» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 778 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095693 នាក់

កម្ពុជាប្រកាសថានឹងមិនចាប់បញ្ជូនឧកញ៉ា លី យ៉ុងផាត់ តាមដីកាចាប់ខ្លួនរបស់ភាគីថៃនោះទេ!

 

ភ្នំពេញ៖អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច លោក ជា ធីរិទ្ធ ប្រកាសនៅថ្ងៃទី១០ វិច្ឆិកា នេះ ថា ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា នឹងមិនត្រូវបានចាប់ខ្លួនបញ្ជូនទៅឱ្យអាជ្ញាធរថៃ តាមដីកាចាប់ខ្លួនរបស់តុលាការថៃនោះទេ ដោយលោកចាត់ទុកដីកាចាប់ខ្លួននេះ គ្រាន់តែជាការស្រមើស្រមៃបែបល្បែងនយោបាយ ក្នុងគោលដៅ ដើម្បីបន្តុះបង្អាប់ ឬបង្ខូចកិត្តិយសកម្ពុជា ខណៈលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា មានអភ័យឯកសិទ្ធិ និងជាពលរដ្ឋខ្មែរ ដែលត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញកម្ពុជា។a chea thy rith 

លោក ជា ធីរិទ្ធ ប្រាប់អ្នកាសែត នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ថា៖«អ៊ីចឹង ដីកាតុលាការនោះវាជាការស្រមើស្រមៃ ជាល្បែងនយោបាយ ក្នុងគោលដៅដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជារបស់យើង។ ដូច្នេះគ្មានអ្វីដែលយើងត្រូវជ្រួលជ្រើម ឬក៏ចាប់អារម្មណ៍ចំពោះដីកាទាំងអស់នេះដែលជាល្បែងមិនសមហេតុផលនោះទេ»។

សូមបញ្ជាក់ថាឧកញ៉ាលីយុងផាត់ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មហើយថៃប្រកាសដកសញ្ជាតិថៃនិងដកហូតទ្រព្យសម្បត្តិនិងចេញដីការចាប់ខ្លួនដោយសារពាកពន្ធ័សកម្មភាពឆបោកតាមអនឡាញគឺជាប្រធានសមាគមឧកញ៉ានិងជាសមាជិកព្រឹទ្ថសភាព្រះរាជាណាចក្រកម្ពុជា។ឧកញ៉ាលីយុងផាត់ដែលជាសេដ្ឋីមានលុយវាល់លានគឺជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជននិងជាប្រធាហិរញ្ញវត្ថុគណបក្សប្រជាជន។a phta