» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3357 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123033 នាក់

តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​

​ភ្នំពេញ ៖​តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ​នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត ក្នុង​អាយុ​២៩​ឆ្នាំ ។ បុណ្យសព​របស់​តារា​កំប្លែង​ទម្ងន់​ជាង​២០០​គីឡូ​រូបនេះ ត្រូវបាន​ក្រុមគ្រួសារ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សន្សំ​កុស​ល្យ រាជធានី​ភ្នំពេញ ។​ដំណឹង​មរណភាព​របស់​នាយ ធុង នាពេលនេះ ត្រូវបាន​សាច់ញាតិ ជាពិសេស​មិត្ត​ក្នុង​សិល្បៈ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ជាមួយនឹង​ការសម្ដែង​ការ​ក្តុកក្តួល និង​សោកស្ដាយ ដ្បិត​នាយ​ធុង ធ្លាក់ខ្លួន​មិន​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ទទួលមរណភាព​នាពេលនេះ ។​a thoung1 

​ប្អូនស្រី នាយ ធុង បានឱ្យដឹងថា ដំបូង​ឡើយ នាយ ធុង មាន​អាកា​រៈ​ធី​ង​ធោ​ង​ចង់​ដួល​នៅក្នុង​បន្ទប់ទឹក ។ ដោយសារ​នាយ​មិនអាច​ចេញពី​បន្ទប់ទឹក​បានការ​អង្គុយ​នៅ​ទីនោះ យ៉ាងយូរ ទើប​ក្រុមគ្រួសារ​ដឹង​ក៏បាន​ហៅ​គ្នីគ្នា​ដើម្បី​មកជួយ​លើក​នាយ ធុង ឱ្យបាន​ចេញពី​បន្ទប់ទឹក ។ ទម្រាំ​អាចយ​កនាយ​ចេញពី​បន្ទប់​ទឹកបាន​នោះ​គឺ​ត្រូវ​ប្រើពេល​ប្រមាណ​ជិត​១០​ម៉ោង ។ ក្រោយពី​យក​នាយ ធុង ចេញ​បាន​ហើយ​នោះ​ក្រុមគ្រួសារ​ក៏បាន​នាំ​នាយ ធុង មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ស្ថានភាព​នាយ​ហាក់​មាន​អាកា​រះ​ហត់​ខ្លាំង ព្រោះ​សួត​ធ្វើទុក្ខ ។​

​ក្រោយ​ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ស្ថានភាព​របស់​នាយ​បាន​វិល​មក​ល្អ​បន្តិច តែ​ត្រូវ​បន្ត​តាមដាន​ពី​ក្រុមគ្រូពេទ្យ​ដដែល ។ យ៉ាងណា ស្ថានភាព​ជំងឺ​របស់ នាយ ធុង មិនអាច​វិលត្រឡប់​មករក​ភាពល្អប្រសើរ​ដូចដើម​ឡើយ ដោយ​លោក​បានទទួល​មរណភាព​នាពេលនេះ ។​​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​រូបរាង​ធាត់​ខុសពី​ធម្មតា​នាពេលនេះ នាយ ធុង បាន​គូសបញ្ជាក់ថា «​នាយ​បានចាប់ផ្តើម​ធាត់​ចាប់ពី​នាយ​មាន​អាយុ​១៣​ឆ្នាំ​មកម្ល៉េះ ពោលគឺ​មិនមែន​ធាត់​តាំងពី​កំណើត​នោះឡើយ​»​។​​ទោះជា​យ៉ាងណា នាយ​ធុងបាន​ព្យាយាម​លើកទឹកចិត្ត​ខ្លួនឯង​ជា​រៀង​រហូតមក ហើយ នាយ​ក៏មាន​មោទកភាព​ផងដែរ ដោយសារ ទោះបី​ជាមាន​មាឌ​ខុសគេ ប៉ុន្តែ​នាយ​ត្រូវបាន​សង្គម​ទទួលស្គាល់ និង​មាន​បងប្អូន​ទស្សនិកជន​ជាច្រើន​គាំទ្រ​រូបរាង និង​ការសម្តែង​របស់​នាយ​នាពេល​កន្លងមក​៕a thoung 

​