» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11338 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117620 នាក់

កំពូល​តារា​ម៉ូ​ឌែ​ល​ស្រី​វៀតណាម​គ្រាន់តែ​កាច់រាង​ជិះ​ម៉ូតូ​ដួល​របួស​ហើយ ត្រូវ​កាត់ទោស​ជាប់ពន្ធនាគារ​ទៀត​

​វៀតណាម​៖​ករណី​តារា​ម៉ូ​ដែល និង​សម្ដែង​ដ៏​ល្បីល្បាញ​របស់​វៀតណាម នាង​ត្រាន់​ធី​ង៉ុ​កជិញ​( Tran Thi Ngoc Trinh) ដែល​ត្រូវបាន​អយ្យការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ចេញ​ដីកា​សម្រេច​កាត់ទោស ជាប់ពន្ធនាគារ​ដោយ​គ្រាន់តែ​រឿង​កាច់រាង​ជិះ​ម៉ូតូ ពេលនេះ​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​នៅ​ប្រទេស​កូរ៉េខាងត្បូង ។​​សារព័ត៌មាន Zing News បាន​ឲ្យ​ដឹងថា​មាន​សារព័ត៌មាន​ធំៗ​ជាច្រើន​របស់​កូរ៉េខាងត្បូង​ដូចជា Yonhap, The JoongAng, Daum ព្រមទាំង​ភ្នាក់ងារ​សារព័ត៌មាន​ជាច្រើន​ទៀត បាន​រាយការណ៍​ថា Ngoc Trinh ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី ២​ទៅ ៧ ឆ្នាំ​ពីបទ បើកបរ​មិន​គោរព​គោលការណ៍​សុវត្ថិភាព លើសពីនេះ​នាង​ថែមទាំង​ថត​វីដេអូ​ឃ្លី​ប​អំពី​សកម្មភាព​របស់​នា​ង បង្ហោះ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​ទៀតផង​?​។​a ngoc trinh4  

​កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ អយ្យការ​ប្រជាជន​ទីក្រុង​ហូជីមិញ​បានចេញ​ដីកា​សម្រេច​កាត់ទោស​តារា​ស្រី​វ័យ ៣៥ ឆ្នាំ​រូបនេះ ពីបទ “​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ​” តាម​មាត្រា ២ និង​មាត្រា ៣១៨ នៃ​ក្រមព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៧ ឆ្នាំ​។​​សូម​រំ​ឮ​កថា យោងតាម​ដីកា​បង្គាប់​ចាប់ខ្លួន កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៣ Tran Thi Ngoc Trinh បានធ្វើ​សកម្មភាព បើកបរ​ម៉ូតូ​ម៉ាក BMW ពាក់​ស្លាក​លេខ 59A3-115.88 នៅលើ​ដងផ្លូវ​សាធារណៈ ជាមួយ​កាយវិការ​ពុំ​សមរម្យ ដូចជា​ក្រាប និង​លុតជង្គង់ នៅលើ​ម៉ូតូ​ខណ​:​ពេល​កំពុង​បើកបរ ។ ហើយ​លើក​ទី​២​នៅ​ដើមខែ​កញ្ញា ឆ្នាំ ២០២៣ Tran Thi Ngoc Trinh ក៏បាន​ធ្វើ​សកម្មភាព​ដូចគ្នានេះ​ម្ដងទៀត ដោយ​បើកបរ​ម៉ូតូ​ម៉ាក Ninja នៅលើ​ផ្លូវ Tran Bach Dang ក្នុង​តំបន់ Thu Thiem នៃ​ទីក្រុង​ហូជីមិញ ។​

​សម្រាប់​សកម្មភាព​រប​ស់ Tran Thi Ngoc Trinh ទាំង​២​លើក​នោះ គេ​ដឹងថា គ្រាន់តែ​ជាការ​សម្ដែង​ដើម្បី​ថត​វីដេអូ​ប៉ុណ្ណោះ ប៉ុន្តែ​វា​បង្កឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ជាពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ។ ពាក្យរិះគន់​ជាច្រើន​បាន​លើកឡើងថា ក្នុងនាម​នាង​ជាតា​រា​ល្បីល្បាញ​ប្រចាំ​ប្រទេស​ម្នាក់ បែ​ជា​ថត​សកម្មភាព​បង្ហាញ​គំរូ​មិនល្អ​ដល់​អ្នកគាំទ្រ ទៅវិញ​។​សូមបញ្ជាក់ថា វីដេអូ​ឃ្លី​ប​ស្រី Tran Thi Ngoc Trinh បើក​ម៉ូតូ​ធំ ជាមួយ​ស្ទា​យល៍ «​សេះ​ហោះ​» យ៉ាង​ឡូយ តែ​ភ្លាត់ស្នៀត បណ្តាល​ឲ្យ​ដួល​ឡើង​ច្រងាប់ច្រងិល និង​រងរបួស​យ៉ាងដំណំ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន សើចចំអក និង​រិះគន់​យ៉ាងខ្លាំង​កាលពី​ខែតុលា​ឆ្នាំ​២០២៣​។​

