» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5158 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100925 នាក់

ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ដែលបង្កើតកូន(ទារក) និងកុមារហើយយកទៅបោះបង់ចោល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

 

 

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានឪពុកម្តាយ ឬ អ្នកអាណាព្យាបាលមួយចំនួនតូច បានបោះបង់ទារក ឬកុមារ នៅតាមមន្ទីរពេទ្យ ឬទីសាធារណៈ ហើយមានការ ចែកផ្សាយជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម។ ក្រសួងសូមចាត់ទុកអំពើនេះ ជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូរ វប្បធម៌ ក្រមសីលធម៌ គោលនយោបាយកិច្ចការពារកុមារ អនុសញ្ញា ស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិដទៃទៀត។a babya 

ករណីយ៍នេះក្រសួងសង្គមកិច្ច ពិនិត្យឃើញថា អំពើល្មើសខាងលើនេះ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចមានខាងក្រោម៖

– មាត្រា៣២១៖ បទបោះបង់អនីតិជន “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុ តិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល ប្រសិនបើអំពើបោះបង់នោះបណ្តាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់ អនីតិជននោះ។”

– មាត្រា៣៣០៖ បទញុះញង់ឱ្យបោះបង់ទារក “អំពើនៅក្នុងគោលដៅចង់បានកម្រៃ ញុះញង់ដោយផ្ទាល់ ដល់ឪពុកម្តាយ ឬដល់ឪពុក ឬម្តាយឱ្យបោះបង់ចោលទារកដែលកើតមកហើយ ឬដែលនឹងកើត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ រៀល ទៅ ១ ០០០ ០០០ រៀល។”

ពាក់ព័ន្ធករណីខាងលើនេះ កន្លងទៅក្រសួងធ្លាប់បានធ្វើការណែនាំជាច្រើនដងរួចមកហើយ ប៉ុន្តែដើម្បីជា ការក្រើនរំលឹកក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្រសួងសូមធ្វើការណែនាំដល់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ត្រូវបន្តពង្រឹងកិច្ចសហការ និងជំរុញការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាព រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការអនុវត្តនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងកិច្ចការពារទារក ឬកុមារពីការបោះបង់ចោល ជាពិសេសប្រកាសលេខ ២២៨០ ស.អ.យ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ ស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លេខ០៧៤ ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ។

ក្រសួង សូមសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីរួមគ្នាការពារកុមារ និងផ្តល់សេវាសមស្របជូនពួកគេ។

ក្រសួង សូមធ្វើការអំពាវនាវដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ សូមចូលរួម ចិញ្ចឹមបីបាច់ និងថែរក្សាការពារទារក ឬកុមារ ជាកូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេធំលូតលាស់ និងអភិវឌ្ឍន៍ក្នុង បរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ព្រមទាំងទទួលបានឧត្តមប្រយោជន៍ពេញលេញ។

ក្នុងករណី មានការលំបាក ឬមានបញ្ហាណាមួយក្នុងការចញ្ចឹមបីបាច់ថែទាំទារក ឬកុមារ ក្រសួងសូមលើកទឹកចិត្ត ដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី ទទួលបានការគាំទ្រសេវាសង្គមសមស្របដែលផ្តល់ដោយក្រសួង ស្ថាប័ន និងអង្គភាពរបស់រាជរដ្ឋាភិបាល ព្រមទាំង អង្គការមិនមែនរដ្ឋាភិបាលជាដៃគូ ជៀសវាងការមិនអើពើ ឬការបោះបង់ពួកគេ៕a abondan baby a bondan baby1