» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 924 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095839 នាក់

ចាប់ឆ្នោត​យក​លេខ​រៀង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លេខ​១​គណបក្ស​ប្រជាជន​លេខ​រឿង​ទី​២០


​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានធ្វើ​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​ដោយ​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ នៅ​សាលប្រជុំ​អគារ S នៃ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ​ទាំង​២០ និង​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ការចុះបញ្ជី​គណបក្សនយោបាយ​ដោយ​គជប

a_nec_p3

សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​ជា​លទ្ធផល​បង្ហាញថា​៖
– គណបក្ស​ខ្មែរ​រួបរួម​ជាតិ លេខ​រៀង​ទី​១​មាន​លោក​ញឹក​ប៊ុនឆៃ​ជា​ប្រធាន​។– គណបក្ស​មាតុភូមិ​យើង លេខ​រៀង​ទី​២។– គណបក្ស​ពន្លឺ​ថ្មី លេខ​រៀង​ទី​៣

a_nec_p2

– គណបក្ស​សញ្ជាតិ​កម្ពុជា លេខ​រៀង​ទី​៤។– គណបក្ស​ខ្មែរ​ក្រោក លេខ​រៀង​ទី​៥។– គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៦​មាន​លោក​ម៉ម​សុ​ណង់​ដូ​ជា​ប្រធាន​។​
– គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លេខ​រៀង​ទី​៧​មាន​លោក​យ៉េ​ង​វីរៈ​ជា​ប្រធាន​។​

a_nec_p1

– គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៨។– គណបក្ស​រស្មី​ខេមរា លេខ​រៀង​ទី​៩។– គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លេខ​រៀង​ទី​១០​មាន​លោក​ខឹម​វាសនា​ជា​ប្រធាន​។​
– គណបក្ស​ខ្មែរ​សាធារណរដ្ឋ លេខ​រៀង​ទី​១១​មាន​លោក​លន់​រឺ​ទ្ធ​(​កូន​សេនាប្រមុខ​លន់នល់​)​ជា​ប្រធាន​។​– គណបក្ស​ខ្មែរ​ឈប់​ក្រ លេខ​រៀង​ទី​១២​មាន​លោក​ក្រវ៉ា​ញ​ដា​រ៉​ន​ជា​ប្រធាន​

– គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​រៀង​ទី​១៣​មាន​សម្តេចក្រុមព្រះ​នរោត្តម​រណ​រឹទ្ធ​ជា​ប្រធាន​។​។– គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លេខ​រៀង​ទី​១៤​មាន​លោក​ហួន​រាជ​ចំរើន​ជា​ប្រធាន​(​អតីត​អ្នកកាសែត​)
– គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​១៥​មាន​លោក​ពេជ្រ​ស្រស់​ជា​ប្រធាន​។​។– គណបក្ស​ធម្មាធិបតេយ្យ លេខ​រៀង​ទី​១៦

a_nec_p4

– គណបក្ស​ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី​១៧​មាន​លោក​គង់​មុន្នី​ជា​ប្រធាន​(​កូនប្រុស​លោក​គង់​គាំ​)។– គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា លេខ​រៀង​ទី​១៨
– គណបក្ស​ខ្មែរ​តែមួយ លេខ​រៀង​ទី​១៩។– គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០៕

a_nec_p5
​