» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 803 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095718 នាក់

កាស៊ីណូ ក្បែរ​ច្រកទ្វារព្រំដែន​អន្ដរជាតិ​បន្ទាយ​ចក្រី ជាទី​តាំង​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ បើក​អោយ​ខ្មែរ និង​យួន ចូលមក​លេងល្បែង សមត្ថកិច្ច និង អាជ្ញាធរ​សម្ងំ​ប្រមូល​លាភ​សក្ការ​!


​ខេត្តព្រៃវែង ៖ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹងថា : កាស៊ីណូ​គ្មាន​យីហោ បាំង​ដោយ​ជញ្ជាំង​ខៀវ​០១ កន្លែង ស្ថិតក្នុង​ភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត ព្រៃវែង បាន​បេ​ី​ក​ដំណើរ​ការអោយ​ក្រុម​ញៀន​ល្បែង​សុ​ី​សង​ចូល​លេង​ជល់​មាន់ បៀរ អាប៉ោង យ៉ាងគំហុក តាំងពី​ចុងខែ ធ្នូ ឆ្នាំ​២០២៤ រហូតដល់​បច្ចុប្បន្ននេះ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​វៀតណាម ឆ្លងដែន​ចេញចូល​លេង​សុ​ី​សង​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង​ពពាក់ពពូន ចំណែកឯ​សមត្ថ កិច្ច​មូលដ្ឋាន និង​មេ​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី រក្សា​ភាព​ស្ងៀមស្ងាត់ សម្ងំ​ប្រមូល​លាភ​សក្ការ​:​ចែកគ្នា រស់នៅ​សោយសុខ សប្បាយ យ៉ាង​ត្រជាក់ចិត្ត ។a casino chakreya2

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បាន​បន្ត​ឲ្យ​ដឹងថា : កាស៊ីណូ​ដែល​គ្មាន​ស្លាក​យីហោ កំពុង​បេ​ី​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេងល្បែង​ភ្នាល់​ដាក់​លុយ​សុ​ី​សង​ខុសច្បាប់ ដូចជា ជល់​មាន់ បៀរ អាប៉ោង និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​គគ្រឹកគគ្រេង រៀងរាល់ថ្ងៃ រីឯ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​រក្សា​ភាព​ស្ងៀមស្ងាត់​។ ដែល​បញ្ហា​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​បញ្ហា​អសន្តិសុខ សង្គម​និង​អំពើចោរកម្ម​ចោរលួច ឆក់ ប្លន់ និង អំពេ​ី​ហឹ​ង្សា​ក្នុង​គ្រួសារ ជា​ដើមចម​កើតចេញពី​ល្បែង​សុ​ី​សង​នេះឯង ។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខាងលើ បាន​រាយការណ៍​ប្រាប់​អ្នកកាសែត​អោយជួយ​ផ្សាយ​ព័ត៌មាន​អំពី​ករណី​បន​ល្បែង​សុ​ី​សង​១​កន្លែង​នេះ ដើម្បី​ស្នើ​ដល់​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរ បាល​ខេត្តព្រៃវែង​មេត្តា​ពិនិត្យមើល​ពី​ភាព​អសកម្ម​ការងារ​របស់ លោក ភុ​ន សម្ផស្ស អភិបាលស្រុក​ព្រះស្តេច និង​លោក ជៃ សេង ហ៊ាង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដែល​មិន​យកចិត្តទុកដាក់​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ដែល​បានដាក់​ដាក់ចេញ​កន្លង​មក​សោះ ។

ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស​ឯកឧត្តម​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គ​ស្នង ការដ្ឋាន​នគរបាលជាតិ មេត្តាជួយ​ចាត់វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រៃវែង ចុះ​ពិនិត្យ​ឡេ​ី​ង​វិញ​ជា​ន្ទា​ន់ ចំពោះ​ភាពមិន​ប្រ​ក្រ​ត្រី របស់​បុគ្គល​ដែល​ហ៊ាន​បេ​ី​ក​ល្បែង​ជល់​មាន់​ខ្នាត​ធំ បង្កប់​ក្នុង​កាស៊ីណូ​គ្មាន​ស្លាក​យីហោ ដែលមាន​ជញ្ជាំង​ខៀវ​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ អោយមាន​ប្រសិទ្ធភាព ដេ​ី​ម្បី ប​ង្រឹ​ង សន្តិសុខ សង្គម ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕ ដោយ​: សុផល Tel : 012 953 824 / 016 953 222 /. 088 55 34 100a casino chakreya a casino chakreya1 

​