​គេ​ហំ​ព័រ kenh14 បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ស្រី​ស្អាត ង៉ុ​ក ទ្រី​ញ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខ្លួនឯង ដោយសារ​បើកបរ​ម៉ូតូ​មិនមាន​ការប្រុងប្រយ័ត្ន​។ ទោះជា​យ៉ាងណា នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២៣ ង៉ុ​ក ទ្រី​ញ បាន​រៀបរាប់​ពី​ការ​ដួល​យ៉ាងធ្ងន់ធ្ងរ​នេះ ហើយ​បាន​ផ្ញើ​សារ​ព្រមាន​ដល់​អ្នក​ដែល​ចង់​ជិះ​ម៉ូតូ​ដូច​នាង​។​​ង៉ុ​ក ទ្រិ​ញ បាន​ចែករំលែក​ថា នាង​បាន​រៀន​បើក​ម៉ូតូ​ធំ ជាមួយ​ស្តា​យល៍​ជិះ​បែបនេះ ពី​អ្នក​ដែលមាន​បទពិសោធន៍ និង​មាន​ជំនាញ​ក្នុងការ​បណ្តុះបណ្តាល​សម្រាប់​អ្នកបើកបរ​ថ្មី​។ ក្នុងអំឡុងពេល​នៃ​វគ្គ​សិក្សា ស្រី​ស្អាត​រូបនេះ ត្រូវបាន​រំលឹក​ឱ្យ​ពាក់​ឧបករណ៍​ការពារ ដើម្បី​ធានា​សុវត្ថិភាព​នៅពេល​បើកប​រ​ផងដែរ​។ ទោះជា​យ៉ាងណា ង៉ុ​ក ទ្រី​ញ មិនបាន​ស្តាប់​ទេ ដោយ​នាង​បាន​និយាយថា​៖ “​តម្លៃ​ដែល​ខ្ញុំ​ត្រូវ​បង់​លើក​នេះ​គឺ​ធំ​បន្តិច គ្រូ​បង្ខំ​ឲ្យ​ខ្ញុំ​ពាក់​ឧបករណ៍​ការពារ​ពេញ​មុនពេល​ចាប់ផ្តើម​រៀន ប៉ុន្តែ​ពេល​ពាក់​ឧបករណ៍​ការពារ ដើម្បី​បង្កើត​ក្បាច់​លើ​ម៉ូតូ ខ្ញុំ​ពិបាក​ណាស់​។ ពេលនោះ​គ្រូ​បាន​ព្រមាន​ខ្ញុំ ប៉ុន្តែ​ដោយសារ​ខ្ញុំ​រឹងរូស ខ្ញុំ​ចង់យក​ឈ្នះ​វា ហើយ​ធ្វើ​ឲ្យ​មើលទៅ​ឡូយ​អស្ចារ្យ ដូច្នេះ​ខ្ញុំ​មិនអាច​បន្ទោស​អ្នកណា​បានទេ​»​។​

