» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3406 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123082 នាក់

កញ្ញា​ខេមរៈ​ស្រី​ពៅ​ចូល​មរណៈភាព​ទាំង​វ័យក្មេង​នៅពេទ្យស្រុក​ឥណ្ឌា​!

 

​ឥណ្ឌា​៖​តារាចម្រៀង​ស្រី​កញ្ញា​ខេមរៈ ស្រី​ពៅ​ដែលជា ប្អូនស្រី​បង្កើត​របស់​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បានទទួល​មរណភាព​ហើយ នៅ​ថ្ងៃរសៀល​ថ្ងៃទី​២៥​ម​រា​ឆ្នាំ​២០១៩​នេះ នៅ​ប្រទេស​ឥណ្ឌា​កន្លែង​ដែល​នាង​សម្រាក​ព្យាបាល​សុខភាព ។​a khemrak 

​លោក​ហេង ឡុង ស្វាមី អ្នកនាង ច​ន ច​ន្ទ័​លក្ខណា​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ បា​នស​សេរ​សារ បង្ហោះ​នៅលើ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​កថា ៖ សូម​ចូលរួម​រំលែក​ទុក្ខ​តារាចម្រៀង​ខេ​មរ​: ស្រី​ពៅ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​តារាចម្រៀង​ខេមរៈ សេរី​មន្ត បាន​លាចាក​លោក​នេះហើយ នៅ​ថ្ងៃរសៀល​នេះ​វេលា​ម៉ោង​១​នៅ​ប្រទេស​ឥណ្ឌា សូម​បងប្អូន​ទាំងអស់គ្នា​ជួយ​ចែករំលែក​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ផង​។​

​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​សរសេរ​ប្រយោគ​ខ្លី ប៉ុន្តែ​បង្កប់​ដោយ​អត្ថន័យ​ក្ដុកក្ដួល​យ៉ាង​ជ្រាលជ្រៅ ចេញពី​ក្រអៅបេះដូង​ថា «​អូន​ស្រី​ដ៏​កំសត់រ​បស់បង ប្អូន​បាន​ទៅដល់​សុគតិភព​ហើយ​! ទទួលមរណភាព​ម៉ោង​១​រសៀល នៅ​ប្រទេស​ឥណ្ឌា​។ តាំងពី​ឈឺ​រហូត​ទទួលមរណភាព មាន​រយ​:​ពេល​៤​ឆ្នាំ​ហើយ​..»!
​ឯ​លោក ខេមរៈ ភា​រុណ ជា​បងប្រុស​បង្កើត​ម្នាក់​ទៀត​របស់​នាង ក៏បាន​ប្រកាស​ដំណឹង​ដ៏​សោកសៅ​នេះ​ផងដែរ​ថា «​ស្រណោះ​ប្អូន​ពៅ​បង​សែន​ល្អ​ណាស់ ក្នុង​លោក​នេះ​» និង​ពាក្យ​ថា «​ប្អូនស្រី​ពៅ​លា​យើងទាំងអស់គ្នា​ហើយ​»​។​

​គួររំលឹកថា ចាប់តាំងពី​ដើមឆ្នាំ​២០១៦​តារាចម្រៀង​ខេមរៈ ស្រី​ពៅ បាត់​មុខ​ពី​ឆាក​សិល្បៈ​ក្រោយមក​ក៏ លេច​ឮថា ដោយសារ​ជំងឺ​សើ​ស្បែ​កក​ម្រឹត​ធ្ងន់ ។​តែ​លោក​សិរីមន្ត​ជា​បង​ប្រាប់ថា នាង​គ្រាន់តែ​ឈឺក្រពះ និង​បំពង់ក​ប៉ុណ្ណោះ ហើយ​ថា​នាង​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ ។

ប៉ុន្តែ​ថ្មីៗ​នេះ មាន​ព័ត៌មាន​ធ្លាយ​ចេញ​ថា​ស្រី​ពៅ បានមក​ស្រុក​ខ្មែរ​យូរហើយ​ពេលនេះ​នាង​រស់​នៅផ្ទះ​របស់លោក​សិរីមន្ត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ។​ឥឡូវ​ព​តិ​មាន​ឲ្យ​ដឹងថា​នាង​បាន​ចូល​មរណៈភាព​ឯ​ប្រទេស​ឥណ្ឌា​ទៅវិញ​ដែល​មានព​តិ​មាន​ខ្លះ​និយាយថា​នាង​មាន​បញ្ញា​ក្រលៀន​ទៅ​ព្យាបាល​នៅ​ទីនោះ​២​ខែ​មកហើយ​។ សូម​ចូលរួម​មរណៈទុក្ខ​គ្រួសារ​សព​ផង​។​g khemrak sreypov 

​