» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1135 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120811 នាក់

ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ​អង្គុយ​ស្តាប់​កញ្ញា​សេង​ធា​រី​និង​មេធាវី​ប្រដៅ​!

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១ មីនា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សវនាការ​លើក​ទី​១១ សួរដេញដោល​អ្នកជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ កញ្ញា សេង ធា​រី ពី​ការ​បង្ហោះ​សារ​«​លេខ​៩» គាំទ្រ​ដល់​យុទ្ធនាការ​ម្រាមដៃ​៩ របស់លោក សម រង្ស៊ី ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​ឯ​កប​ក្សស​។ កញ្ញា សេង ធា​រី ថ្លែងថា ការបកស្រាយ​នេះ​មិន​ត្រឹមត្រូវ ខណៈ​សង្គម​ស៊ីវិល​មិន​រំពឹងថា ប្រព័ន្ធតុលាការ​អាច​ផ្ដល់​យុត្តិធម៌​ដល់​គូរ​ភាគី​ក្នុង​សំណុំរឿង​នយោបាយ​បានទេ​។​a seng theary2 

​កញ្ញា សេង ធា​រី ពន្យល់​ប្រាប់​ចៅក្រម និង​តំណាង​អយ្យកា​រថា ការសរសេរ​លេខ​៩​នៅលើ​ហ្វេ​ស​ប៊ុ​ក (Facebook) មិនមែន​បានន័យថា កញ្ញា​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​បដិវត្តន៍​ពណ៌ ដូច​ទស្សនៈ​របស់​មន្ត្រី​តុលា​ការដែល​លើក​យកមក​ចោទប្រកាន់​នេះ​ទេ​។ កញ្ញា បញ្ជាក់ថា ភាសា​ផ្ដួលរំលំ ឬ​ការធ្វើ​ឲ្យ​រំលំ ដែល​ចៅក្រម និង​តំណាង​អយ្យការ បាន​បកស្រាយ​ក្នុងន័យ​ផ្សេង​។ ប៉ុន្តែ​ន័យ​ផ្ដួលរំលំ​របស់​កញ្ញា សេង ធា​រី សំដៅ​ដល់​បែបផែន​នៃ​លទ្ធិប្រជាធិបតេយ្យ​។​
​ក្នុង​សវនាការ​លើក​នេះ មិន​តានតឹង​ដូច​សវនាការ​មុនៗ​ទេ ដោយសារ​មន្ត្រី​តុលា​ការលើក​យកតែ​អង្គហេតុ​លេខ​៩​តែមួយគត់ មក​សួរដេញដោល​កញ្ញា សេង ធា​រី​។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចៅក្រម រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ លោក សេង ហៀ​ង ក៏​មិនសូវ​បាន​សួរដេញដោល​ដែរ គឺ​ចៅក្រម​បាន​ទុក​លទ្ធភាព​ច្រើន ឲ្យ​មេធាវី​របស់​កញ្ញា​សេង ធា​រី ជា​ជនជាប់ចោទ​សួរដេញដោល​កូនក្ដី​ខ្លួន​។​ឯ​កងកម្លាំង​វិញ មិនត្រូវ​បានដាក់​ពង្រាយ​ច្រើន​ទេ​គឺ​មានតែ​នគរបាល​ដែល​ឈរ​យាមល្បាត​មុខ​តុលាការ​ប៉ុណ្ណោះ​។​

​កញ្ញា សេង ធា​រី ឲ្យ​កាសែត​ដឹងថា​គាត់​ពេញចិត្ត​ចំពោះ​ការតាំង​សំណួរ​របស់​មេធាវី ជួង ជូ​ងឺ និង​ភាពស៊ីចង្វាក់​គ្នា​រវាង​កញ្ញា និង​មេធាវី ជូ​ង ជូ​ងី​។ កញ្ញា​បន្តថា ការ​តទល់​ក្ដី​ក្នុង​សវនាការ​លើក​នេះ ហាក់​បានបង្ហាញ​ពី​ការប្រមូលផ្តុំ​កម្លាំង និង​ចំណេះដឹង​គ្នា ដើម្បី​ពន្យល់​ប្រាប់​ទៅ​ចៅក្រម និង​តំណាង​អយ្យកា​រថា សកម្មភាព​បញ្ចេញមតិ​របស់​កញ្ញា និង​សកម្មជន​បក្សប្រឆាំង​ផ្សេងទៀត មិន​មានន័យ​សុទ្ធតែ​អាក្រក់​ដូច​ទស្សនៈ​របស់​អាជ្ញាធ​រ​ដែល​បាន​ចោទប្រកាន់​កន្លងមក​ទេ​។​

