» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3349 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123025 នាក់

សេវា​ច្រកចេញចូល​តែមួយ ពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត និង​ទទួលយក


​ភ្នំពេញ​៖ ក្នុងចំណោម​យន្តការ​ជាច្រើន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​លើ​គ្រប់​វិស័យ ដើម្បី​ផ្ដល​សេវា​ជូន​ប្រជាពលរដ្ឋ យន្តការ​ច្រកចេញចូល​តែមួយ​បាននិងកំពុង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន​។​a one stop 

​លោក សួស ប្រាថ្នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​ក្រសួងមហាផ្ទៃ បានឱ្យដឹង​ក្នុងសន្និសីទកាសែតកាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ ពី​ដំណាក់កាល​នៃ​ការអនុវត្ត​ធំៗ​ទាំង​៥ ដើម្បី​ធានាថា ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​តាម​យន្តការ​ច្រកចេញចូល​តែមួយ នៅ​ថ្នាក់ក្រោម​ជាតិ​ទទួលបាន​ជោគជ័យ​។​ដំណាក់កាល​ទី​១ ចាប់​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៤ ជា​ដំណាក់កាល​សិក្សា​ដំបូង អំពី​បែបផែន​នៃ​ការផ្តល់សេវា​នៅ​ថ្នាក់មូលដ្ឋាន​ពី​បណ្តា​ប្រទេសមួយ​ចំនួន​នៅ សហគមន៍​អឺរ៉ុប ក្រោម​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​សហគមន៍​អឺរ៉ុប តាមរយៈ​មូលនិធិ ខុ​រ៉ា​ដ​អាឌិន​ណៅអ៊ែរ​។
​ដំណាក់កាល​នេះ ជាការ​ឈានទៅ​ដាក់ឱ្យអនុវត្ត​សាកល្បង​ការិយាល័យ​ច្រកចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាត់ដំបង នៃ​ខេត្តបាត់ដំបង និង​ស្រុក​សៀមរាប នៃ​ខេត្តសៀមរាប ដែល​កាលណោះ​មិនទាន់​ក្លាយជា​ក្រុង​នៅឡើយ​។​

​ដំណាក់កាល​ទី​២ នៅ​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៨ ដែលជា​ដំណាក់កាល​ដាក់ឱ្យអនុវត្ត​សាកល្បង​នូវ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ ការទទួល និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​តាមរយៈ​ការិយាល័យ ប្រជាពលរដ្ឋ​នៅ​ស្រុក​ទាំងពីរ ដែល​ទទួល​ប្រតិភូកម្ម​មុខងារ​ក្នុង​ការផ្តល់សេវា​ពី​ក្រសួង ស្ថាប័ន​ចំនួន​៨ ខណៈ​ដំណាក់កាល​ទី​៣ ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៤ ជា​ដំណាក់កាល​នៃ​ការពង្រីក វិសាលភាព​ការិយាល័យ​ច្រកចេញចូល​តែមួយ​ទៅតាម​ក្រុង ស្រុក ខណ្ឌ គោលដៅ​ចំនួន ៣៦​គោលដៅ នៅ​ទូទាំងប្រទេស​ក្រោម​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ ក្រុង ស្រុក ខណ្ឌ គោលដៅ​ទាំងអស់​បានទទួល​ប្រតិភូកម្ម​មុខងារ​ក្នុង​ការផ្តល់សេវា​ពី​ក្រសួង​ស្ថាប័ន​ចំនួន​១០ និង​មាន​ប្រភេទ​សេវា​ជាង​២០០ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​។​

ចំណែក​ដំណាក់កាល​ទី​៤ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧ ជា​ដំណាល់​កាល​នៃ​ការបន្ត​ពង្រីក​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​បាន​ទៅកាន់​ស្រុក​គោលដៅ​ចំនួន ១០​បន្ថែម និង​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៤​ខណ្ឌ បន្ថែមទៀត ដោយ​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង សម្រាប់​ការសាងសង់ ការជួសជុល​អគារ ការបំពាក់​សម្ភារ បរិក្ខារ និង​ការគាំទ្រ​លើ​ការចំណាយ​ប្រតិបត្តិការ​រដ្ឋបាល​នានា​ជាដើម ទោះបីជា​ការគាំទ្រ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ត្រូវបាន​បញ្ចប់​ក៏ដោយ​។​

​ដំណាក់កាល​ទី​៥ ពី​ឆ្នាំ​២០១៨ ដល់​បច្ចុប្បន្ន ដោយ​ផ្អែកលើ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការអនុវត្ត​ទាំង​៤​ដំណាក់កាល ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ក៏ត្រូវ​បានសម្រេច​បង្កើត​ឡើង​នៅ​ទូទាំងប្រទេស ដោយ​អនុក្រឹត្យ​លេខ​១៨ និង​អនុក្រឹត្យ​លេខ​១៩ ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧​។​លោក សួស ប្រាថ្នា បាន​អះអាងថា បច្ចុប្បន្ន យន្តការ​ច្រកចេញចូល​តែមួយ​ត្រូវ​បានរៀបចំ និង​ដាក់ឱ្យ​ដំណើរការ​នៅ​គ្រប់ ថ្នាក់រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទាំង​៣​ថ្នាក់ រួមមាន អង្គភាព​ច្រកចេចូល​តែមួយ​នៅ​ថ្នាក់​រាជធានី ខេត្ត ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​ថ្នាក់ឃុំ សង្កាត់​។​

​សូមបញ្ជាក់ថា យន្តការ​ច្រកចេញចូល​តែមួយ ជា​កន្លែង​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​នានា​ដែល​ស្ថិត ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន និង​ផ្តល់​លទ្ធផល​សម្រេច​នៅ​កន្លែង​តែមួយ តាម​នីតិវិធី​សាមញ្ញ ប្រកបដោយ​គុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព គណនេយ្យភាព និង​បរិ​យាប​ន្ន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។
​សម្រាប់​នីតិកាល​ថ្មី​នេះ រាជរដ្ឋាភិបាល បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​គោលនយោបាយ​វិមជ្ឈការ និង​វិ​សហការ រួមទាំង​យន្តការ​ច្រកចេញចូល​តែមួយ កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកបដោយ​គុណភាព និង​ទំនុកចិត្ត​ខ្ពស់​ពី​ប្រជាពលរដ្ឋ​៕a one stop1 a one stop2 


​