» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 385 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095300 នាក់

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​សម្លាប់​ប៉ា​ខ្ញុំ​!

​ភ្នំពេញ​៖​ខាងលើនេះ​ជា​ចំណងជើង​ដ៏​ចុកចាប់​របស់​គណនី​យ៍​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​sreypich thou​ដែល​បា​នស​សេរ​ថា​៖​តើ​មាន​បងប្អូន​ខ្មែរ​ប៉ុន្មាន​នាក់​ទៀត​ដែល​ត្រូវ​ជួប​រឿង​បែបនេះ​?​កាលពី​ម៉ោង ២​ទាបភ្លឺ​ថ្ងៃទី ២៦ ខែមករា ប៉ា​ខ្ញុំ​មាន​អាកា​រៈ​សន្លប់​បាត់បង់​ស្មារតី ខ្ញុំ​នឹង​ម៉ាក់​បាន​ដឹក​ប៉ា​មក មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុស្សី​) មន្ទីរពេទ្យ​មិនមាន​ក្រុមការងារ​គ្រាប់​គ្រាន់​សម្រាប់​លើក​ប៉ា​ខ្ញុំ​ទេ ដោយ​ទុក​ប៉ា​ខ្ញុំ​ចោល​តម្រូវ​ខ្ញុំ​បង់ប្រាក់​មុន​ដោយ​ចំណាយពេល​ជាង​40​នាទី បន្ទាប់ពី​ខ្ញុំ​ចំណាយពេល​បង់ប្រាក់​ហេ​ី​យ​ពួក​ខ្ញុំ និង​ប៉ា​ខ្ញុំ​ត្រូវ​ចាំ​គេ​call​ដាស់​ពេទ្យ​ស្កែ​ន នឹង​តម្រូវអោយ​បង់ប្រាក់​មុន​ស្កែ​ន​ម្តងទៀត​។ បន្ទាប់​មកពី​ថត គេ​អូស​ប៉ា​ទៅ​ថត​ស្កែ​ន​១​កន្លែង​ទៀត​ដោយ​ក្រុម​តែ​១​នាក់​គត់ រឿង​ដដែល​កើតឡើង​នៅពេល​ដល់​បន្ទប់​ស្កែ​ន​គេ​ត្រូវ​ចំណាយពេល​call​ដាស់​ពេទ្យ​ម្តងទៀត​។a soviet1

