» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4989 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100756 នាក់

បន្ទាប់ពី​បញ្ឈរជើង​លោក​អធិការរង​អ្នក​ប្រដាល់​ត្រូវបញ្ជូនទៅ​តុលាការ​

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖​អធិការ​ង​ខណ្ឌចំការមន លោក​វរសេនីយ៍ទោ ហ៊ុត គង់ ដែល​ប្រើ​អំពើ​ហឹ​ង្សា​លើ​បុរស​ម្នាក់​ក្នុងករណី​ឈ្លោះប្រកែក​គ្នា កាលពី​យប់​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃទី​១៤​សីហា ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣​។a po beat 

​លោក​វរសេនីយ៍ទោ ហ៊ុត គង់ អធិការរង​ខណ្ឌចំការមន​រហស្សនាម​បាសាក់​១៤​ទទួល​ផែន​ការងារ​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ នៃ​អធិការដ្ឋាន​ខណ្ឌចំការមន សង្ស័យ​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​ទៅ​ឃាត់​រថយន្ត​១​គ្រឿង​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត PRIUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV -5390​បើក​លឿន ទៅបុក​ឃឿន​ផ្ទះ​ប្រជាពលរដ្ឋ រហូត​បង្ក​ជា​ជម្លោះ​តឹង​ស​សៃ​ក​ដាក់គ្នា ឈានដល់​ការប្រើ​ហិង្សា​វាយ​បុរស​ម្ចាស់​រថយន្ត​បណ្តាល​ឲ្យ​សន្លប់ កាលពី​វេលា​ម៉ោង ១២:៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣ ស្ថិតនៅ​ផ្លូវ​លេខ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ជនរងគ្រោះដែលមានហ្វេសប៊ុកឈ្មោះគង់សម្បត្តិ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងត្របែក ដើម្បី​សុំ​វិធានការ​ពី​សមត្ថកិច្ច អនុវត្តតាម​នីតិវិធី​ច្បាប់​។​ក្រៅ​លោក​អធិការរង​នគរបាល​ដែល​ស្រា​នាំមុខ​បង្ក​បទល្មើស​ច្បាប់​សមត្ថ​កិច្ច​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​បុរស​ម្នាក់ សង្ស័យ​ជា​ជន​ឆ្លៀតឱកាស​បន្លំ​យក​ទូរ​សព្ទ និង​នាឡិកា​របស់​ជនរងគ្រោះ​ក្នុងករណី​ហឹ​ង្សា​បង្កដោយ​លោក​វរសេនីយ៍ទោ ហ៊ុត គង់ ផងដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន សុខ​សីហា បានឱ្យដឹងថា ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តែ​ក៏​មិនទាន់​ចោទប្រកាន់​ទៅលើ​នរណាម្នាក់​នៅឡើយ ដោយសារ​មិនទាន់មាន​ភស្តុតាង​។

​ប៉ុន្តែ​បើ​យោងតាម​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម ជនសង្ស័យ​ដែល​ឆ្លៀតឱកាស​លួច​យក​ទូរ​សព្ទ និង​នាឡិកា​របស់​ជនរងគ្រោះ​ដែល​ត្រូវ​លោក​អធិការរង​ខណ្ឌចំការមន​ប្រើ​ហិង្សា​នោះ មិនទាន់​ចេញមុខ​យក​ទូរ​សព្ទ​ឱ្យ​ជនរងគ្រោះ​វិញ​នៅឡើយ​ទេ ព្រោះ​ទូរ​សព្ទ​នោះ​ជនសង្ស័យ​បាន​យកទៅលក់​បាត់​ហើយ​ក្នុង​តំលៃ ៣៧៥​ដុល្លារ ទើប​មិន​ហ៊ាន​ចេញមក​ជួប​ជនរងគ្រោះ ដើម្បី​នាំ​ជនរងគ្រោះ​ទៅ​លួស​យក​ទូរ​សព្ទ​នោះ​វិញ​។ លុះដល់​ល្ងាច​ឡើង​ជនសង្ស័យ​ក៏បាន​ឱ្យ​ប្រពន្ធ​ទាក់ទង​ទៅ​ជនរងគ្រោះ​ដើម្បី​ប្រាប់​លេខ​ទូរ​សព្ទ និង​កន្លែង​បញ្ចាំ ហើយ​ជនរងគ្រោះ​ក៏បាន​ទំនាក់ទំនង​ទៅ​កន្លែង​បញ្ចាំ​នោះ​ដោយ​គេ​បាន​យល់ព្រម​លក់​ទូរ​សព្ទ​នោះ​ឱ្យ​ក្នុងតម្លៃ​តំលៃ ៥០០​ដុល្លារ​។

​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្នុង​ច្បាប់​បានចាត់ទុក​ជា​អំពើ​លួច​។ ការ​យកទ្រព្យគេ​នៅពេលដែល​ម្ចាស់ទ្រព្យ​កំពុងមាន​អាសន្ន ជា​ទោស​ធ្ងន់​លើសពី​ទោស​លួច​។​យោង​មាត្រា ៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា អំពើ​លួច​គឺ ជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេងទៀត​របស់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។ ចំពោះ​មាត្រា ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​នេះដែរ ក៏​ចែងថា អំពើ​លួច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦(​ប្រាំមួយ​)​ខែ ទៅ​៣(​បី​)​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១ 000 000(​មួយ​លាន​)​រៀល ទៅ​៦ ០០០ ០០០(​ប្រាំមួយ​លាន​) រៀល​។

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លេ​ី​ផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិតក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នាក់ បណ្តាល​ឲ្យ​ខូចខាត​បន្តិចបន្តួច បន្ទាប់ពី​កើតហេតុ​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ជា​អធិការរង​នគរបាល​ខណ្ឌចំការមន បានមក​ឃាត់​រថយន្ត ហើយ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ រហូតដល់​ប្រើ​អំពើហិង្សា​វាយ​ម្ចាស់​រថយន្ត​ឲ្យ​សន្លប់​នៅ​កន្លែងកើតហេតុ​៕a po beat court a po beat2 
​