» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1400 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121076 នាក់

កម្ពុជា​ចូលរួម​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​ពី​ការឈប់​ដាក់ទោស​ទណ្ឌ​ជា​សកល​ចំពោះ​ការស្រឡាញ់​ភេទ​ដូចគ្នា នៅ​ទីក្រុង​ហ្សឺ​ណែវតែមិនទាន់មានច្បាប់


​ភ្នំពេញ​៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចូលរួម​ជាមួយ​ប្រទេស​បារាំង ក្នុងការ​គាំទ្រ​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី ការឈប់​ដាក់ទោស​ទណ្ឌ​ជា​សកល​ចំពោះ​ការស្រឡាញ់​ភេទ​ដូចគ្នា ដែល​នឹងត្រូវ​ថ្លែង​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤ ក្នុងឱកាស​សម័យប្រជុំ​លើក​ទី​៥៦ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​a keo gay 

​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការឈប់​ដាក់ទោស​ទណ្ឌ​ជា​សកល​ចំពោះ​ការស្រឡាញ់​ភេទ​ដូចគ្នា​ផ្តួចផ្តើម​ដោយ​លោក Jean-Marc Berthon ឯកអគ្គរដ្ឋទូត​បារាំ​ង​ទទួលបន្ទុក​ការលើកកម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដោយបាន​ស្នើ​សុំឱ្យ​កម្ពុជា ចូលរួម​ក្នុង​សេចក្តីថ្លែងការណ៍​នេះ តាមរយៈ​កិច្ច​ជំនួប​ចំនួន​ពីរលើក​រវាង​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ជាមួយ​លោក Jean-Marc Berthon និង​កិច្ច​ជំនួប ជាមួយ​លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សូម​ចូលរួម​អបអរសាទរ​ចំពោះ​បងប្អូន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅ​ទូទាំងប្រទេស​កម្ពុជា និង​សូម​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​តែងតែមាន​សេចក្តី​មេត្តា ករុណា និង​ការសន្តោសប្រណី ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​តែងតែ​រម្លឹក​ដាស់តឿន​កុំឱ្យ​មានការ​រើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាពិសេស​បញ្ញត្តិ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុំមាន​ការដាក់ទោសទណ្ឌ​លើ​ការស្រឡាញ់​ភេទ​ដូចគ្នា​ឡើយ​។​

សូមបញ្ចាក់ថាថៃ​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ទទួលស្គាល់​ការរៀប​ការ​ស្របច្បាប់​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ នៅ​ថ្ងៃ​អង្គារ​ទី​១៨​មិថុនា​ ព្រឹទ្ធសភា​ថៃ​បាន​បោះឆ្នោត​ទទួលស្គាល់​សមភាព​ច្បាប់​អាពាហ៍ពិពាហ៍ ក្រោយ​ការតស៊ូ​មតិ​ជាច្រើន​ឆ្នាំ​។ ព្រឹត្តិការណ៍​នៅ​ប្រទេស​ថៃ​នេះ​បាន​ញ៉ាំងឱ្យ​ក្តីសង្ឃឹម​ទទួលបាន​ច្បាប់​រៀបការ​របស់​ដៃគូ​ស្នេហា​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា កានតែ​រីកធំឡើង​។ សហគមន៍​ឥន្ទធនូ​កម្ពុជា ឬ រ៉ក់ នៅ​ថ្ងៃទី​១៩​មិថុនា​នេះ​បានដាក់​ក្តីសង្ឃឹម​ខ្ពស់​ទៅលើ​ការសម្រេច​គោលដៅ​សមភាព​ច្បាប់​អាពាហ៍ពិពាហ៍​នៅ​កម្ពុជា​ដោយ​សំអាងថា មិន​ខុសពី​ប្រទេស​ថៃ បរិបទ និង​ស្ថានភាព​របស់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​ក៏​កំពុង​ប្រសើរឡើង​ដែរ​។​

