» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5008 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100775 នាក់

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​វត្ត​ដំបូក​ខ្ពស់ សង្កាត់​បឹងទំពុន​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​ដោយ​គាំងបេះដូង​

​ភ្នំពេញ​៖ នៅវេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៣​នេះ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ នៅ​ម្ដុំ​វត្ត​ដំបូក​ខ្ពស់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​អគ្គិភ័យ​មួយ​នេះ​ត្រូវបាន​សម​ត្ត​កិច្ច​ជំនាញ​ឡានទឹក និង​ប្រជាព​រដ្ឋ​នាំគ្នា​ជួយ​ពន្លត់​រលត់ ស្រាប់​តែមាន​បុរស​ម្នា​ក់បាន​ដួល​ស្លាប់​ដោយ​ខ្លួនឯង នៅក្នុង​ហេតុការណ៍​នោះ កាលពី​វេលា​ម៉ោង ៩:១៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៣ នៅ​ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។a fire home2 

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ផ្សែង​ហ៊ុយ​ចេញពីផ្ទះ​កើតហេតុ បង្ក​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ បាននាំគ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចា​បន្ទាន់ ហើយ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានចេញ​រថយន្ត​ចំនួន ៦​គ្រឿង និង​បាន​ពន្លត់​ចប់​នៅ​ម៉ោង ១០​ព្រឹក ថ្ងៃខែ ឆ្នាំ​ដដែល​។ សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ​នៅ ណាវិន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ​។ ផ្ទះ​ដែល​ឆេះ​សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម មាន​ទំហំ ៨​ម៉ែត្រ​គុណ​នឹង ១២​ម៉ែត្រ រួមទាំង​សម្ភារ​ប្រើប្រាស់ ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​ប្រាប់ថា ចំពោះ​ករណី​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការ​គ្រប់​គ្រង់​ទាំងស្រុង​នៅវេលា​ម៉ោង ១០៖០០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​។ ដោយ​ក្នុង​ហេតុការណ៍​នេះ មិនបាន​បណ្តាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះឡើយ ៕a fire home a fire home1 
​