» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3057 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084583 នាក់

ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​កំពង់ឆ្នាំង​បើក​ការដ្ឋាន​សង់​ផ្លូវ​១១​គីឡូម៉ែត្រ​

​ខេត្តកំពង់ឆ្នាំង​៖​ឯកឧត្តម ស៊ុន សុវណ្ណ​រឹទ្ធ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​រួមជាមួយ​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត បាន​អមដំណើរ​ឯកឧត្ដម​ប​ណ្ឌិ​ត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ (DBST) ១​ខ្សែ ប្រវែង ១១​គីឡូម៉ែត្រ ០៨៥​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ទៅដល់​ភូមិ​ស្រែ​សារ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោម​ជំនួយ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ នៃ​គម្រោង​ពង្រឹងសមត្ថភាព​ផលិតភាព​ជនបទ ហៅ​កាត់​ថា (NRRPCP) ដែល​គាំទ្រ​ដោយ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​ប្រព្រឹត្តទៅ​នៅ​បរិវេណ​វត្ត​គោក​រំដួល ភូមិ​សុ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ​។​a ouk ky 

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ដ្រី​បាន​ថ្លែងថា នៅលើ​កំណាត់​ផ្លូវ​នេះ​ស្ថាបនា​លូ​ប្រអប់ ៣​កន្លែង លូ​មូល​កាត់​ទទឹងផ្លូវ ២៧​កន្លែង លូ​មូល​កាត់​ផ្លូវបំបែក ២៧​កន្លែង បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ ៧៨​កន្លែង មាន​គំនូស​តាម​អ័ក្ស​ផ្លូវ គំនូស​ឆ្លងកាត់ ១​កន្លែង នឹង​ស្ថាបនា​រយៈពេល ១២​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​នេះ រហូតដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន HENG SAMBAT Co.LTD , Import Export Transportation and Construction ក្នុង​ទឹកប្រាក់​ចំនួន ១ ៥៥១ ០៦៣,២៨​ដុល្លារ​អាមេរិក​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​ថ្លែង​ទៀតថា នេះ​ជា​គម្រោង​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ ផ្ដល់ឱកាស​ឲ្យ​មាន​លក្ខណៈពិសេស​ខុសប្លែក​ពី​គម្រោង​ផ្សេងៗ​ទៀត ដែលមាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ចាប់ផ្ដើម​អនុវត្ត​បន្ទាន់ ដើម្បី​បន្ត​រក្សា​និរន្ដរភាព​សេដ្ឋកិច្ច​ជនបទ ស្ដារ​ជីវភាព​របស់​ប្រជាជន​នៅ​ជនបទ​ឲ្យ​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​បាន​នឹង​កំពុង​ងើប​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​​គួរ​រំលឹក​ផងដែរ​ថា​ខេត្តកំពង់ឆ្នាំង​ក្នុងអំឡុង​ខែសីហា​ឆ្នាំ 2022 នេះ​មានការ​សម្ភព​បើក​ការដ្ឋាន​ផ្លូវ​ចំនួន​ផ្សា​រហើយ​ឬ​ពីរ​ខ្សែ​ហើយ​គឺ​មួយ​ខ្សែ​បាន​សម្ពោធ​បើក​នៅ​ថ្ងៃទី 17 ខែសីហា​ឆ្នាំ 2022​កាត់​ពី​ភូមិ​ក្បាល​ខ្នល់​សែ​ប​ទៅ​ទល់នឹង​ភូមិ​កំពង់​ប្រសាទ​ដែលមាន​ប្រវែង 6 គីឡូម៉ែត្រ 744 មែន ហើយ​នៅ​ថ្ងៃទី 25 ខែសីហា​ឆ្នាំ 2022 នេះ​គឺ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​មួយ​ខ្សែ​ទៀត​ដែលមាន​ប្រវែង 11​គីឡូ 085​ម៉ែត្រ​ចេញពី​ភូមិ​ទឹក​ចេញ​ឃុំ​ជើង​គ្រាវ​ស្រុក​រលាប្អៀរ ទៅ​ទល់នឹង​ភូមិ​ស្រែ​សារ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​a ouk ky1 a ouk ky2 a ouk ky3 a ouk ky4 a ouk ky6 

​