​ង៉ុ​ក ទ្រិ​ញ បាន​រៀបរាប់​ពី​គ្រោះថ្នាក់​ដែល​មិនអាច​បំភ្លេចបាន​ថា “​ពេល​ខ្ញុំ​ចូលដល់​ទីតាំង​ដែល​ខ្ញុំ​ចង់បាន ស្រាប់​តែមាន​ម៉ូតូ​បត់​នៅ​ពីមុខ​ខ្ញុំ ខ្ញុំ​បាន​ស្លន់ ហើយ​ចង់​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ទើប​ខ្ញុំ​បន្ទាប​ក្បាល​ដើម្បី​រក​កន្លែង​ដាក់​ជើង ពេល​ខ្ញុំ​ឱន ខ្ញុំ​បាត់បង់​ការមើលឃើញ និង​ការគ្រប់គ្រង ១ វិនាទី​ក្រោយមក ខ្ញុំ​ក៏​ដួល​ភ្លាម​តែម្តង​»​។​​ដោយ​ទទួលរង​ការរិះគន់ ចំពោះ​ការ​បង្ហោះ​ឃ្លី​ប​បង្ក​គ្រោះថ្នាក់​ពេល​កំពុង​បើកបរ​បែបនេះ ង៉ុ​ក ទ្រី​ញ បាន​និយាយថា នាង​នឹង​រៀន​ពី​គ្រោះថ្នាក់​នេះ​។ ជាមួយគ្នានេះ នាង​ក៏បាន​សារភាព​កំហុស​ចំពោះ​ការមិន​ពាក់​ឧបករណ៍​ការពារ​គ្រប់គ្រាន់ និង​ការផ្លាស់ប្តូរ​ទីតាំង​ក្នុងពេល​បើកបរ​នៅលើ​ផ្លូវ​។ ង៉ុ​ក ទ្រិ​ញ បាន​និយាយថា​៖ «​បាន​រៀន​ពីបទ​ពិសោធន៍​នេះ ដែល​មិនគួរ​ប្តូរ​ទីតាំង​ពេល​ជិះ​ទេ វា​ពិតជា​គ្រោះថ្នាក់​ណាស់​។ ទោះជា​យ៉ាងណា ខ្ញុំ​គិតថា ខ្ញុំ​នឹងមិន​បោះបង់​មុខវិជ្ជា​នេះ​ទេ ប៉ុន្តែ​នឹង​កាត់បន្ថយ​ទំនុកចិត្ត​របស់ខ្ញុំ​។ នារី​ណា​ដែល​ចង់​លេង​កីឡា​នេះ អ្នក​ត្រូវតែមាន​ការការពារ​ខ្លួន​ដោយ​ប្រយ័ត្នប្រយែង​»​។​

​បន្ទាប់ពី​ជួប​គ្រោះថ្នាក់ នាង​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស និង​ប្រាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​ដេរ​ចំនួន ៣ ថ្នេរ កោស​ដៃ និង​ជើង​របស់ខ្ញុំ លើក​នេះ​វា​ធ្វើឱ្យ​ខ្ញុំ​មិនសូវ​ជឿជាក់ ប៉ុន្តែ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​។ ខ្ញុំ​នឹង​ព្យាយាម​ចំណាយពេល​ដើម្បី​សង្គ្រោះ​ស្ថានភាព​នេះ​ឲ្យ​ល្អប្រសើរ​»​។Tran Thi Ngoc Trinh​អាយុ​៣៤​ឆ្នាំ គឺជា​តារា​ស្រី​ដ៏​ល្បីល្បាញ និង​មាន​ប្រជាប្រិយភាព​បំផុត ហើយ​ជាមួយនឹង​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង ត្រូវបាន​គេ​ហៅ​រហស្សនាម​ថា ជា​ព្រះ​នាង​កំពូល​សម្រស់​របស់​វៀត​ណា​ម​ទៀតផង ។​ក្រោយពី​មានការ​រិះគន់​នៅលើ​បណ្ដាញ​សង្គម ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០២៣ Tran Thi Ngoc Trinh ត្រូវបាន​សមត្ថកិច្ច​នៃ នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក និង​ផ្លូវដែក ព្រមទាំង​ការិយាល័យ​ប៉ូលីស​ស៊ើបអង្កេត

ឃាត់ខ្លួន ហើយ​នាង​ក៏បាន​សារភាព ព្រមទាំង​ទទួលស្គាល់​កំហុស​ផងដែរ ។ ជា​លទ្ធផល Tran Thi Ngoc Trinh ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួន​បណ្ដោះអាសន្ន​រយៈពេល ៣​ខែ ចាប់ពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០២៣ រហូតដល់​ថ្ងៃ​ចេញ​សេចក្ដីសម្រេច​កាត់ទោស ៕​ប្រភព​÷ ZingNews​និង​គេហ​ទំ​ព​រ័​វៀតណាម​a ngoc trinh a ngoc trinh1 a ngoc trinh2 a ngoc trinh3 a ngoc trinh6 
​