​ក្នុង​បន្ទប់​សវនាការ​ក្រៅពី​កញ្ញា សេង ធា​រី ហើយ​នោះ ក៏មាន​ជនជាប់ចោទ​ចំនួន​៣​នាក់ ជា​សកម្មជន​បក្សប្រឆាំង​កំពុង​ជាប់ឃុំ​បណ្ដោះ​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ គឺ លោក ហេង ច័ន្ទ​សុ​ទ្ធី លោក កាក់ កុ​ម្ភា​រ និង​លោក ទុំ ប៊ុនថន​។ ចៅក្រម​មិនបាន​សួរដេញដោល ឬ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៣​នាក់​បាន​បញ្ចេញមតិ​ឡើយ​។ ក្រោយ​ស្ដាប់​ការសួរដេញដោល​គ្នា​រវាង​មេធាវី ជាមួយ​កញ្ញា​សេង ធា​រី ចប់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បន្ត​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​១០ មីនា សប្ដាហ៍​ក្រោយ ដោយ​ចៅក្រម​នឹង​កោះហៅ​នគរបាល​យុត្តិធម៌ ជា​អ្នក​កាន់​សំណុំ​រឿងនេះ​មក​បង្ហាញ​ភស្ដុតាង​។​

​ចប់ពី​សវនាការ កញ្ញា សេង ធា​រី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅខាងមុខ​តុលាការ​ថា កញ្ញា និង​មេធាវី នៅតែ​ទាមទារ​ឲ្យ​តុលាការ​មោ​ឃៈ​ភាព ឬ​បញ្ឈប់​សវនាការ​ដ៏​ចម្រូង​ច​ម្រះ​នេះ ក្រោម​ហេតុផល​ថា ចៅក្រម​បាន​រំលោភបំពាន​លើ​នីតិវិធី​នៃ​សំណុំ​រឿងនេះ​យ៉ាងធ្ងន់ធ្ងរ​។ កញ្ញា ក៏បាន​ប្រាប់​ចៅក្រម​ដែរ​ថា គួរ​កុំ​ឲ្យ​ចំណាយ​ពេលវេលា និង​ធនធាន​របស់​រដ្ឋ​មក​ខ្ជះខ្ជាយ​លើ​សំណុំរឿង​បែប​នយោបាយ ព្រោះ​កញ្ញា​ថា​មានរឿង​អយុត្តិធម៌​ច្រើនណាស់ ដែល​រង់ចាំ​តុលា​ការជួយ​ស៊ើបអង្កេត និង​កាត់ក្ដី​៖ «​ចំពោះ​ខ្ញុំ​! ខ្ញុំ​រីករាយ​នៅក្នុង​ការបើក​ឲ្យ​ខ្ញុំ​មាន​ទីកន្លែង (​បន្ទប់​សវនាការ​) ពន្យល់​អំពី​លទ្ធិប្រជាធិបតេយ្យ អំពី​សេរីភាព អំពី​នីតិរដ្ឋ​។​ប៉ុន្តែ​ខ្ញុំ​បានលើកឡើង​ថា​នេះ ជាការ​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នកទោស​មនសិការ ខ្ជះខ្ជាយ​ធនធាន​រដ្ឋ នៅក្នុង​ការផ្ដល់​ប្រាក់ខែ​ឲ្យ​ចៅក្រម ឲ្យ​ព្រះរាជអាជ្ញា ឲ្យ​អ្នកយាម​នៅក្នុង​ការ​មក​ចោទប្រកាន់​មនុស្ស​ស្លូតត្រង់​ដូច​ពួក​ខ្ញុំ​»​។​

​លោក សេង ហៀ​ង​តំណាង​អយ្យការ បាន​ចោទ​កញ្ញា សេង ធា​រី ពីបទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​គាំទ្រ​ផែនការ​មាតុភូមិនិវត្តន៍​របស់​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១៩​។ សំណុំ​រឿងនេះ មាន​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្សប្រឆាំង​សរុប ១២០​នាក់​។​​តែ​ចៅក្រម​ស៊ើបសួរ លោក កូយ សៅ បាន​បំបែកសំណុំរឿង​ជា​២ ដោយ​កញ្ញា សេង ធា​រី ស្ថិតក្នុង​ចំណោម​ជនជាប់ចោទ ៤២​នាក់​។a seng theary 

​