» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4985 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100752 នាក់

ឆែក​កុងស៊ីបញ្ចាំ​ពីរ​កន្លែង​នៅ​ម្តុំ​ឃ្លាំង​រំសេវ​រកឃើញ​ម៉ូតូ​បញ្ចាំ​មិន​ប្រក្រតី​ប្រមាណ​៥០០​គ្រឿង​


​ភ្នំពេញ​៖​កុងស៊ីបញ្ចាំ​ចំនួន​២​ទីតាំងនៅ​តំបន់​ឃ្លាំង​រំសេវ​ខណ្ឌទួលគោក ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ​ចុះ​អនុវត្ត​ការឆែកឆេរ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក រហូតដល់​វេលា​រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២៤ ។​ក្នុង​ប្រតិ​ប្តិ​ការណ៍​នេះ​សម​ត្ត​កិច្ច​បាន​រកឃើញ​និង​ដកហូត​ម៉ូតូ​ពុំមាន​ឯកសារ​គ្រប់គ្រាន់ (​សង្ស័យ​ម៉ូតូ​ចោរ​) ប្រមាណ​ជាង​៥០០​គ្រឿង និង​ផ្លាកលេខ​ម៉ូតូ​ជាង​៦០​បន្ទះ​។​សម​ត្ត​កិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ ។a cong sy

​ទីតាំង​ដែល​ត្រូវបាន​ចុះបង្ក្រាប​មាន​៖​ទីតាំង​១-​ស្ថិតនៅ​ឃ្លាំង​លេខ​៥ ផ្លូវ​លេខ​១៩២ និង​ទី​តាំងទី​២-​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២០២ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​​ប្រតិបត្តិការ​នេះ មានការ​ចូលរួម​សហកា​រ​ពី​នគរបាល​ខណ្ឌទួលគោក​ផងដែរ ។ តាម​មន្ត្រីនគរបាល​ឱ្យដឹងថា នៅក្នុង​ប្រតិបត្តិការ​នេះ ទីតាំង​ទី​១ ឃ្លាំង​លេខ​៥ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​៩២​គ្រឿង ក្នុងនោះ​មាន​ឯកសារ​ត្រឹមត្រូវ​ចំនួន​តែ​៨​គ្រឿង និង​គ្មាន​ឯកសារ​ចំនួន​៨៤​គ្រឿង ដែល​សង្ស័យ​សុទ្ធតែ​ម៉ូតូ​ចោរ ។​ចំណែក​ទីតាំង​ទី​២ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២០២ ក្បែរ​សាលារៀន​ទឹកល្អក់ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​ជាង​៤០០​គ្រឿង​ពុំមាន​ឯកសារ​ត្រឹមត្រូវ ដែល​សរុប​ទាំង​២​ទីតាំង​ប្រមាណ​ជាង​៥០០​គ្រឿង ។​a cong sy1 a cong sy2 
​