» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11786 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118068 នាក់

ក្នុង​មង្គលការ​អន្ទិត សាន សុជា រិះគន់​ទេវតា​ថា​មិន​អាចជួយ​អី​បានទេ​បើ​ទេវតា​មនុស្ស​ជួយ​បាន​!


​សៀមរាប​៖​អន្ទិត សាន សុជា អតីត​ព្រះ​ធម្មកថិក​ដ៏​ល្បី ដែល​បាន​លាចាក​សិក្ខាបទ​បាន​ត្រឹម​ជាង​២​ខែ ហើយ​ក៏បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​រូប​ស្រស់​ឈ្មោះ ឡៅ ដា​ណេ ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់​ឡើង​កក្រើក​រួចមក​នោះ នៅ​ថ្ងៃទី​៥​វិច្ឆិកា បាន​ដឹក​ដៃគូ​ដណ្តឹង [​ជា​អតីត​សង្សារ​គេ​] ចូល​រោងការ​ហើយ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាល​មង្គល លំដាប់​ថ្មី ផ្លូវ​ក្រវាត់ក្រុង ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ។​a san sok3 

រូប​ភាពជា​ឃ្លិប​វីដេអូ​និង​សន្លឹក​នៅតាម​បណ្តាញ​សង្គម បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​គួរ​ឲ្យ​ហួសចិត្ត គឺ​បន្ទាប់ពី​បានឃើញ​ទិដ្ឋភាព​មាន​ព្រះសង្ឃ​រាប់សិប​អង្គ បាន​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​អន្ទិត សាន សុជា ប្រៀបដូចជា​ភ្ញៀវ​ទៅ​ហូប​ការ​អ៊ីចឹង​។​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣) គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Keth Koeut បាន​បញ្ចេញ​រូបភាព​ដ៏​ភ្ញាក់ផ្អើល និង​ភ្ជាប់ Caption ចំអក​ឲ្យ​ឡើង​ម៉ា​ឆ្ងាញ់​ថា​៖ «​អើ​វ៉ី​! ស្លៀក​ក្រហម​អ៊ីចឹងទៅ កុំឱ្យ​ពិបាក គេ​សួរថា​ខាង​ប្រុស​ឬ​ខាង​ស្រី​! ហើយ​អា​ចុងភៅ​ណា​ហ្នុ​ង ក៏​វា​ចេញ​ម្ហូប​យូរ​ទៀត​! កែវ​ក៏​អត់ CHIVA ក៏​អត់ ទឹកកក​ក៏​អត់​»​។​

ក្រៅពីនេះ​ក្នុង​មតិ​ចាប់អារម្មណ៍​បែបនេះ​គេ​ឃើញ​លោក​សាន​សុខ​ជា​ដែល​ធ្លាប់ជា​សង្ឃ​តែ​បន្ទាប់ពី​បាន​សឹក​មក​ការ​ប្រពន្ធ​បន្ទាប់ពី​ទទួលបាន​ជញ្ជៀន​ពេជ្រ​ដែល​គេ​ចងដៃ​បាន​រិះគន់​ទេវតា​ថា​មិនអាច​ជួយ​អី​បានទេ​បើ​ទេវតា​មនុស្ស​ជួយ​បាន​មែន​ថា​ឲ្យ​ជញ្ជៀន​ពេជ្រ​បាន​ជញ្ជៀន​ពេជ្រ​!​។​យ៉ាងណា​អ្វីដែល​គួ​ឲ្យ​ស​សើរ​គឺ​លោក​សាន​សុខ​ជា​និង​អ្នកនាង​ឡៅ​ដា​ណេ​បានប្រកាស​កាត់​យក​ចំណងដៃ​មួយចំនួន​ជួយឧបត្ថម្ភ​មន្ទីរពេទ្យ​និង​វត្តវ៉ា​ផងដែរ​!៕a san sok4 a san sok5 a san sok6 a san sok7 

​