» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3481 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152370 នាក់

រថយន្ត​ធុន​ធំ បើក​បុក​មេគោ​១​ក្បាល កំពុង​ដើរ​តាមផ្លូវ រងរបួស​បាក់ជើង​ក្រោយ ដួល​ដេក​នៅលើ​ផ្លូវ​ឡាន​ព្រុស​បើក​រវល់​មើល​គោ​បុក​ម៉ូតូ​

​ភ្នំពេញ ៖ ឧបទ្ទវហេតុ​គ្រោះ​ចរាចរណ៍​បានកើត​ឡើង​ចំនួន​២​លើក នៅ​ថ្ងៃទី​១៩ ខែមិថុនា​ឆ្នាំ​២០២៤​លើ តាំង​តែមួយ ប៉ុន្តែ​ស្ថិតនៅ​ចំណែក​ផ្លូវ​ម្ខាង​ម្នាក់ តែ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​នោះទេ​បានតែ​មេគោ​បាក់ជើងមួយ។​a hit cow2 

ឧបទ្ទវហេតុ​ទី​១ បាន​កើតឡើង​នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នោះ​គឺមាន​រថយន្ត​ធុន​ធំ មិន​ស្គាល់​ម៉ាក​១​គ្រឿង បាន​បើក​បុក​មេគោ​១​ក្បាល ដែល​កំពុង​ដើរ​តាមផ្លូវ ក្នុងទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​មេគោ​នោះ​រងរបួស​បាក់ជើង​ក្រោយ ដួល​ដេក​នៅលើ​ផ្លូវ ។​ឧបទ្ទវហេតុ​ទី​២ បានកើត​ឡើង នៅលើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ដែរ ត្រង់ចំណុច​ដដែល​នោះដែរ ប៉ុន្តែ​នៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត និង​ស្ថិតនៅ​ភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយមាន​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​១​គ្រឿង បាន​ទៅដល់​ចំណុចកើតហេតុ ហើយ​រវល់​តែ​ងាកមើល​មេគោ កំពុង​រងរបួស​ដួល​ដេក​នៅ​ផ្លូវ នោះ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ១​គ្រឿង ជិះ​គ្នា​២​នាក់ បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​២​នាក់​នោះ រងរបួស​ស្រាល ។​

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មេគោ ១​ក្បាល ដែល​ម្ចាស់​របស់​វា លែង​ឲ្យ​ដើរ​ស៊ី​ស្មៅ បាន​ដើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ប៉ុន្តែ​វា​បាន​ដើរ​អែប​កៀន តាម​គន្លង​ផ្លូវ​ម៉ូតូ​ប៉ុណ្ណោះ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​នេះ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ មិន​ស្គាល់​ម៉ាក ១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ទៅដល់​ល្មម ។​​បុរស​នោះបាន​ប្រាប់ទៀតថា ពេលនោះ​ពុំ​ដឹងថា អ្នកបើកបរ​រថយន្ត​ខាងលើ​រវល់​តែ​ងាក​ទៅណា​នោះទេ បានជា​មិនឃើញ​គោ​ដើរ ឬក៏​គេចចេញ​បន្តិច​ទៅ​ផុត​បាត់ទៅហើយ ប៉ុន្តែ​រថយន្ត​នោះ មិន​ព្រម​គេច​សោះ ហើយក៏​បុក​មេគោ ១​ក្បាល​នេះ​ពីក្រោយ​ទាំង​កំរោល បណ្ដាល​ឲ្យ​រងរបួស​បាក់ជើង​ក្រោយ ដួល​ដេក​នៅនឹងកន្លែង​តែម្ដង ហើយ​រថយន្ត​នេះ ពុំមាន​ការខូចខាត​នោះទេ ។​រថយន្ត​បង្ក​ក៏ មិនបាន​ឈប់​ឡើយ ហើយ​ក៏បាន​បន្ថែម​ល្បឿន ចាក​ចេញទៅ​បាត់ ។​
​បុរស​នេះ បាន​ប្រាប់​បន្ថែមទៀតថា មេគោ​បាន​ដេក នៅលើ​ផ្លូវ​គួរ​ឲ្យ​អាណិត ហើយ​មហាជន​បាន​ថ្កោលទោស​ដល់​ម្ចាស់​គោ​នេះ​ថា គ្មាន​ទំនួល​ខុសត្រូវ​ក្នុងការ​មើលថែ​គោ​ឲ្យ​បានល្អ លែង​ចោល​បណ្ដោយ​ឲ្យ​ដើរ​បែប​អនាធិបតេយ្យ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ ។ តែ​ក៏បាន​បន្ទោស​ឡាន​ថា​មិន​មើលមុខ​ក្រោយ​ផងដែរ​។​

បុរស​ដដែល បាន​រៀបរាប់​ប្រាប់ទៀតថា លុះ​រយៈពេល​១៥​នាទី​ក្រោយមក ខណៈ​មេគោ កំពុង​របួស​ដេក​លើផ្លូវ ហើយ​នគរបាល មិនទាន់​ទៅដល់ យក​គោ​ចេញពី​ផ្លូវ​ផង ស្រាប់​តែមាន​១​គ្រឿង​ទៀត រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-4861 ។ បើកបរ​ធ្វើដំណើរ​តាម​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ទៅដល់ ហើយ​អ្នកបើកបរ​អត់​មើល ទៅមុខ​ទេ គឺ​រវល់​តែ​ងាកមើល​មេគោ ក៏​ជ្រុល​ទៅបុក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ប៊ីត ព​ណ៍ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KG-8740 ជិះ​គ្នា​២​នាក់ បើកបរ​ស្របគ្នា ហើយ​បត់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ខាងក្រោយ​ខ្ទាត​ពី​ម៉ូតូ​ទើរ​លើ​កញ្ចក់​រថយន្ត ប៉ុន្តែ​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់រ​ងរ​បួ​ស្រាល​ប៉ុណ្ណោះ ។​

​សាក្សី​រូបនោះ បាន​និយាយទៀតថា ខណៈនោះ​ម៉ូតូ​បាន​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត ក៏បាន​រង​ការខូចខាត​កាង​មុខ​ដែរ មិនតែប៉ុណ្ណោះ រថយន្ត​បាន​ដាច់​ស្លាក​លេខ​ខាងមុខ ជាប់​ជាមួយ​ម៉ូតូ ថែម​ទៀតផង ។ ក្រោយពេល​កើតហេតុ អ្នកជិះ​ម៉ូតូ​បានទាមទារ​សំណង​ពី​ខាង​ភាគី​ម្ចាស់​រថយន្ត ហើយក៏​បានធ្វើការ​សម្របសម្រួល​គ្នា​តែ​មិន​ត្រូវរ៉ូវ ។ បន្ទាប់មក ទើប​នគរបាល នាំយកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ចំណែក​មេគោ ដែល​ត្រូវ​រថយន្តបុក ត្រូវបាន​នគរបាល​ស្វែងរក​ម្ចាស់​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ ។ ទើប​ប្រគល់​ឲ្យ​ប្រជា​ការពារ​សង្កាត់ ជួយ​ដឹក​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​សំរោងក្រោម ដើម្បី​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​វិញ ៕a hit cow a hit cow1 

​