» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 488 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095403 នាក់

តុលាការខេត្ត​បន្ទាយមានជ័យ​ឃុំខ្លួន​លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប​បណ្តោះអាសន្ន​រឿង​រំលោភ​យក​ដី​ព្រៃលិច​ទឹក​

​បន្ទាយមានជ័យ​៖​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ធ្វើ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ សម្រេច​ឃុំខ្លួន​លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប​បណ្តោះអាសន្ន ក្រោម​បទ​ចោទ កាប់ឆ្ការ​គាស់​រាន ឈូសឆាយ ហ៊ុំព័ទ្ធ​កាន់កាប់​ដីព្រៃ​លិច​ទឹក (​ទន្ទ្រាន​យក​) តាម​មាត្រា ៩៨ នៃ​ច្បាប់​ជលផល ប្រព្រឹត្ត​នៅ​ចំណុច​តំបន់​៣ ស្ថិតក្នុង​ភូមិ​កំពង់​ក្រសាំង និង​ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១​។​a land commune1 

​ករណី​យ៍​នេះ​ក្រោម​បញ្ជារ​ពី​ឯកឧត្តម អ៊ុំ រាត្រី​អភិបាលខេត្ត ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​មនុស្ស ០២​នាក់ ១-​ឈ្មោះ អែម ណុ​យ ភេទ​ប្រុស ៦០​ឆ្នាំ ជា​មេឃុំ​ភ្នំ​លៀប រស់នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រ ។​២-​ឈ្មោះ ឈួ​ម ធូ ភេទ​ប្រុស ៥៧​ឆ្នាំ អ្នក​សារពត៌មាន កាសែត​និស្សិត​ខ្មែរ រស់នៅ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​ថ្ងៃទី​១៧-១២-២០២១ ពាក់ព័ន្ធ​នឹង​ដី នៅ​ចំណុច​តំបន់​៣ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​ក្នុងនោះ​លក់​ដី​ចំណុច​បឹង​ក្ងាន តំបន់​៣ ឃុំ​ភ្នំ​លៀប សរុប​១១០​ហិកតា អោយទៅ​ប្រជាពលរដ្ឋ​០៦​នាក់ កាលពី​អំឡុង​ឆ្នាំ​២០១៨ និង​២០១៩ ដោយ​ពុំ​បានធ្វើ​លិខិតស្នាម សរុប​ទឹកប្រាក់ បី​ម៉ឺន​ប្រាំបួន​ប្រាំពីរ​រយ​ដុល្លារ , មួយ​សែន​មួយ​ម៉ឺន​បាត ។​បន្ទាប់មក​នៅ​ថ្ងៃទី​១៨-១២-២០២១ ឃាត់ខ្លួន​ឈ្មោះ ឈួ​ម ធូ ភេទ​ប្រុស ៥៧​ឆ្នាំ ពាក់ព័ន្ធ​នឹង ករណី​ឈូ​ម​ឆាយ កាប់ឆ្ការ គាស់​រាន និង​កាន់កាប់​ដីព្រៃ​លិច​ទឹក ឆ្នាំ​២០១៨ និង​២០១៩ នៅ​ចំណុច​តំបន់​៣ ចំណុច​អាង លី​សំអាន ទំហំ​១២០​ហិកតា និង​ដី​កូន​គាត់ សរុប​២០០​ហិកតា ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ។​ការចាប់​ឃាត់​និង​ឃុំខ្លួន​នេះ​បាន​កើតឡើង​ក្រោយពី​មាន​ប្រជាពលរដ្ឋ​៥​នាក់​ដាក់ពាក្យ​ប្តឹង​ទា​លុយ​ថ្លៃ​លក់​ដី​ពី​លោក​លោក​អែម​ណុ​យ​វិញ​។a land commmuna a land commune2 a land commune4 a land commune5 a land commune6 a land commune7 

​