​សហគមន៍​ឥន្ទធនូ​កម្ពុជា​កត់សម្គាល់ថា ក្របខណ្ឌ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​យោគយល់ ទទួលស្គាល់ និង​យកចិត្តទុកដាក់​លើ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា តាមរយៈ​ការដាក់បញ្ចូល​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​ក្រុម​ងាយ​រងគ្រោះ រង​ហានិភ័យ និង​ត្រូវ​ទទួលបាន​ការការពា​រ​ពី​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​ដូចជា ក្រសួង​កិច្ចការនារី ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី និង​ក្រសួង​អប់រំ​ជាដើម​។  រ៉ក់ ដែលជា​សមាគម​លើកកម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​រកឃើញ​ទៀតថា ឥរិយាបថ និង​អាកប្បកិរិយា​របស់​គ្រួសារ សហគមន៍ និង​មន្ត្រី​រដ្ឋ​ខ្មែរ​ខ្លះ​បាន​ទទួលយក និង​គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។​

​ជា​អ្នក​តំណាងឱ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា រ៉ក់​បញ្ជាក់ថា ទោះបី​កម្ពុជា​មិន​ហាមឃាត់​ការរៀប​ការ​តាម​ប្រពៃណី​ក្នុង​ទម្រង់​ផ្សេងៗ​ក្តី តែ​គូស្នេហ៍​ភេទ​ដូចគ្នា​ប្រាថ្នា​ចង់​ចូល​រោងការ​តាម​ប្រពៃណី​ពេញមុខ​ពេញមាត់ និង​អាច​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ពិពាហ៍​តាមច្បាប់​ចំពោះមុខ​អាជ្ញាធរ ក្លាយជា​គ្រួសារ​ដែលមាន​ការទទួល​ស្គាល់​និង​ការការពារ​ពេញលេញ​។​​ប្រទេស​កម្ពុជា​នៅ​ពុំទាន់​មានការ​សិក្សា​និង​ចងក្រង​ទិន្នន័យ​ផ្លូវការ​អំពី​ដៃគូ​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​រៀបការ​តាម​ប្រ​ណៃ​ណី​តាម​ទម្រង់​ផ្សេងៗ​នោះទេ​។ សម្រាប់​សហគមន៍​ឥន្ទធនូ​កម្ពុជា ឬ រ៉ក់ ដៃគូ​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រមាណ ១២០០​ដៃគូ ក្នុងចំណោម​សមាជិក​រ៉ក់​៣០០០​នាក់ បាន​រៀបការ​តាម​ពិធីការ​ក្នុង​ទម្រង់​ផ្សេងៗ​ដូចជា​ឡើង​គេហដ្ឋាន ភ្ជាប់ពាក្យ ខួបកំណើត និង​ពិធីជប់លៀង​ជាដើម​។​

​គួរ​ជ្រាបថា ការយល់ឃើញ​អំពី​ភាពស្របច្បាប់​នៃ​ការរៀប​អាពាហ៍ពិពាហ៍​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​ហាក់​មាន​ភាព​វិជ្ជមាន ប្រមាណ​៥៧​ភាគរយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិតក្នុង​នៅលើ​កំពូល​តារាង​ប្រទេស បន្ទាប់ពី​ជប៉ុន វៀតណាម ថៃ និង​ហុងកុង​។ នេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់ Pew Research Center កាលពី​ឆ្នាំ​២០២២ តាមរយៈ​ការស្ទង់មតិ​មនុស្ស​ប្រមាណ ១ ៥០០​នាក់​មកពី​ភូមិ​ចំនួន​១៥០ នៅក្នុង​ប្រទេស​កម្ពុជា​។ យ៉ាងណាក៏ដោយ ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍​សម្រាប់​ភេទ​ដូចគ្នា​ទំនងជា​ពិបាក​បង្កើត និង​អនុវត្ត ក្នុង​ហេតុផល​ថា មន្ត្រី​រដ្ឋាភិបាល​បារម្ភ​ថា​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់ និង​ប្រពៃណី​។ លោក​ស្រ៊ាង ចិន្ដា តំណាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ធ្លាប់​ទទួលស្គាល់ថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា ការរើសអើង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតែមាន​នៅឡើយ​។ ការណ៍​នេះ​បង្ហាញថា សង្គម​កម្ពុជា​នៅ​មិនទាន់​ទទួលយក​ជាទូទៅ ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​៕a keo gay1 a keo gay2 

​

​