​មិនមាន​ការ​បឋម​ត្រឹមត្រូវ​ចំពោះ​ប៉ា​ខ្ញុំ​ឡើយ គាត់​ត្រូវ​សន្លប់​ពី​ម៉ោង​២​រហូតដល់​ម៉ោង​៤:៣០ ដោយ​លទ្ធផល​បង្ហាញថា​ប៉ា​ខ្ញុំ​ត្រូវ​ដាច់​សរសៃរ​ក្នុង​ខួរក្បាល ខាង​ពេទ្យ​ក៏​ប្រាប់​ខ្ញុំ​នឹង​ម៉ា​ក់ថា ប៉ា​ខ្ញុំ​មិនអាច​សង្គ្រោះបាន​ទៀត​ទេ​។​រឿង​ដែល​ហួសចិត្ត​ជា​នេះ​ទៅទៀត នៅពេលដែល​ខ្ញុំ​ពេទ្យ​យក​ប៉ា​ចេញទៅ​ព្យាបាល​បន្ត នៅ​វៀតណាម​ខាង​ឡាន​សាមុយ​ពេទ្យ​រ៉ុ​ស្សី​បាន​ស្កាក់​ឡាន​សាមុយ​ដែល​មក​យក​ប៉ា​ខ្ញុំ ដោយ​មិន​អោយចូល ដោយ​និយាយថា​មន្ទីរពេទ្យ មិន​អនុញ្ញាតអោយ​ឡាន​ខាងក្រៅ​ដឹក​អ្នកជំងឺ​ចេញ​ទេ ទាំង​ដែល​ខ្ញុំ​ផ្តិតមេដៃ សុំ​អនុញ្ញាត​យក​ប៉ា​ចេញ​ព្យាបាល​ទៅជា​មួយ​ហេ​ី​យ​ក៏ដោយ​។ មិនមែន​ខ្ញុំ​មិន​ចង់យក​ឡាន​សាមុយ​ខាង​ពេទ្យ​រ៉ុ​ស្សី​ទេ តែ​តម្លៃ​ខាង​គាត់​គឺ​គុណ​នឹង​២​ធៀប​នឹង​ឡាន​សាមុយ​ពេទ្យ​ខាងក្រៅ លេ​ី​ស​ពី​នោះ​ទៅទៀត​គាត់​បាន​និយាយ​មកកាន់​ពួក​ខ្ញុំ​ថា “​នរណា​អនុញ្ញាតអោយ​បង​ចេញ​? ពេទ្យ​មួយណា​? ឈ្មោះ​អី​? ចំពោះ​តម្លៃ​អ្នកអែង​មាន​តថ្លៃ​ពួក​ខ្ញុំ​ហេ​ី​យ​រឺ​នៅ​?” ទាំង​ដែល​ប៉ា​ខ្ញុំ​ជិត​អត់​ពេល​ទៅ រហូតដល់​ម៉ោង​៨​ព្រឹក​ទេ​ី​ប​ពួក​ខ្ញុំ​អាច​ដោះស្រាយ​ដឹក​ប៉ា​ចេញ​បាន តែ​គ្រប់យ៉ាង​ហួសពេល​បាត់ទៅ​ហេ​ី​យ​!​ក្នុងនាម​នាង​ខ្ញុំ​ជា​ក្រុមគ្រួសារ​សព​សូម​អំពាវនាវ​អោយ​រដ្ឋាភិបាល​រក​យុ​ត្តិ​ធ​ម៍ ក៏ដូចជា​មាន​វិធានការណ៍​ចំពោះ​ករណីនេះ​ផង ។​ប្រភព​ហ្វេ​ស​ប៊ុ​ក​sreypich thou​។​

សូមបញ្ជាក់ថា​ករណី​យ៍​នេះ​ខាង​មន្ទីរពេទ្យ​ចេញ​ការបំភ្លឺ​ហើយ​តែ​វា​ដូចជា​មិន​ឡូ​ស៊ិ​កសោះ​!​។​ការបំភ្លឺ​នេះ​មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​kham Phoury​បាន​បញ្ចេញមតិ​ថា​៖​ក្រសួងសុខាភិបាល គួរ​ឈរ​ខាង​ពលរដ្ឋ ហេ​ី​យ​ស៊ើប​អង្កេត​អោយបាន​ច្បាស់លាស់​លេ​ី​ករណី​នានា​ដែល​ពលរដ្ឋ​បាន​ស្នេ​ី​សុំ​អោយជួយ​។​ការផ្តល់​នូវ​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ ការកែលម្អ​ស្ថាប័ន​សុខភាព​ខ្មែរ​ឡេ​ី​ង​វិញ អាច​ស្តាប់​សំឡេង​ពេល​រដ្ឋ​ខ្លះ​បាន​។ អ្នក​ជួប​ទេ​ី​ប​យល់​ពី​អារម្មណ៍​ឈឺចាប់ ខ្ញុំ​ខ្លួនឯង​ក៏​ធ្លាប់​ជួប​ដែរ​។

