» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 947 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095862 នាក់

ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ!

 

 

ភ្នំពេញ៖ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។a hun secretary2 

ពិធីនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាំងគ្រីឡា ភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីចូលរួមសាទរនៃការដាក់ប្រកាសជាផ្លូវការនៃបណ្តាញនេះ។

 

ឯកឧត្តមហ៊ុនម៉ានីសសេរក្នុងហ្វេសប៊ុករបស់លោកថា«បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហការ និងសម្របសម្រួលអន្តរក្រសួង ស្ថាប័ន បង្កើនភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពនៃប្រព័ន្ធរដ្ឋបាលកណ្តាល តាមរយៈការកំណត់មុខងារគាំទ្រស្តង់ដារតែមួយ។ ទន្ទឹមនេះ ការប្រើប្រាស់ថ្នាលឌីជីថល «បាយ័ន» សម្រាប់ការបញ្ជូន-ទទួលឯកសាររវាងក្រសួង ស្ថាប័ន នឹងជាការចាប់ផ្តើមដ៏ស្វាហាប់មួយរបស់បណ្តាញអគ្គលេខាធិការ។

ការជួបជុំនាថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា ក្រោមស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីរួមគ្នាកសាងរដ្ឋបាលសាធារណៈកម្ពុជាឱ្យកាន់តែទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ខ្ញុំជឿជាក់ថា បណ្តាញនេះ នឹងក្លាយជាបណ្តាញដែល សកម្ម បុរេសកម្ម បើកចំហ ផ្អែកលើជំនឿទុកចិត្ត និងផ្តោតលើសមិទ្ធកម្ម ព្រមទាំងសង្ឃឹមថា ក្រសួងស្ថាប័ន នឹងបន្តចូលរួមគាំទ្រ ផ្តល់អាទិភាព និងពង្រឹងកិច្ចសហការ និងពិគ្រោះយោបល់ជាប្រចាំ ដើម្បីអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ ឱ្យសម្រេចបានលទ្ធផលជាក់ស្តែង និងឈានទៅការប្រើប្រាស់ប្រព័ន្ធឌីជីថលរួមគ្នាទូទាំងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា។

សូមបញ្ជាក់ថាបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដោយអនុក្រឹត្យចុះថ្ងៃទី១០មិថុនា ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័នក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារ កែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

អនុវត្តចំពោះអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ លើកលែងក្រសួងការពារជាតិ។ បណ្តាញអគ្គលេខាធិការ ដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ។ទោះបីយ៉ាងណាសម្រាប់អ្នករដ្ឋបាលបានមើលឃើញថាការចេញអនុក្រឹតបង្កើតបណ្តាញអគ្គលេខាធិការដ្ឋានដែលត្រូវបានគេមើលឃើញថាវាជាអាជ្ញាធរគ្រប់គ្រងអំណាចថ្មីមួយទៀតបន្ទាប់ពីគណរដ្ឋរដ្ឋមន្ត្រី?!។

សូមបញ្ជាក់ថានៅក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលបន្តវេរនដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែតនេះរដ្ឋមន្ត្រីក្រសួងនានាត្រូវបានកាត់បន្ថយសិទ្ធក្នុងការងារចាត់តាំងប្រធានមន្ទីរនានាដែលជាខ្សែបណ្តោយរបស់ខ្លួននៅតាមរាជធានីខេត្តដែលជាស្ថាបន័ថ្នាក់ក្រោមជាតិ។

ប្រធានមន្ទីរនិងស្នងការមេបញ្ជារយោធានិងអាវុធហត្ថដែលជាមន្ត្រីនៅថ្នាក់ក្រោមជាតិដែលពីមុនត្រូវតែងតាំងដោយប្រកាសរដ្ឋមន្ត្រីក្រសួងសាម៉ីត្រូវបានតម្លើងមកជាការតែងតាំងដោយអនុក្រិត្យចេញដោយនាយករដ្ឋមន្ត្រីវិញដូចតួនាទីប្រធាននាយកដ្ឋាននិងអគ្គនាយករងនៅយតាមក្រសួងដែរ។សម្រាប់នៅក្នុងកងកម្លាំងប្រដាប់អាវុធដូចជានៅក្រសួងមហាផ្ទៃប្រធាននិងអនុប្រធាននាយកដ្ឋានកណ្តាលក៍ត្រូវបានតែងតាំងដោយនាយករដ្ខមន្ត្រីដែរ។

គេនៅចាំបានថាកាលពីជំនាន់សម្តេចតេជោដឹកនាំរាជរដ្ឋាភិបាលចំរុះនៅពេលក្រសួងទេសចរណ៍គ្រប់គ្រងដោយរដ្ឋមន្ត្រីមកពីកូតាគណបក្សហ្វុនស៊ិនប៉ិចសម្តេចតេជោហ៊ុនសែនក៏បានបង្កើតអាជ្ញាធរទេសចរណ៍គ្រប់គ្រងដោយសម្តេចវិបុលបញ្ញាសុខអានផងដែរ។ការបង្កើតអាជ្ញាធរទេសចរណ៍វាប្រៀបបាននិងការចូលស្មៅក្រោមជើងលោកវ៉េងសេរីវុធដែលជារដ្ឋមន្ត្រីមកពីកូតាហ្វ៊ុនស៊ិនប៉ិចនៅពេលនោះ។សម្រាប់អ្នករដ្ឋបាលល្បែងប្រមូលផ្តុំចឹងគេហៅថានយោបាយរដ្ឋបាល.។ក្រោយមកក៏បានរំសាយចោលពេលលោកថោងខុនឡើងកាន់ជារដ្ឋមន្ត្រីហើយសម្តេចសុខអានបានចូលមរណៈភាព។

សម្រាប់អនុក្រិត្យស្តីពីការបង្កើតបណ្តាញអគ្គលេខាធិការដ្ឋាននៃក្រសួងស្ថាបន័នៃអង្គការនីតិប្រតិបត្តិហៅកាត់ថាបណ្តាញអគ្គលេខាធិការដ្ឋាននេះគឺគ្រប់គ្រងដោយរដ្ឋមន្ត្រីមុខងារសាធារណៈគឺឯកឧត្តមហ៊ុនម៉ានីដែលដើតួនាទៅជាមេចាត់តាំងមន្ត្រីទូទាំងប្រទេសក្រោមរូបភាពកំណែទម្រង់ស្ថាបន័។a hun  secretary a hun secretary1 a hun secretary3 a hun degree1 a hun degree2 a hun degree3