» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11864 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118146 នាក់

អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួម​ឧបត្ថម្ភ​ថវិកា​២០​លាន​រៀល ដល់​សាលា​មធ្យម​វិចិត្រសិល្ប​:​និង​ប្រកាស​ឈរ​ជា​ប្រធាន​សមាគម​សិល្បៈ​

​ភ្នំពេញ ៖​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ថ្លែង​ជា​សាធារណៈ​លើកដំបូង​ថា ប្រសិនបើ​លោកស្រី​ជាប់​ជា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ សម្រាប់​អាណត្តិ​ថ្មី​នេះ លោកជំទាវ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បន្ត​ដឹកនាំ​វិស័យ​សិល្បៈ​ឲ្យ​រីកចម្រើន​ខ្លាំងក្លា ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល ដើម្បី​លើ​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ឲ្យ​ប្រសើរឡើង ហើយ​អាច​ជ្រៀត​ខ្លួន​ចូលទៅក្នុង​ឆាក​អន្តរជាតិ​ទៀតផង​។​a mao chomnan 

​ការប្រកាស​ឃោសនា​ជា​សាធារណៈ ពី​សំណាក់​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយា​របស់​អ្នកឧកញ៉ា គិត ម៉េង​ម្ចាស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅពេលនេះ គឺធ្វើឡើង​ក្នុងឱកាស​ដែល​លោកជំទាវ​បាន​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី របស់​សាលា​មធ្យម​សិល្បៈ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​រយៈពេល​ពីថ្ងៃ គឺ​ថ្ងៃទី​០១ និង​ដ្ងៃ​ទី​០២​ខែមេសា ឆ្នាំ​២០២៤​នេះ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​និង​បន្ទាប់ពី​អ្នកឧកញ៉ា​បានទទួល​ការគាំទ្រ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​និង​ការជួបប្រជុំ​ជាមួយ​ប្រធាន​សមាគម​ចាស់​គឺ​អ្នកស្រី​ច​ន​ច​ន្ទ័​លក្ខិណា​នៅ​គេហដ្ឋាន​។​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយា​របស់​អ្នកឧកញ៉ា គិត ម៉េង ទទួលបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ​បេក្ខភាព លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បៈ​បន្ទាប់ពី​បោះចោល​បេក្ខភាព​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ដែលមាន​រឿងអាស្រូវ​មិន​ព្រម​ប្រគល់​ផ្ទះ​ឲ្យ​អតិ​ត​ជន​ដែល​បាន​បង់លុយ​គ្រប់​ចំនួន​ហើយ​។​


​លោកជំទាវ​អ្នកឧកញ៉ា​បាន​បកស្រាយ​ពី​មូល​ហេតុថា នៅពេលនេះ​អាចនិយាយបាន​ថា ដល់ពេល​វេលា​សមរម្យ​មួយ​សម្រាប់ យក​ពេលវេលា​មួ​យមក​ចូលរួម​ជួយ​ពង្រឹង​លើ​ការងារ​សិល្បៈ​របស់​កម្ពុជា​ហើយ ។ «​ខ្ញុំ​គិតថា មាន​កិច្ចការងារ​ច្រើន​នៅក្នុង​សង្គម ដែល​មិនមែន​មានតែ​ខ្ញុំ ដែល​ត្រូវ​ចូលខ្លួន​ជួយ​នោះទេ ប្រសិនបើ​ខ្ញុំ​ជាប់ ប៉ុន្តែ​បើ​អត់​មានការ​គាំទ្រ​ពី​បងប្អូន​សិល្បករ​តាំងពី​ជំនាន់​មុន និង​សម័យ​ឥឡូវនេះ​ទេ អត់​ជួយ​សហការគ្នា អ៉ី​ចឹ​ង​ការងារ​ហ្នឹង​ក៏​ដំណើរការ​ទៅ​អត់​ល្អ​ដែរ​។ អ៉ឹ​ចឹ​ង​សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ជាប់​បេ​ក្ខា​ភាពជា​ប្រធាន​សមាគម​នោះ ខ្ញុំ​នឹង​ខិ​តំ​ប្ដេជ្ញាចិត្ត​នឹងចូលរួម​គ្រប់​វិស័យ​ទាំងអស់ ឲ្យ​តែ​ខ្ញុំ​អាចធ្វើ​ទៅរួច អ្វីដែល​ខ្ញុំ​មាន ដើម្បី​ជួយ​ជម្រុញ​យ៉ាងណា​ឲ្យ​វិស័យ​សិល្បៈ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​បាន​ប្រសើរ ហើយ​ជ្រៀត​ខ្លួន​ចូលទៅក្នុង​អន្តរជាតិ​ទៀតផង​.!»​។​​លោកជំទាវ​អ្នកឧកញ៉ា បាន​បន្ថែមទៀតថា ទោះបីជា​យ៉ាងណា ហូត​មកដល់ពេលនេះ​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន​សមាគម មិនមែន​មានតែ​លោកជំទាវ​ម្នាក់​នោះទេ ពោល​គឺមាន​ច្រើន​នាក់​ហើយ​ចិត្តគំនិត​ខុសគ្នា​។

សូមបញ្ជាក់ថា​សាលា​មធ្យម​វិចិត្រសិល្ប​: បានរៀបចំ​ពិធី​សង្ក្រាន្ត នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​មាន​រយៈពេល​ពីរ​ថ្ងៃទី ១-២ ខែមេសា​ឆ្នាំ​២០២៤​នេះ​។​គោលបំណង​សំខាន់ នៃ​ការរៀបចំ​ពិធី​សង្ក្រាន្ត​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដើម្បី​ជា​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ បាន​ស្គាល់​ពីសា​លា​មធ្យម​វិចិត្រសិល្បៈ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​យុវ ជន​មកលេង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​សាលា​មធ្យម​វិចិត្រសិល្ប​: ឲ្យ​បាន​គ្រប់គ្នា​និង​មក​គាំទ្រ​ការសម្តែង​សិល្ប​គ្រប់​ទម្រង់ និង​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ នៅទីនេះ​។ សាលា​មធ្យម​វិចិត្រសិល្ប​: គឺជា​ថ្នាល​បណ្តុះ​វប្បធម៌ ប្រពៃណី ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​បានដឹង​និង​ស្គាល់​វប្ប ធម៌​ប្រពៃណី​ខ្មែរ​។​

​លោក ហេង កំសាន្ត នាយក​សាលា​មធ្យម​វិចិត្រសិល្ប​: បាន​មាន ប្រសាសន៍ ឲ្យ​ដឹងថា​៖​ដោយមាន​ការ​អនុ ញ្ញាត​ពី​លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ សិល្ប និង​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល បង្ករ​លទ្ធភាព​ដល់​អ​ង្គ​ភាព ស្ថាប័ន ទើប​សាលា​មធ្យម​វិចិត្រសិល្បៈ បានរៀបចំ​ពី​ធី​ស​ង្ក្រា​ន​បុណ្យ​ចូល ឆ្នាំ​ប្រពៃណី​ខ្មែរ រយៈពេល​២ ថ្ងៃ នៅ​ទីតាំង​សាលា ។​​នាឱកាស​នោះដែរ លោកជំទាវ ម៉ៅ ចំណាន បាន​ឧបត្ថម្ភ ថវិកា​ចំនួន ២០​លាន​រៀល​ដល់​សាល​មធ្យម​វិចិត្រសិល្ប​:​។​a mao chomnan1 a mao chomnan2 

​