​សម្រាប់​គ្រួសារ​ជនរងគ្រោះ​វិញ​បាន​តប​វិញ​ថា​៖​លិខិត​បកស្រាយ​មួយ​សន្លឹក ដែល​បាន​ការពារ​ខ្លួនឯង គឺជា​ការដុត​កំហឹង​ដល់​គ្រួសារ​ជនរងគ្រោះ​ទៅវិញ​ទេ ការទទួលស្គាល់​ហេតុការណ៍​ពិត ដាក់វិន័យ​ដល់​មន្ត្រី​ខ្លួន​ដែល​ធ្វេ​ី​ខុស ការបកស្រាយ​ដោយ​ទទួលយក​ទាំង​ខុស និង​ត្រូវ ទើប​ជាការ​ជួសជុល​ផ្លូវចិត្ត​ដល់​គ្រួសារ​រងគ្រោះ​ពិតប្រាកដ​។ ក្នុងនាម​ខ្ញុំ​ជា​ក្រុមគ្រួសារ​សព ក៏ដូចជា​ប្រជាជន​ខ្មែរ​ម្នាក់​ក្នុងចំណោម​រាប់ម៉ឺន​នាក់​អ្នក​ដែល​ជួប​រឿងនេះ ពិតជា​មានការ​ឈឺចាប់​ណាស់​។ ស្ថាប័ន​នៅតែ​គាំទ្រ បុគ្គលិក​និង​ក​ត្តិ​យស​ស្ថាប័ន​ខ្លួន​ជាជាង​ទទួលយក​ការពិត មិនឃើញ​ទទួលស្គាល់​ហើយ​យកមក​កែតម្រូវ ព្រោះ​ការ​តែ​ការ​មានះ​នេះ​ហេ​ី​យ ទេ​ី​ប​បងប្អូន​អស់ជំនឿ​ចិត្ត និង​មាន​ជនរងគ្រោះ​ច្រេ​ី​ន​បែបនេះ (​បេ​ី​ទោះបី​មានការ​សង្គ្រោះ​ច្រើន ក៏​ប្រជាជន​ដែល​ត្រូវ​រងគ្រោះ​ក៏​មិនតិច​ដែរ​)​។​

​ចំណុច​គោល​រួម​ដែល​នាង​ខ្ញុំ​បានលើកឡើង​គឺ​ទៅលើ​។:•​គ្មាន​អ្នកប្រចាំការ​គ្រាប់​គ្រាន់ មានការ​យឺតយ៉ាវ​ក្នុងការ​បញ្ជូន​អ្នកជំងឺ​ទៅ​បន្ទប់សង្គ្រោះបន្ទាន់។•​ត្រូវ​រង់ចាំ​ពេទ្យ​ខ​ល​ដាស់​គ្នា (lack of communication)
•​រឿង​បង់លុយ​មុន ហេ​ី​យ​នៅតែ​បាន​ទាន់​យកទៅ​ស្កែ​ន។•​មិនមាន​ការសង្គ្រោះ​បឋម​ត្រឹមត្រូវ​និង​ការយកចិត្តទុកដាក់ ទុក​ទាល់តែ​ប៉ា​រកខ្យល់​។•​រឿង​ឡាន​សាមុយ​ទារលុយ និង​ស្កាក់​មិនអោយ​យកទៅ​ក្រៅ​និង​ប្រេ​ី​ពាក្យ​ពេ​ជ្យ​ខ្វះ​ក្រម​សុជីវៈធម៌ (​រួមទាំង​មានវី​ឌី​អូ​ភស្តុតាង​)។​ឯណា​ការបកស្រាយ​លើ​ចំណុច​ទាំងនេះ​?​តើ​មាន​វិធីសាស្ត្រ​ណា​ដែល​ល្អ​ជាង​ការបកស្រាយ​ជាង​ការបកស្រាយ​បំភ្លឺ​ទេ​? ឬក៏​ត្រូវ​អោយមាន​ករ​ណី​នេះ​បន្ត​កើតមាន​ឡើងលើ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​?​។

​សូមបញ្ជាក់ថា​ករណី​យ៍​មួយ​នេះ​វា​មិនមែនជា​លើកទីមួយ​ទេ​ដែល​មន្ទីរពេទ្យ​រដ្ឋ​ខ្មែរ​យើង​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ពី​អំពី​ការផ្តល់សេវា​។​ស​ង្ឃឺ​ម​ថា​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្មី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​ធ្វើការ​ស៊ើបអង្កេត​និង​កែទម្រង់​ឲ្យ​បានល្អ​ផង​។​ប្រជាពលរដ្ឋ​លោក​មិនមែន​រិះគន់ថា​ចំណាយ​សេវា​សម្រាប់​ពេទ្យ​នោះទេ​តែ​រិះគន់​ទាំង​ឈឺចាប់​ព្រោះថា​ចាយលុយ​ហើយ​ខាង​ពេទ្យ​មិនបាន​ផ្តល់​សេវា​ជូន​គាត់​មកវិញ​បានល្អ​!៕a soviet a soviet2 a soviet3 


​