល​មិនទាន់មាន​ដី​សម្រាប់​សាងសង់​ស្នាក់ការ និង​ការឧបត្ថម្ភ​សាងសង់​ស្នាក់ការ​នៅឡើយ ដូច្នេះ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​សង្ឃឹមថា អភិបាលខេត្ត ក៏ដូចជា​សប្បុរសជន​ផ្សេងទៀត បន្ត​ជួយ​ជ្រោមជ្រែង​លើ​កិច្ចការ​នេះ​ផងដែរ​។​

​ឆ្លើយតប​នឹង​តម្រូវការ​នេះ​សម្ដេច​ធិបតី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សូម​បណ្ដា​រាជធានី​-​ខេត្ត​សូម​បន្ត​ជួយផ្ដល់​ដី​ដល់​សមាគម​អតីតយុទ្ធជន​ដើម្បី​ធ្វើ​ស្នាក់ការ ព្រោះ​មិញ​ថា​នៅសល់​១២​ខេត្ត​។ ទីស្នាក់ការ​នេះ អត់​យកទៅ​ធ្វើ​ទ្រព្យសម្បត្តិ​ឯកឧត្តម គន់ គីម ទេ គឺ​ធ្វើ​សម្រាប់​ស្នាក់​ការផ្ដល់សេវា និង​ទំនាក់ទំនង​ជូន​អតីតយុទ្ធជន ហើយ​អតីតយុទ្ធជន​គឺ​បន្ត​រហូត អ៊ំ​ពូ​មីង​នៅទីនេះ​នៅ​ជា​កងទ័ព​នៅឡើយ តែ​ទៅមុខ​នឹង​ក្លាយទៅជា​អតីតយុទ្ធជន​ដូចគ្នា​ទេ​»​។​

​សម្ដេច​ធិបតី​ក៏បាន​ណែនាំ​អភិបាលខេត្ត​ជួយ​ធ្វើ​ចលនា​សប្បុរសជន​តាម​មូលដ្ឋាន សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សមាគម​អតីតយុទ្ធជន​ទៀតផង​ដែរ ខណៈ​ចំនួន​អតីតយុទ្ធជន​កាន់តែ​កើនឡើង ហើយ​មាន​តម្រូវការ​រៀងរាល់ខែ​រាល់​ឆ្នាំ​។​​សម្ដេច​ធិបតី​បាន​បន្តថា ការជួយ​កសាង​ផ្ទះ​ជូន​អតីតយុទ្ធជន​ក៏ត្រូវ​ធ្វើ​បន្ត ប៉ុន្តែ​នៅពេល​ធ្វើ​ផ្ទះ​ជូន​អតីតយុទ្ធជន​លើក​ក្រោយៗ សូម​ធ្វើ​បង្គន់​អនាម័យ​ជូន​ពួកគាត់​ផង​។ ការធ្វើ​ផ្ទះ និង​ការផ្ដល់​ដី​ជូន​ដល់​អតីតយុទ្ធជន គឺជា​គោលនយោបាយ​មួយ​ធំ​ណាស់​។ ចំពោះ​អតីតយុទ្ធជន​ដែល​ខ្វះខាត​ខ្លាំងជាងគេ គឺ​ត្រូវ​ផ្ដល់​អាទិភាព​ធ្វើ​ផ្ទះ​ឱ្យ​គាត់​មុនគេ​។ សម្ដេច​បន្តទៀតថា រាជរដ្ឋាភិបាល​នឹង​ព្យាយាម​ដើម្បី​ពង្រីក​លទ្ធភាព​ឱ្យបាន​កាន់តែច្រើន ធ្វើយ៉ាងណា​ឱ្យមាន​តម្លាភាព​ប្រសើរឡើង​។​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក៏បាន​ប្រកាស​ឧបត្ថម្ភ​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​៥០​ខ្នង ព្រមទាំង​អំពាវនាវ​ដល់​សប្បុរស​ជន​ដទៃទៀត សូម​ចូល​ឧបត្ថម្ភ​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ថែមទៀត​ដែរ​។​​បើតាម​របាយការណ៍រ​បស់​លោក​ទេសរដ្ឋមន្ត្រី គន់ គីម គិត​ត្រឹម​ឆ្នាំ​២០២៤​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត រួមទាំង​ក្រសួង​-​ស្ថាប័ន សប្បុរសជន​នានា បាន​សាង​សង់ផ្ទះ​ជូន​អតីតយុទ្ធជន និង​គ្រួសារ​ពលី​មរណៈ​បាន​ជាង​៥,០០០​ខ្នង​ហើយ រួមទាំង​ការផ្ដល់​ដី​សម្រាប់​បង្កបង្កើនផល សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លូវថ្នល់ និង​ការរៀបចំ​ជា​ភូមិ​ជូន​អតីតយុទ្ធជន​ក្រីក្រ​ដែល​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​លើដី​សម្បទា​នស​ង្គ​ម​កិច្ច​។​

​ជា​តម្រូវការ​បន្តទៀត​នោះ គឺ​ខ្វះ​ប្រាក់ឧបត្ថម្ភ​ការសាងសង់​ផ្ទះ​ជូន​ដល់​អតីតយុទ្ធជន​ជាង​២០០០​ខ្នង​ទៀត ក្នុង​ឆ្នាំ​២០២៤​នេះ ប៉ុន្តែ​នៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​អតីតយុទ្ធជន​កម្ពុជា​នេះ​ក៏មាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកឧកញ៉ា ឧកញ៉ា និង​សប្បុរសជន​មួយចំនួនទៀត​បាន​សន្យា​ជួយ​សាងសង់​បន្ថែមទៀត​ខ្លះ​ដែរ ដូច្នេះ​លោក​ទេសរដ្ឋមន្ត្រី​ក៏​សង្ឃឹមថា ថ្នាក់ដឹកនាំ និង​សប្បុរសជន​ផ្សេងទៀត​បន្ត​ជួយឧបត្ថម្ភ​ដល់​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ផ្សេងទៀត​ផងដែរ​៕A  manet veteranc1 

​