» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 946 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095861 នាក់

នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

 


​ឥណ្ឌា​៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន្ទ្រ មូ​ឌី (Narendra Modi) និង​មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មកពី​គណបក្ស​ខុន​ក្រេស (Congress Party) លោក រ៉ា​ហ៊ុល ហ្គា​ន់​ឌី (Rahul Gandhi) និង​លោកស្រី ព្រី​យ៉ាន់​កា ហ្គា​ន់​ឌី (Priyanka Gandhi) បានបញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត កាលពី​ថ្ងៃ​ពុធ ដើម្បី​ត្រៀម​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ។a india election 

​ប្រទេស​ឥណ្ឌា​ដែលមាន​ប្រជាជន​ជិត​មួយ​ពាន់​លាន​នាក់​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា ចំនួន ៥៤៣ រូប​គ្រោង​នឹង​ចាប់ផ្តើម​ព្រឹត្តិការណ៍​បោះឆ្នោតជាតិ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមេសា រហូតដល់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ ២០២៤ ។​បើ​តាមរយៈ​ការស្ទង់មតិ​បង្ហាញឱ្យឃើញ​អំពី​ជ័យជម្នះ​យ៉ាង​ងាយស្រួល​សម្រាប់​គណបក្ស Bharatiya Janata ហៅ​កាត់​ថា BJP របស់​នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី (Narendra Modi) នៅពេល​លទ្ធផល​ប្រកាស​នៅ​ថ្ងៃទី ៤ ខែមិថុនា ។

​ទោះជា​បែបណា​ក្តី អ្នកស្រុក​ជាច្រើន​និយាយថា ពួកគេ​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​របស់​នាយករ​ដ្ឋ​មន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី (Narendra Modi) ក្នុងការ​បញ្ចប់​នូវ​អ្វីដែល​អ្នក​រិះគន់​លើកឡើងថា​ជា​ភាពអនាធិបតេយ្យ និង​សង្គ្រាមស៊ីវិល ។​គួរ​រំ​ឮ​កថា ការបោះឆ្នោតជាតិ​នៅ​ប្រទេស​ឥណ្ឌា​ក្នុងឆ្នាំនេះ នឹង​ក្លាយជា​ការបោះឆ្នោតជាតិ​ដ៏​យូរ​បំផុត​ទី​ពីរ​របស់​ឥណ្ឌា បន្ទាប់ពី​ព្រឹត្តិការណ៍​លើកទីមួយ​មាន​ដំណើរការ​រយៈពេល ៤ ខែ ចាប់ពី​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៥១ ដល់​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៥២ ក្រោយ​ទទួលឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧ ពី​អាណានិគម​អង់គ្លេស ៕​ប្រភព​៖ Reuters Connecta india eletion1 

​